សារសម្លេងសម្ដេចតេជោ ហ៊ុន សែន បកស្រាយបញ្ហាសំបុត្រចូលទស្សនាការបើក/បិទ និងការចូលទស្សនាការប្រកួតកីឡា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! នៅសល់តែ ២ ថ្ងៃទៀតទេ ស៊ីហ្គេមនឹងចាប់ផ្តើមជាផ្លូវការ។ ប៉ុន្តែ មុនស៊ីហ្គេមបើកប្រកាសជាផ្លូវការ ក៏មានការប្រកួតមួយចំនួន ជាពិសេស គឺកីឡាបាល់ទាត់ និងវិញ្ញាសាខ្លះទៀតបាននិងកំពុងប្រកួតរួចមកហើយ។ បញ្ហាទាក់ទងនឹងសំបុត្រចូលមើល ចូលរួមបើក ចូលរួមបិទ និងការចូលមើលកីឡាបាល់ទាត់ បានក្លាយទៅជាប្រធានបទនៃការវែកញែក។ ក្នុងចំណុចនេះ អនុញ្ញាតឲ្យខ្ញុំយកឱកាសនេះ សុំការអធ្យាស្រ័យពីសំណាក់បងប្អូនជនរួមជាតិជាទីស្រឡាញ់ ព្រោះបញ្ហានេះ វាជាកត្តាសត្យានុម័តដែលយើងមិនអាចដោះស្រាយបាន ដោយសារតែស្តាដយើងជាស្តាដចាស់ អាចទទួលបានក្នុងកម្រិត ៣-៤ ម៉ឺននាក់ ក្នុងពេលដែលមនុស្សចង់ចូលមើលជាង ៣០ ម៉ឺននាក់ ឬ ៥០ ម៉ឺននាក់ឯណោះ។ ស្តាដថ្មីដែលនឹងត្រូវធ្វើពិធីបើក និងពិធីបិទ ដាក់ត្រឹមចំណុះ ៦ ម៉ឺន ឬ ៧ ម៉ឺននាក់ ក៏ប៉ុន្តែ មនុស្សមើល គឺឈានដល់កម្រិតអ្នកដែលចង់ចូលកន្លះលាននាក់។ ដូច្នេះអ្នកដែលបានទទួល(សំបុត្រ)ពិតជាសប្បាយរីករាយ អ្នកដែលមិនបានទទួល គឺពិបាកចិត្ត ហើយពេលខ្លះក៏មានការរិះគន់តាមរយៈហ្វេសប៊ុក មកលើអ្នកចាត់ការ។ ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់ថា យើងគ្មានជម្រើសឲ្យល្អជាងនេះទៀតទេ។ យើងទីធ្លាមានត្រឹមប៉ុណ្ណឹង កន្លែងយើងតូច ប៉ុន្តែមនុស្សចង់ចូលមើល គឺច្រើន។ ……

សុន្ទរកថាសម្ដេច តេជោ ហ៊ុន សែន ក្នុងពិធីប្រគល់ និងទទួលគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក” ពី អង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្រ្ត» ពីសកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាងនៃសាធារណរដ្ឋឥណ្ឌូនេស៊ី

សូមក្រាបថ្វាយបង្គំ សម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ សម្តេចសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេចព្រះមហាសង្ឃរាជ ប្រាសិទ្ធ ស៊ូតដាបានឌូ (Prasit Suddhabandhu)ទីប្រឹក្សាកំពូលនៃអង្គការ ពុទ្ធសាសនិកពិភពលោក និងជាព្រះចៅអធិការវត្តបូ ប្រទេសថៃ សម្តេចសង្ឃ មេត្តាយ៉ សាគីយ៍ពុទ្ធថា (Metteyya Sakyaputta) ព្រះសង្ឃនាយករងនៃ មូលនិធិអភិវឌ្ឍន៍លុម្ពិនី ឯកឧត្តម ហ្កាណេស ប្រាសាទ ទីមីលស៊ីណា (Ganesh Prasad Timilsina)ប្រធានរដ្ឋសភានេប៉ាល់ ឯកឧត្តម ផាឡប់ ថអារី ប្រធានអង្គការពុទ្ធសាសនិកពិភពលោក លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី លោក ម៉ូរីតា នរីតាដ (Morita Noritada) ព្រឹទ្ធបុរសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី តំណាងសកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ន សាធារណរដ្ឋឥណ្ឌូនេស៊ី តំណាងជាន់ខ្ពស់នៃអង្គទូត និងអង្គការយូណេស្កូ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល​ជាមួយប្រតិភូកីឡាកម្ពុជា មុនចូលរួមប្រកួតស៊ីហ្គេម

FN ៖ នៅល្ងាចថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់គណៈប្រតិភូ​កីឡា​កម្ពុជា ហើយតែងតែជួបសំណេះសំណាល និងផ្តល់អនុសាសន៍ផ្សេងៗមុននឹងពួក​គេ​ចេញប្រកួតស៊ីហ្គេម។ ដូចនឹងបណ្តាការប្រកួតនាពេលកន្លងទៅដែរ នៅឆ្នាំ​២០​២៣​នេះ ទោះបីការប្រកួតត្រូវបានរៀបចំឡើងនៅកម្ពុជាយ៉ាងណាក្តី ក៏សម្តេច​តេជោ ​​ឆ្លៀតជួបសំណេះសំណាលដោយផ្ទាល់ ដើម្បីបានផ្តល់ដំបូន្មាន និង​អនុសាសន៍​ ក៏ដូចជាផ្តល់ការលើកកម្លាំងចិត្តដល់កីឡាករ កីឡាការិនី អត្តពលិក ក៏ដូចជាគណៈប្រតិភូកីឡាទាំងមូល។ ក្នុងឱកាសជួបសំណេះសំណាល​ជាមួយប្រតិភូកីឡាកម្ពុជា មុនចូលរួមប្រកួតស៊ីហ្គេម សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ១ម៉ោង,​ ខាងក្រោមខ្លឹមសារសំខាន់ៗ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិមានសន្តិភាព គឺជាកន្លែងសាងសង់ឡើង ដើម្បីជំនួបកម្រិតខ្ពស់ តែថ្ងៃនេះបានទទួលគណៈប្រតិភូជូនដំណើរទៅកាន់ទីលានប្រកួតស៊ីហ្គេម។ សម្តេចតេជោ ហ៊ុន សែន​ បានថ្លែងថា វិមានសន្តិភាពនេះ…