ស្វាគមន៍ឆ្នាំសិក្សាថ្មី ២០១៥/១៦

ក្នុងសារផ្ញើជូនជនរួមជាតិ នាឱកាសឆ្នាំសិក្សាថ្មី ឆ្នាំ ២០១៥/១៦ សម្តេចតេជោ ហ៊ុន សែន បានលើក​ឡើង​ពីការបន្តកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើកកំពស់វិស័យសិក្សាអប់រំ ពិសេសការ​ជម្រុញ​ការចូលសាលាសិក្សារបស់កុមារ។ សម្តេចតេជោបញ្ជាក់ថា ភារកិច្ចសិក្សា ទាមទារនូវការលើកកំពស់​ជា​បន្ត​ និងការអភិវឌ្ឍមិនកំណត់ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សជាគុណភាព ទេពកោសល្យ ផលិត​ភាព សក្តានុ​ពល សីលធម៌ និងគុណធម៌ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកប​ដោយ​និរន្តភាព។

សម្តេចតេជោ ផ្តល់អធិបតីភាព ការចុះហត្ថលេខាកិច្ចព្រមព្រៀងកម្ពុជា-បារាំង

រសៀលថ្ងៃទី ២៦ តុលា នៅទីក្រុង ប៉ារីស ប្រទេសបារាំង ឯកឧត្តម Laurent Fabius រដ្ឋមន្រ្តីក្រសួងការ​បរ​ទេស និងការអភិវឌ្ឍន៍អន្តរជាតិបារាំង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ និងគណប្រតិភូ ជាន់​ខ្ពស់​រាជរដ្ឋា​ភិបាលកម្ពុជា និងរំលឹកពីវត្តមានសម្តេចតេជោ ទៅកាន់ក្រសួងការបរទេសបារាំង​ជាលើក​ទី ១ កាល​ពីឆ្នាំ ១៩៨៤ ក្នុងដំណើរការផ្តួចផ្តើមឲ្យមានជំនួបចចារស្វែងរកដំណោះស្រាយសម្រាប់បញ្ហា​កម្ពុជារវាងសម្តេច និងព្រះបរមរតនកោដិ។

កិច្ចពិភាក្សាមានផ្លែផ្កា រវាង សម្តេចតេជោ និងប្រធានាធិបតី ហ្វ្រង់ស្វ័រ ហូឡង់ដ៍

នៅរសៀលថ្ងៃទី ២៦ តុលា នាវិមាន អេលីសេ ទីក្រុងប៉ារីស, បន្ទាប់ពីរំលឹកដោយ​ក្តីពេញចិត្តចំពោះ ទំនាក់​ទំនងទ្វេភាគី ចាប់តាំងពីឆ្នាំ ១៩៩៣ មកដល់បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បាន​អរគុណរដ្ឋាភិ​បាល​បារាំងដែលបានផ្តល់ផែនទីដល់កម្ពុជាសម្រាប់ប្រើប្រាស់ក្នុងការផ្ទៀងផ្ទាត់កន្លងមក និងការផ្តល់​កម្ចី សម្ប​ទាន ៤០៦ លាន EURO របស់បារាំង ​តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិបារាំង AFD។