សម្តេចតេជោ ហ៊ុន សែន៖ «ទាំងរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងវិស័យឯកជន គឺយើងរួមគ្នាជួយជនពិការ និងក្រុមគ្រួសារ ឱ្យទទួលបាននូវគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង»

FN ៖ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារចូលរួម អបអរសាទរខួបទី១៨ នៃទិវាជនពិការកម្ពុជា និងទិវាជនពិការអន្តរជាតិ លើកទី៣៤ (៣ ធ្នូ ១៩៨២- ៣ ធ្នូ ២០១៦)។ សម្តេចតេជោ ហ៊ុន​ សែន បានបន្តឲ្យដឹងថា ទិវាដ៏សំខាន់ថ្ងៃនេះ គឺដើម្បីលើកកម្ពស់នូវសិទ្ធិសេរីភាព និង សុខុមាលភាពជនពិការ ព្រមទាំងផ្តល់នូវការគាំទ្រ ដោយគ្មានការរើសអើង ចំពោះជនពិការដែលជាធនធានដ៏សំខាន់​ មិនអាចមើលរំលងបានក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន​ សែន បានបង្ហោះឲ្យដឹងនៅលើ Facebook Page ផ្លូវការរបស់សម្តេចតេថា «ទាំងរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងវិស័យឯកជនគឺយើងរួម គ្នាជួយជនពិការ និងក្រុមគ្រួសារឱ្យទទួលបាននូវគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង និងទទួលបាននូវសេវាសង្គម និងសេវាសាធារណៈស្មើៗគ្នា ដើម្បីជនពិការមានឱកាសក្នុងការចូលរួមគ្រប់សកម្ម ភាពសង្គម»។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍ថា «ខ្ញុំសូមចូលរួមកោតសរសើរ និងអរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្រ្តីរាជការទាំងអស់ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច…