សុន្ទរកថា និងសេចក្ដីអធិប្បាយក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់

ឯកឧត្តម ខេ ភី សាម៉ា អូលី( K P sharma Oli ) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យ នេប៉ាល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងវេទិការធុរកិច្ចកម្ពុជា-នេប៉ាល់ ក្នុងឱកាសដ៏សែនមនោរម្យនេះ។ ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះវត្តមានរបស់ឯកឧត្តម ខេភី សាម៉ា អូលី (K P Sharma Oli) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម និងគណៈប្រតិភូ ធុរជន និងអ្នកវិនិយោគនេប៉ាល់ ដែលបានអមដំ​ណើរមកធ្វើការសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា។ វេទិកាថ្ងៃនេះផ្ដល់ឱកាសឲ្យខ្ញុំចែក​រំលែកព័ត៌មានអំពីការវិវឌ្ឍសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធទៅនឹងកាលានុវត្តភាព និងសក្ដានុពលធុរកិច្ច និងវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន សំដៅធ្វើឲ្យ​កាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ លោក លោកស្រី កម្ពុជា-នេប៉ាល់ បានចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ ១៩៦៤ មកម្ល៉េះ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានផ្អាកមួយរយៈ ដោយសារបញ្ហាសង្គ្រាមស៊ីវិលនៅកម្ពុជា…