សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់ផ្ទះ ៣ខ្នងជូនអតីតយុទ្ធជនទីទ័លក្រក្នុងស្រុកបរសេដ្ឋ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន បានសម្រេចផ្តល់ផ្ទះ ៣ខ្នងជូន អតីតយុទ្ធជន ៣រូបនៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលកំពុងមានជីវភាពទីទ័លក្រខ្លាំង។ ការសម្រេចផ្តល់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមសំណើរបស់នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតី តយុទ្ធជន ដែលបានចុះទៅមើលឃើញដោយផ្ទាល់ពីការខ្វះខាតរបស់អតីតយុទ្ធជនទាំង៣រូប។ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០១៦នេះថា ក្នុងជំនួបសំណេះសំ ណាលដោយផ្ទាល់ជាមួយអតីតយុទ្ធជននាព្រឹកមិញ លោកបានរកឃើញអតីតយុទ្ធជន៣រូប មានជីវភាពខ្វះខាតខ្លាំង ហើយមិនមាន លំនៅឋាន។ បើតាមនាយឧត្តមសេនីយ៍ គន់ គីម ក្រោយរកឃើញអតីតយុទ្ធជនកំពុងជួបបញ្ហាលំបាកក្នុងជីវភាពបែបនេះ លោក ក៏បានទូរស័ព្ទស្នើសុំការសម្រេចពីសម្តេចតេជោ ហ៊ុន សែន ហើយសម្តេចក៏បានសម្រេចប្រគល់លំនៅឋានជូនអតីតយុទ្ធជនទាំង៣រូបភ្លាមៗផងដែរ។ អតីតយុទ្ធជនទាំង ៣រូប ដែលសម្តេចតេជោ ហ៊ុន សែន ប្រគល់លំនៅឋានជូននោះរួមមាន៖ ១- ឈ្មោះ…

សម្តេចតេជោ ហ៊ុន សែន៖ «ទាំងរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងវិស័យឯកជន គឺយើងរួមគ្នាជួយជនពិការ និងក្រុមគ្រួសារ ឱ្យទទួលបាននូវគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង»

FN ៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារចូលរួម អបអរសាទរខួបទី១៨ នៃទិវាជនពិការកម្ពុជា និងទិវាជនពិការអន្តរជាតិ លើកទី៣៤ (៣ ធ្នូ ១៩៨២- ៣ ធ្នូ ២០១៦)។ សម្តេចតេជោ ហ៊ុន​ សែន បានបន្តឲ្យដឹងថា ទិវាដ៏សំខាន់ថ្ងៃនេះ គឺដើម្បីលើកកម្ពស់នូវសិទ្ធិសេរីភាព និង សុខុមាលភាពជនពិការ ព្រមទាំងផ្តល់នូវការគាំទ្រ ដោយគ្មានការរើសអើង ចំពោះជនពិការដែលជាធនធានដ៏សំខាន់​ មិនអាចមើលរំលងបានក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន​ សែន បានបង្ហោះឲ្យដឹងនៅលើ Facebook Page ផ្លូវការរបស់សម្តេចតេថា «ទាំងរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងវិស័យឯកជនគឺយើងរួម គ្នាជួយជនពិការ និងក្រុមគ្រួសារឱ្យទទួលបាននូវគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង និងទទួលបាននូវសេវាសង្គម និងសេវាសាធារណៈស្មើៗគ្នា ដើម្បីជនពិការមានឱកាសក្នុងការចូលរួមគ្រប់សកម្ម ភាពសង្គម»។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍ថា «ខ្ញុំសូមចូលរួមកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្រ្តីរាជការទាំងអស់ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច…

សម្តេចតេជោ ហ៊ុន សែន៖ អ្នកវិនិយោគិនចិនទទួលស្គាល់ថា «កម្ពុជា និងប្រជាជនកម្ពុជា​ពិតជាល្អ, ពួកគេចាប់អារម្មណ៍ មកបណ្តាក់ទុនវិនិ​យោគនៅកម្ពុជា»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា អ្នកវិនិយោគិនចិន មានជំនឿទុកចិត្ត និងបានទទួលស្គាល់ថា ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាពិតជាល្អ ហើយពួកគេពិតជាចាប់អារម្មណ៍ ក្នុងការមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ខណៈសម្តេច អញ្ជើញជួបពិភាក្សាការងារ ជាមួយប្រតិភូធុរកិច្ចចិនលោក តុង វិនពាវ (Dong Wenbiao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMIG នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្ថែមឲ្យដឹងថា នេះគឺជាវេទិកាធុរកិច្ចកម្ពុជាចិនលើកទី១ ជាប្រវត្តិសាស្រ្តដែលបានរៀបចំឡើង ដោយក្រុមហ៊ុន CMIG, LYP Group ដែលសហការ ជាមួយស្ថានទូតចិនប្រចាំកម្ពុជាព្រមជាមួយការគាំទ្រពី រាជរដ្ឋាភិបាលកម្ពុជា និងពីរដ្ឋាភិបាលចិន ដើម្បីបង្ហាញអោយអ្នកវិនិយោគិនចិនយល់ដឹង និងបានឃើញនូវសក្តានុពលទាំង ឡាយក្នុងការមកវិនិយោគនៅកម្ពុជាប្រកបដោយភាពកកក់ក្តៅ និងជំនឿទុកចិត្ត។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រុមធុរកិច្ចចិន និងក្រុមហ៊ុននានា និងក្រសួងពាក់ ព័ន្ធទាំងអស់ដែល បានខិតខំរៀបចំអោយមានវេទិការធុរកិច្ចកម្ពុជាចិននេះឡើង យើងសង្ឃឹមថានឹងមាន…