កម្ពុជាទទួលបានចំណូលជាង១១៦លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ នៅឆ្នាំ២០១៨, ថវិកាជាង៥លានដុល្លារ ត្រូវបានឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា

FN ៖ រយៈពេលពេញ១ឆ្នាំ ២០១៨ កម្ពុជាទទួលបានចំណូលចំនួន១១៦.៦៤លានដុល្លារអាមេរិក ពីការលក់បណ្ណឲ្យភ្ញៀវបរទេសចូលទស្សនាតំបន់អង្គរ ដែលចំណូលនេះបានកើនឡើង៨ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះ។ គ្រឹះស្ថានអង្គរបានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០១៨ មានភ្ញៀវបរទេសចំនួន២,៥៩០,៨១៥នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង៥.៤៥ភាគរយ។ ​ ចំណូលជាង១១៦លានដុល្លារដែលបានពីការលក់បណ្ណចូលទស្សនាតំបន់អង្គរនេះ រាជរដ្ឋាភិបាលបានដកចំនួន ៥,១៨១,៦៣០ដុល្លារសម្រាប់ឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ បន្តជួយសង្គ្រោះជីវិតកុមារកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន អរគុណដល់ក្រសួងការពារជាតិ និងសប្បុរសជន ដែលបានចូលរួមកសាងវិមានឈ្នះឈ្នះ និងរៀបចំពិធីសម្ពោធជាផ្លូវការ ប្រកបដោយបរិយាកាសសប្បាយរីករាយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ និងសប្បុរសជន រួមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមកសាងវិមានឈ្នះឈ្នះ និងរៀបចំពិធីសម្ពោធជាផ្លូវ ដើម្បីអបអរខួបលើកទី២០ នៃនយោបាយឈ្នះឈ្នះ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ ៣១ ខែធ្នូ ឆ្នាំ២០១៨។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលបានរៀបចំពិធីឆ្លងឆ្នាំសកល នៅវិមានឈ្នះឈ្នះ នាយប់មិញប្រកបដោយជោគជ័យ និងអរគុណដល់ជនរួមជាតិ ដែលបានចូលរួមថែរក្សា ការពារសន្តិភាព។ តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណដល់អាជ្ញាធរមូលដ្ឋាន ក្រសួង មន្ទីរ សិល្បករ សិល្បការិនី ម្ចាស់ឧបត្ថម្ភ និងដៃគូពាក់ព័ន្ឋទាំងអស់ ដែលបានចូលរួមរៀបចំចាត់ចែង នៅក្នុងថ្ងៃឆ្លងឆ្នាំសកលកាលពីយប់មិញ ប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនេះ សូមអរគុណដល់ក្រសួងការពារជាតិ ក្រុមហ៊ុនលីយ៉ុងផាត់ សប្បុរសជន និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងការកសាងវិមាន ឈ្នះ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម

FN ៖ នៅថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីសម្ពោធ វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន​។ ពិធីសម្ពោធវិមានដែលជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ ពន្លត់នូវភ្លើងសង្គ្រាមនាំមកនូវសុខសន្តិភាពនេះ ក៏ដូចជាការអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម នៅកម្ពុជា ប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសិល្បៈ សិស្សនិស្សិត និងប្រជាពលរដ្ឋរាប់ពាន់នាក់។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយជាមួយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងការអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានយកឱកាសនេះឧទ្ទិសសមិទ្ធិផលនេះដល់ជនរួមជាតិទាំងអស់ ដែលបានទទួលបានផលពីនយោបាយឈ្នះឈ្នះនេះ។ * សម្តេចតេជោ ហ៊ុន…