សង្កថា ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជូនដល់កីឡាករដែលទទួលបានជ័យជំនះ ក្នុងការប្រកួតកីឡា អាស៊ាន ប៉ារ៉ាហ្គេម (ASEAN Para Games) លើកទី ៨ នៅ សិង្ហបុរី និងក្រុមកីឡាបាល់ទាត់ Cambodia All Stars

ពាក់លេខ ៩ រហូតមក ខ្ញុំរីករាយដែលបានជួបជាមួយនឹងកីឡាករ កីឡាការិនីរបស់យើង។ យើងមានការផ្លាស់ប្ដូរ​គ្នា​មួយ នៅត្រង់​ថា កីឡាករ កីឡាការិនី ស្លៀកឯកសណ្ឋានតាមបែបអ្នកធំ និងអង្គុយខាងក្រោម ដល់​នាយករដ្ឋមន្រ្តីស្លៀក​ខោ​អាវកីឡា និងអង្គុយខាងលើ។ សូមបញ្ជាក់ថា កាលដែលខ្ញុំពាក់លេខ ៩ នេះ មិនមែនជាការពាក់ទៅ​តាម​(អ្នកណាម្នាក់ទេ)។ ក្នុងក្រុម all stars អ្នកណាទាក់លេខ ៩?​ ចាន់ វឌ្ឍនាកា ឬ ប្រាក់ មុន្នីឧត្តម? ខ្ញុំ​មិន​ពាក់តាមទេ។ តាំងពីក្មួយឯងមិនទាន់(កើត) ពូពាក់លេខ ៩ ហើយ។ ពេលលេងកីឡាបាល់ទះ ក៏ពាក់​លេខ ៩ ហើយពេល​លេងកីឡាបាល់ទាត់ ក៏ពាក់លេខ ៩ ដែរ។ សូមមើលរូបភាពដែលបន្សល់ទុកកាលពី​សម័យ​ទសវត្សរ៍ ៨០។ ពេលលេង(កីឡា) ហើយចូលស្តាតអូឡាំពិកវ៉ៃបាល់ទះ ក៏ពាក់លេង ៩, បាល់ទាត់ ក៏ពាក់លេខ ៩ និងទាត់(បាល់)ចុងក្រោយនៅឆ្នាំ ២០១១ ជាមួយនឹងក្រុម(មនុស្ស)ចាស់មកពីថៃ (ពាក់)​អាវ​ហ្នឹងតែ​ម្ដង។ បានសេចក្ដីថា អត់យកតាមអ្នកណាមួយទេ…

ការដកស្រង់សង្ខេប ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធស្ពានមិត្តភាព-កម្ពុជាចិន ជ្រោយចង្វា

ឫសគល់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស … ប្រសិនបើពុំមានសង្គ្រាមឆ្នាំ ១៩៧០ ទេ ប្រហែលជាការរីកលូតលាស់របស់យើង មានច្រើនលើសនេះឆ្ងាយ ណាស់។ តើអ្នកដែលបង្កើតសង្គ្រាមនោះ ត្រូវទទួលខុសត្រូវបែបណា? ថ្ងៃស្អែកនេះ គឺជាថ្ងៃខួប(ទី ២៤)​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស។ គេត្រូវមានការទទួលខុសត្រូវហោចណាស់ ខាងសីលធម៌ផងដែរ បើសិនគេមិនបាន​ទទួល​​ខុសត្រូវទៅលើការខូចខាត និងស្លាប់អាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់​ក្នុងដំណាក់កាល​សង្គ្រាម និងក្នុងដំណាក់កាលរបបប្រល័យពូជសាសន៍ ប៉ុល ពត។