ការបង្អាប់តម្លៃសញ្ញាប័ត្រក្នុងស្រុក ជាការប្រមាថដល់ស្ថាប័នសិក្សា និងនិស្សិត

ព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៥, ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យវេស្ទើន, ឆ្លើយតបទៅនឹងសាររបស់អ្នកនយោបាយដែលបានបណ្តុះបង្អាប់គុណភាពអប់រំ និងសញ្ញាបត្រក្នុងស្រុក, សម្តេចតេជោពន្យល់ថា សារបែបនេះមិនត្រឹមតែប្រមាថដល់សិស្ស និស្សិត ដែលខិតខំប្រឹងប្រែង​សិក្សា​ប៉ុណ្ណោះទេ តែក៏ជាការមើលស្រាលដល់មាតាបិតា និង ប្តី/ប្រពន្ធ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បី​ការ​សិក្សារបស់កូន/ប្តី/ប្រពន្ធផងដែរ។

ជម្រុញបន្ថែមការបោសសម្អាតមីន ការដាំដើមឈើ និងសហប្រតិបត្តិការ ត្បូង-ត្បូង

ក្នុងជំនួបជាមួយ លោកស្រី Helen Clark មន្ត្រីគ្រប់គ្រងរដ្ឋបាលអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅទីក្រុងប៉េកាំង នាថ្ងៃទី ១៦ តុលា សម្តេចតេជោ ហ៊ុន សែន បានស្នើ UNDP ឲ្យបន្តជួយដល់ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាគោលដៅថ្មី ដែលកម្ពុជាបានដាក់បញ្ចូលជាមួយគោលដៅទាំង ៨ នៃការអភិវឌ្ឍសហស្ស វត្សរ៍របស់អង្គការសហប្រជាជាតិ និងគោលដៅទាំង ១៧ នៃការអភិវឌ្ឍប្រកបដោយចីរភាពក្រោយឆ្នាំ ២០១៥។ សម្តេចតេជោ សូមអោយ UNDP បន្តសហការក្នុងការដាំ ដើមឈើឡើងវិញនៅកម្ពុជា ព្រមទាំងជំរុញសហប្រតិបត្តិការ ត្បូង-ត្បូង ឲ្យមាននិរន្តរភាព។

ប្រធានាធិបតី ស៊ី គាំទ្រការនាំចូលអង្ករកម្ពុជា ១០ ម៉ឺនតោន និងផ្តល់ជំនួយ ១ ពាន់លានយាន់

ល្ងាចថ្ងៃព្រហស្បតិ៍ ទី១៥ ខែ តុលា ២០១៥ ប្រធានាធិបតី ស៊ី ជិនពីង នៃសាធារណរដ្ឋប្រជាមា និតចិន បានបញ្ជាក់ជូន សម្តេចតេជោ ហ៊ុន សែន ថា ចិនគាំទ្រអោយកម្ពុជាមានកូតាអង្ករនាំចូលប្រទេស ចិនចំនួន ១០ ម៉ឺនតោន ចាប់អនុវត្តពីឆ្នាំ ២០១៦ តាមការស្នើសុំរបស់សម្តេចតេជោ ឯកភាពផ្តល់ជំនួយ ឥតសំណងដល់កម្ពុជាចំនួន ១ ពាន់លានយាន់ (ជាង១៥៧លានដុល្លារ) និងជួយកសាងមន្ទីរពេទ្យនៅខេត្តត្បូងឃ្មុំផងដែរ។