សុន្ទរកថា និងសេចក្ដីអធិប្បាយក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់

ឯកឧត្តម ខេ ភី សាម៉ា អូលី( K P sharma Oli ) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យ នេប៉ាល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងវេទិការធុរកិច្ចកម្ពុជា-នេប៉ាល់ ក្នុងឱកាសដ៏សែនមនោរម្យនេះ។ ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះវត្តមានរបស់ឯកឧត្តម ខេភី សាម៉ា អូលី (K P Sharma Oli) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម និងគណៈប្រតិភូ ធុរជន និងអ្នកវិនិយោគនេប៉ាល់ ដែលបានអមដំ​ណើរមកធ្វើការសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា។ វេទិកាថ្ងៃនេះផ្ដល់ឱកាសឲ្យខ្ញុំចែក​រំលែកព័ត៌មានអំពីការវិវឌ្ឍសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធទៅនឹងកាលានុវត្តភាព និងសក្ដានុពលធុរកិច្ច និងវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន សំដៅធ្វើឲ្យ​កាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ លោក លោកស្រី កម្ពុជា-នេប៉ាល់ បានចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ ១៩៦៤ មកម្ល៉េះ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានផ្អាកមួយរយៈ ដោយសារបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា…

៤ខែដំបូងឆ្នាំនេះ ពន្ធដារប្រមូលចំណូលពន្ធចូលថវិកាជាតិបាន១,១៥០លានដុល្លារ, លោក គង់ វិបុល ណែនាំមន្ត្រីបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់

FN ៖ សម្រាប់រយៈពេល ០៤ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៤៦០០.២២ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ១ ១៥០.០៦ លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែឧសភានេះ។ ចំពោះចំណូលពន្ធ៤ខែដំបូងនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថាចំណូលពន្ធ-អាករសម្រាប់រយៈពេល ០៤ ខែ ឆ្នាំ២០១៩ កើនឡើងចំនួនប្រមាណជា ២៤០.២៨ លានដុល្លារអាមេរិកស្មើនឹង ២៦.៤១%។ សម្រាប់ខែមេសា ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១ ២៦១.១៦ ប៊ីលានរៀល ស្មើនឹងប្រមាណជា ៣១៥,២៩ លានដុល្លារ អាមេរិក។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមេសា ឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ លោក គង់ វិបុល…

ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជាទទួលបានថវិកាជាង ២០លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌

FN ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ១៥៦ឆ្នាំ នៃទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ទទួលបានថវិកាឧបត្ថម្ភពីសប្បុរសនានាសរុបចំនួន ២០លាន ៧សែន ៥ម៉ឺន ៧ពាន់ ៥១០ដុល្លារអាមេរិក ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា ពោលមានការកើនឡើងជាងឆ្នាំបានទទួលជាង ១៨លានដុល្លារប៉ុណ្ណោះ។ មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះឡើយ ការប្រារព្ធទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩នេះ ដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គេសង្កេតឃើញថា សប្បុរសជនយ៉ាងច្រើនកុះករបានរួមគ្នាបរិច្ចាគ ថវិកាផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីជួយទ្រងទ្រង់សកម្មភាពមនុស្សធម៌ ដែលកាកបាទក្រហមកម្ពុជា តែងតែបានធ្វើយ៉ាងសស្រាក់សស្រាំជារៀងរាល់ឆ្នាំនោះ។ សប្បុរសជនដែលបានបរិច្ចាគថវិកា គឺតាំងពីព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អ្នកឧកញ៉ា ឧកញ៉ា ជាម្ចាស់ក្រុមហ៊ុននានា រួមទាំងសិល្បៈ សិល្បការិនី និងប្រជាពលរដ្ឋធម្មតាផងដែរ។ ព្រះមហាក្សត្រខ្មែរ…