សម្តេចតេជោ ហ៊ុន សែន ប្រាប់សមាជិកសភាប្រទេសមកពីអឺរ៉ុបថា ការប្រើទណ្ឌកម្មដោយដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ជាការបង្កើតកំហុសទី៣ លើកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់សមាជិកសភាប្រទេសអៀកឡង់ ដែលជាប្រទេសសមាជិកសហគមអឺរ៉ុបថា កុំព្យាយាមបង្កើតកំហុសជាលើកទី៣មកដល់ប្រទេសកម្ពុជា តាមរយៈការដាក់ទណ្ឌកម្មដោយដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) សម្រាប់ទំនិញរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកទង្វើរបស់សហគមន៍អឺរ៉ុប កំពុងយកប្រជាពលរដ្ឋខ្មែរជាង ១៦លាននាក់ទៅធ្វើជាចំណាប់ខ្មាំង។ សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងបែបនេះក្នុងពេលសម្តេចអនុញ្ញាតឲ្យលោក អេនដា ផាទ្រីក ខេននី (Enda Patrick Kenny) សមាជិកសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋអៀកឡង់ ចូលជួបពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែមករា ឆ្នាំ២០១៩នេះ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ច្រើនពីទុក្ខលំបាករបស់ប្រទេសកម្ពុជាពីអតីតកាលទម្រាំនឹងឈានមកដល់ដំណាក់កាលមានការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់សមាជិកសភាប្រទេសអៀកឡង់ថា សហគមន៍អឺរ៉ុបមិនគួរសាងកំហុសជាលើកទី៣មកលើប្រទេសកម្ពុជានោះឡើយ។ កំហុសលើកទី៣របស់អឺរ៉ុប ដែលសម្តេចសម្តៅដល់នោះ គឺការព្យាយាមប្រើយន្តការដកប្រព័ន្ធអនុគ្រោះពន្ធទំនិញរបស់កម្ពុជានាំទៅកាន់សហគមន៍អឺរ៉ុប ដើម្បីដាក់ទណ្ឌកម្មលើកម្ពុជា។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា…

ប្រសាសន៍សំខាន់ៗពោរពេញដោយសារៈសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលជួបជាមួយអ្នកសារព័ត៌មាននៅកោះពេជ្រ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានផ្តល់កិត្តិយសដ៏ខ្ពងខ្ពស់ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកព័ត៌មានទូទាំងប្រទេសជិត ៥ពាន់នាក់។ ក្នុងជំនួបប្រចាំឆ្នាំជាលើកទី៣នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវដំបូរន្មានជាច្រើន ដើម្បីជាប្រទីបក្នុងការលើកកម្ពស់វិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែប្រសើរ។ ខាងក្រោមនេះ គឺជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីជួបជុំនេះ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយដែលបានជួបជាមួយអ្នកព័ត៌មានជាថ្មីម្តងទៀត។ * សម្តេចនាយករដ្ឋមន្ត្រី បានសង្ឃឹមថា ចំនួនអ្នកព័ត៌មានចូលរួមក្នុងជំនួបនឹងមានការកើនឡើងនៅជំនួបក្រោយៗទៀត ហើយសម្តេចនៅតែស្វាគមន៍ជំនួបនេះជានិច្ច។ * សម្តេចតេជោ បានថ្លែងថា សម្តេចកំពុងក្លាយជាតួអង្គមួយដែលត្រូវមានជំនួបជាច្រើនប្រចាំឆ្នាំមិនត្រឹមតែអ្នកព័ត៌មានទេ នៅមានជំនួបជាមួយអ្នកសិល្បៈ ជាមួយសមាគមចិន ជាមួយគ្រឹស្តបរិស័ទ និងជាមួយបងប្អូនខ្មែរ-ឥស្លាមជាដើម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានបញ្ហាជាច្រើនដែលត្រូវរួមគ្នាដោះស្រាយ មិនមែនជាកាតព្វកិច្ចរបស់អ្នកព័ត៌មាន ឬស្ថាប័នណាមួយនោះឡើយ។ * សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានពិចារណាក្នុងការកែប្រែប្រព័ន្ធផ្សាយពីអាណឺឡក់ (Analog) ទៅជាឌីជីថល (Digital)។…

សេចក្ដីដកស្រង់ប្រសាសន៍ ជួបសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយអ្នកសារព័ត៌មានជាតិ និងមន្ត្រីចំណុះក្រសួងព័ត៌មាន

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានជួបសាជាថ្មីម្ដងទៀត ជាមួយនឹងអ្នកសារព័ត៌មានរបស់យើង សម្រាប់ឆ្នាំទី ៣។ ជួបដើម្បីពង្រឹងនូវការយល់ដឹង និងសាមគ្គីភាព ជាជាតិសាសន៍មួយ រវាងអ្នកដឹកនាំ និងគ្រប់មជ្ឈដ្ឋាន អនុញ្ញាតអោយខ្ញុំសូមអភ័ទោស ពីការអវត្តមានរបស់ភរិយារបស់ខ្ញុំ ដែលមិនបានចូលរួមនៅក្នុងពេលនេះ។ ឆ្នាំនេះ គឺជាឆ្នាំទី ៣ ហើយដែលយើងបានជួបជុំគ្នា។ ចាប់ផ្ដើមពីជំហានដំបូងនៅឆ្នាំទី ១ មានចំនួន (អ្នកសារព័ត៌​មានចូលរួម) តិចជាង(ឆ្នាំទី ២), ឆ្នាំទី ២ មានចំនួនច្រើនជាង(ឆ្នាំទី ១) ហើយឆ្នាំទី ៣ នេះគឺមានចំនួនច្រើនជាងឆ្នាំទៅ។ សង្ឃឹមថា ចំនួនអ្នកសារព័ត៌មានរបស់យើងនឹងកើនបន្តទៀត ហើយបើទោះបីជាកើនប៉ុន្មាន ក៏ខ្ញុំនៅតែមានឱកាសដើម្បីនឹងជួបប្រជុំប្រចាំឆ្នាំ។ រឿងជួបប្រជុំប្រចាំឆ្នាំនេះ អាចនិយាយបានថា ឥឡូវនេះ ខ្លួនខ្ញុំម្នាក់នេះ កំពុងតែក្លាយទៅជារបៀបវារៈ ឬក៏មុខសញ្ញានៃការស្នើសុំជួបជាមួយនឹងមជ្ឈដ្ឋាននានា។ យើងមានជំនួបជាមួយនឹងអ្នកសារព័ត៌មាន, យើងត្រូវមានជំនួបជាមួយនឹងសិល្បករ/ការិនី, យើងមានជំនួបជាមួយនឹងកីឡាករ/ការិនី, យើងមានជំនួបជាមួយនឹងបងប្អូនខ្មែរអ៊ីស្លាមនៅពេលស្រាយបួស, យើងមានជំនួបជាមួយនឹងសមាគមខ្មែរចិន, យើងមានជំនួបផ្សេងៗទៀត ដែលនោះគឺជាការជួបដើម្បីពង្រឹងនូវការយល់ដឹង និងសាមគ្គីភាពនៅក្នុងចំណោមជាតិសាសន៍របស់យើង…