Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សុន្ទរកថា ថ្លែងក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ដើម្បីអនុម័ត របៀបវារៈអភិវឌ្ឍន៍ ក្រោយឆ្នាំ ២០១៥ ក្រោមប្រធានបទ «ការផ្លាស់ប្តូរពិភពលោក តាមរយៈការសម្រេចបាន នូវរបៀបវារៈអភិវឌ្ឍន៍ក្រោយ ឆ្នាំ ២០១៥»

ឯកឧត្តមប្រធាន ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្ងៃនេះខ្ញុំមានកិត្តិយសដ៏ឧត្តុងឧត្តម ដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូល នៃអង្គការសហប្រជាជាតិ ដើម្បី អនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥។ ក្នុងឱកាសប្រារព្ធខួប ៧០ ឆ្នាំ នៃការបង្កើតអង្គការសហ- ប្រជាជាតិ យើងកំពុងបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីរបស់មនុស្សជាតិ ដែលជម្រុញឱ្យកិច្ចសហប្រតិបត្តិការក្នុង ការអភិវឌ្ឍសកលមានភាពកាន់តែរឹងមាំជាងមុន។ ប្រធានបទ នៃកិច្ចពិភាក្សាយើងថ្ងៃនេះ ដែលផ្តោតលើ «ការផ្លាស់ប្តូរពិភពលោក  តាមរយៈការសម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ ២០១៥» បានគូស បញ្ជាក់អំពីភារកិច្ច និងការទទួលខុសត្រូវរួមជាសកលរបស់យើងទាំងអស់គ្នា ដើម្បីឈានទៅសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) សម្រាប់រយៈពេល ១៥ ឆ្នាំ ទៅមុខ ដោយឈរលើសមិទ្ធិ- ផល នៃការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDGs) ដែលយើងបាន រួមគ្នាដាក់ចេញមកកាលពី​ ១៥ ឆ្នាំមុន។ ក្នុងស្មារតីនេះ ខ្ញុំរីករាយនឹងជម្រាបជូនអង្គប្រជុំថា ក្នុងរយៈពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាន នូវការវិវឌ្ឍប្រែប្រួលគួរជាទីមោទនៈ ពិសេសការរក្សាបាននូវសន្តិភាពពេញលេញ ស្ថេរភាពនយោបាយរឹងមាំ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម…

សម្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតការប្រឡងប្រណំាង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ឆ្នាំ ២០១៤”

រៀបចំដោយគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត និងក្រ​សួង​​ទេសចរណ៍ នៅសណ្ឋាគារសុខា រាជ​ធានី​ភ្នំពេញ, រសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៥ រក្សាសន្តិសុខជាតិ ដើម្បីទទួលទេសចរណ៍, កម្ពុជាផ្លាស់ប្តូរពីគ្មានទេសចរសោះ មកមានរាប់លាននាក់ … ខ្ញុំក៏មិនភ្លេចលើកទឹកចិត្ត ឲ្យយកចិត្តទុកដាក់បន្ថែមទៀតទាក់ទងនឹង​បញ្ហារក្សាសន្តិសុខ​សម្រាប់​ប្រទេសជាតិរបស់​យើង។ គ្មានទេសចរណាដែលប្រថុយប្រថានជាមួយនឹង​គ្រោះ​ថ្នាក់ ដែលគេទទួលផលប៉ះពាល់ពីការ​វាយប្រហារភេរវកម្ម ឬក៏សង្រ្គាមនោះទេ។

សង្កថា ថ្លែងក្នុងពិធី សម្ពោធ ដាក់អោយប្រើប្រាស់ សាលាអន្តរជាតិភ្នំពេញ

ក្នុងសង្កថា សម្ពោធដាក់អោយប្រើប្រាស់ សាលាអន្តរជាតិភ្នំពេញ ថ្ងៃ ១៩ កញ្ញា ឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន លើកឡើងនូវចំណុច​សំ​ខាន់ៗ មួយចំនួន។ កម្ពុជា​ទស្សនៈថ្មី សូមធ្វើការដកស្រង់ជូននូវចំណុចខ្លះ ដូចតទៅ៖ … ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានការរីករាយ​ដែលបានមក​ចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវ​សាលា​អន្តរ​ជាតិ​​ភ្នំពេញ ដែលទើបកសាងហើយ (និង)សម្ពោធថ្ងៃនេះ ហើយសិស្សក្នុងចំនួនដ៏ច្រើនបានផ្លាស់មក​ពី​(សាលានៅ)កណ្តាលទីក្រុង។ … អ្វីដែលកើតឡើងកាលពី ២៦ ឆ្នាំមុននោះ បានពង្រីកខ្លួនបន្តិចម្តងៗ រហូត ដល់​ស្ថាន​ភាព​មួយនៅទីនេះ ដែលយើងបានរួមគ្នាកសាងឡើង។ អំបាញ់មិញក្នុងរបាយការណ៍​របស់​លោក Barry Sutherland  ​នាយកសាលាអន្តរជាតិភ្នំពេញ បានលើកឡើងថា យើងភ្លេចថា យើង ជាភ្ញៀវ ក៏​​ប៉ុន្តែ​សម្រាប់​ខ្ញុំ អស់លោក និងសាលានេះ មិនមែនជាភ្ញៀវទេ ប៉ុន្តែជាតួអង្គយ៉ាងសំខាន់​ក្នុងការ រស់​នៅ​ជា​មួយ​យើង​​ រួមជាមួយយើង ដើម្បីរីកចម្រើន​ជាមួយគ្នា។ សាលាអន្តរជាតិភ្នំពេញមានអាយុ ២៦ ឆ្នាំ មុនមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមរយៈការរំលឹកអំពីប្រវត្តិ ដែលលោក Barry…