សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

ជាដំបូងនេះ ដោយសារតែវាមិនទាន់ហួសពេលផងនោះទេ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំសូមប្រគេនពរ និងជូន​ពរចំពោះ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម និងលោកជំទាវ លោក លោកស្រី នាងកញ្ញា សម្រាប់ការចូលឆ្នាំសកល ២០១៦ មក ២០១៧ ហ្នឹងម្ខាង និងម្ខាងទៀត សូមជូនពរបងប្អូនជនជាតិខ្មែរដើម​កំណើតចិន ឬក៏អ្នកមានខ្សែស្រឡាយចិន សមប្រកបដោយជោគជ័យ Happy New Year and Gong Xi Fa Cai។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយដែលបានបើឆាកដំបូងចាប់ផ្តើមពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង សម្រាប់ការផ្តល់នូវសញ្ញាបត្រចំពោះជ័យ​លាភីចំនួន ៥.៥១០ នាក់ ហើយដែលជាសាកលវិទ្យា ល័យ ដែលរក្សា​បាននូវកិត្តិនាមដ៏ខ្ពស់ខ្ពស់ និងគុណភាពនៃការបណ្តុះបណ្តាល។ ធនធានមនុស្សសំខាន់សម្រាប់អភិវឌ្ឍសង្គមជាតិ, លើសក្របខ័ណ្ឌ ខ្វះសមត្ថភាព ថ្ងៃនេះ យើងពិតជាមានមោទនភាព ដែលយើងបានបង្កើនថែមនូវធនធានបញ្ញា តាមរយៈការកសាងធនធាន​មនុស្ស ដែលមានថ្នាក់បរិញ្ញារហូតទៅដល់ ៥.០១០ នាក់ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥០០ នាក់។ យើង​ឃើញច្បាស់ហើយថា ធនធានមនុស្សជាការចាំបាច់បំផុតសម្រាប់សង្គមជាតិលូតលាស់ មិនថាប្រទេសយើង ឬប្រទេសណានោះទេ។…

សេចក្តីដកស្រង់សង្កថា, ពិធីអបអរសាទរកីឡាករប៉េតង់ សុខ ចាន់មាន ជ័យលាភីមេដាយមាស ពិភពលោក នៅ ម៉ាដាកាស្ការ

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា! ជាដំបូងនេះ សូមឯកឧត្តម លោកជំទាវ អស់លោក លោកស្រី រួមជាមួយខ្ញុំ ដើម្បីអបអរសាទរចំពោះវីរកីឡាករ សុខ ចាន់មាន ដែលទើបបាននាំមកនូវមេដាយពិភពលោកថ្មីៗ ហើយសូមអញ្ជើញវីរៈកីឡាករ សុខ ចាន់មាន ឡើងមកលើវេទិកា។ ថ្ងៃនេះជាប្រវត្តិសាស្ត្រមួយថ្មីទៀតដែលកម្ពុជាទទួលបាន បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ដែលស្ថិតនៅក្នុងក្របខណ្ឌក្រសួងការពារជាតិដូចគ្នា បានទទួលមេដាយកម្រិតពិភពលោកផ្នែកកីឡាប៉េតុង ដែលខ្ញុំសូមប្រើភាសាថា ប៊ូល។ នឹងតម្លើងសក្តិពីរថ្នាក់បន្ថែម បើសិនជាបានទទួលមេដាយមួយទៀត ខ្ញុំពិតជាមានមោទនភាពជាមួយនឹងកិច្ចការងារដែលយើងបានធ្វើ ហើយសូមកោតសរសើរជាមួយនឹងលោក អនុ​សេនីយ៍ឯក វីរកីឡាករ សុខ ចាន់មាន ហើយខ្ញុំសូមប្រកាសថា ពេលនេះ ល្ងាចនេះ ឯកឧត្តមឧបនា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ នឹងត្រូវរៀបចំការតម្លើងឋានន្តរសក្តិ ពីអនុសេនីយ៍ឯក ទៅកាន់​វរ​សេនីយ៍ត្រីនៅល្ងាចនេះតែម្តង។ ហើយខ្ញុំក៏សូមគូសបញ្ជាក់ថា ប្រសិនបើថ្ងៃក្រោយនឹងទទួលបានមេដាយ​មួយ​ទៀត ពេលនោះ គឺឡើងពីវរសេនីយ៍ត្រី ទៅវរសេនីយ៍ឯកតែម្តង ផ្លោះថ្នាក់ពីរថ្នាក់ មិនចាំបាច់ដល់ឆ្នាំត្រូវ​ឡើង​ទេ។ ពានរង្វាន់នេះ សម្រាប់មិនមែនគ្រាន់តែបញ្ហា លោក…

សេចក្តីដកស្រង់ប្រសាសន៍ក្នុងសង្កថា ក្នុងពិធីសម្ពោធរោងចក្រភេសជ្ជៈ កូកាកូឡា នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា

ឯកឧត្តម William A. Heidt អគ្គរដ្ឋទូត នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោក Irial Finan អនុប្រធានក្រុមហ៊ុន កូកាកូឡា។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ពិសេសបងប្អូនកម្មករ កម្មការិនី នៃរោងចក្រ​ កូកាកូឡា ដែលអញ្ជើញចូលរួមនៅថ្ងៃនេះ។ រីករាយ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយបានបំពេញនូវការសន្យារបស់ខ្ញុំ នៅក្នុងឱកាសពេលដែលជួបក្រុម​ហ៊ុន កូកាកូឡា ក៏ដូចជា ជួបនូវក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-អាមេរិក ដែលពេលនោះ ខ្ញុំបានសន្យាថា នឹង​មក​​ចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រថ្មីនៅទីនេះ។ នយោបាយមិនរើសអើងរបស់កម្ពុជា ទៅលើការទាក់ទាញវិនិយោគពីខាងក្រៅ ថ្ងៃនេះ ខ្ញុំមកចូលរួមសម្ពោធជាមួយនឹងរោងចក្រ កូកាកូឡា ថ្មី ដែលចំណាយទឹកប្រាក់ជាង ១០០ លាន​ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែ ថ្ងៃខានស្អែក ខ្ញុំក៏នឹងមកទីនេះម្ដងទៀត ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវ​រោង​ចក្រថ្មីពង្រីកបន្ថែមទៀត នៅក្នុងក្រុមហ៊ុន មីនីបៀ ដែលវិនិយោគដោយជប៉ុន។ ចំណុចនេះ គេអាច​ឲ្យ​ឃើញអំពីនយោបាយមិនរើសអើងរបស់កម្ពុជា ទៅលើការទាក់ទាញវិនិយោគពីខាងក្រៅ ក្នុងនោះ…