សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋទទួលទានសាច់ជ្រូកដូចធម្មតា ហើយកុំព្រួយបារម្ភខ្លាំងពេក អំពីជំងឺប៉េស្តជ្រូកអាហ្រ្វិក

FN ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នា២០១៩នេះ បានអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋទាំងអស់បរិភោគសាច់ជ្រូក ដែលលក់លើទីផ្សារដូចធម្មតា។ ជាមួយគ្នានេះ សម្តេចបានអំពាវនាវកុំឱ្យពលរដ្ឋមានការបារម្ភខ្លាំងពេកអំពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ដោយសារតែជំងឺនេះមិនឆ្លងដល់មនុស្សឡើយ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញកម្ពុជា មកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ»។ ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានផ្ទុះឡើងជាថ្មី នៅប្រទេសកម្ពុជា ដែលរីករាលដាលដល់ខេត្ត ចំនួន៥ គិត ចាប់តាំងពី ដើមខែ មេសា មក ក្នុង នោះ មាន ខេត្តរតនគិរី ត ត្បូងឃ្មុំ ស្វាយរៀង ខេត្តតាកែវ និង ខេត្តកណ្តាលជាដើម ដែល នាំឲ្យ សត្វ ជ្រូក ប្រមាណ ៣ពាន់ ក្បាល ត្រូវ បាន…