ព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៥, ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យវេស្ទើន, ឆ្លើយតបទៅនឹងសាររបស់អ្នកនយោបាយដែលបានបណ្តុះបង្អាប់គុណភាពអប់រំ និងសញ្ញាបត្រក្នុងស្រុក, សម្តេចតេជោពន្យល់ថា សារបែបនេះមិនត្រឹមតែប្រមាថដល់សិស្ស និស្សិត ដែលខិតខំប្រឹងប្រែងសិក្សាប៉ុណ្ណោះទេ តែក៏ជាការមើលស្រាលដល់មាតាបិតា និង ប្តី/ប្រពន្ធ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីការសិក្សារបស់កូន/ប្តី/ប្រពន្ធផងដែរ។សម្តេចកត់សម្គាល់ថា អ្វីដែលគួរឲ្យអស់សំណើចនោះ ស្របពេលដែលគេបង្អាប់តម្លៃនៃការអប់រំក្នុងស្រុក ពួកគេក៏បានបង្អាប់អ្នកដែលបានបោះឆ្នោត ឬកំពុងធ្វើការឲ្យពួកគេដូចគ្នា។ សម្តេចតេជោ បញ្ជាក់ថា នេះជាការប្រមាថធ្ងន់ធ្ងរមួយមកលើស្ថាប័នអប់រំនៅកម្ពុជា និងអតីតសិស្ស/និស្សិត ដែលបានរៀន និងបញ្ចប់ការសិក្សាក្រោយឆ្នាំ ១៩៧៩។ សម្តេចតេជោក៏បានជម្រុញឲ្យប្រជាជនទាំងអស់គ្នា គិតឲ្យបានម៉ត់ចត់លើសារនយោបាយបែបនេះ និងពិចារណាឡើងវិញអំពីអនាគតរបស់ខ្លួន ថាគួរបន្តជំនឿ ឬបោះឆ្នោតឲ្យអ្នកដែលមើលងាយដល់ការខិតខំប្រឹងប្រែង និងសមិទ្ធផលអប់រំរបស់ខ្លួនទៀតឬយ៉ាងណា។
Share this post