សេចក្តីដកស្រង់សង្កថា ក្នុងពិធីកាត់ប្ញសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផល ក្នុងវត្តព្រែកប្រា

ជ្រើសរើសពេលខ្នើតល្អជាងរនោច សម្រាប់បញ្ចុះ និងកាត់ឫសសីមា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចូលរួម ដើម្បីកាត់ឫសសីមាជាកិច្ចបង្ហើយបុណ្យ ក៏ដូចជាសម្ពោធដាក់អោយប្រើប្រាស់នូវសមិទ្ធផលផ្សេងទៀត នៅក្នុងទីអារាមវត្តព្រែកប្រារបស់យើងនេះ។ អនុញ្ញាតអោយខ្ញុំព្រះករុណាខ្ញុំ បានថ្លែងនូវអំណរព្រះគុណ ចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ គណៈ​កម្មាធិការអាចារ្យវត្ត ក៏ដូចជា ពុទ្ធបរិស័ទចំណុះជើងវត្ត ពិសេសសប្បុរសជនដែលបានចូលរួមកសាងនូវ​ទី​អារាម ព្រះវិហារ និងសមិទ្ធផលផ្សេងៗទៀត ដែលថ្ងៃនេះ យើងនឹងកាត់ឫសសីមា ហើយ​សម្ពោធដាក់ អោយប្រើប្រាស់។ ពិតណាស់ថា ឆ្នាំនេះ ខ្ញុំព្រះករុណាខ្ញុំ កំណត់ត្រឹមតែពីរវត្តតែប៉ុណ្ណោះ (ដើម្បីចូលរួម) កាត់ឫសសីមា។ ជាការ​គាប់ជួនដែលឯកឧត្តម អភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានទៅជួប ខ្ញុំ​ព្រះករុណាខ្ញុំ ដើម្បីសុំអោយ​មានការមកកាត់ឫសសីមានៅវត្តនេះ ហើយក៏បានរើសចំថ្ងៃ ១២ កើត ខែ មាឃ មុនពេលមាឃបូជាមកដល់។ តាមទម្លាប់របស់ ខ្ញុំព្រះករុណាខ្ញុំ មានវិធីជ្រើសរើសការ​ធ្វើបុណ្យ​ធ្វើ​ទាន។ យកខ្នើត? មិនយករនោចទេ។ អានេះត្រូវជឿខ្លះផង អាហ្នឹងគេថា អាគមន៍ផ្សំអាយូស។ អញ្ចឹងទេ យើង ១២ កើត…

សុន្ទរកថា និងសេចក្តីអធិប្បាយ ក្នុងពិធីបើក សន្និសីទជាតិស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អង្គពិធីទាំមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបើក «សន្និសីទជាតិស្តីពីការអភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលបានប្រារព្ធឡើងនាពេលនេះ។ គិតមកដល់ពេលនេះ គឺមានរយៈពេល ១០ ឆ្នាំគត់ បន្ទាប់ពីសន្និសីទជាតិស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០០៦ ដែលយើងបានប្រកាសថា ឆ្នាំ ២០០៦ ជាឆ្នាំមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ហើយ​ពេលនេះ យើងបានមកជួបជុំគ្នាជាថ្មីម្តងទៀត ដើម្បីអបអរសាទរសមិទ្ធផលដែលសម្រេចបាន ព្រមទាំង​ត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈមចំពោះមុខថ្មីៗទៀត ក្នុងបុព្វហេតុបន្តជំរុញការអភិវឌ្ឍ​វិស័យមីក្រូហិរញ្ញ​វត្ថុកម្ពុជាឱ្យកាន់តែរីកចម្រើន។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការកោតសរសើរចំពោះធនាគារជាតិនៃកម្ពុជា ដែលបានផ្តួចផ្តើមរៀបចំ​សន្និសីទនេះឡើង ក្នុងគោលបំណងជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ អំពីវឌ្ឍនភាពក្នុងការ​អភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ក៏ដូចជាការបន្តពង្រឹងនូវជំនឿ​ទុក​ចិត្តរបស់សាធារណជនទូទៅមកលើប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។​ ខ្ញុំក៏សូមកោតសរសើរ​ចំពោះ​ធនាគារជាតិនៃកម្ពុជា និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជាឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស, ទាំងទំហំមូលធន និងវិសាលភាពគ្របដណ្តប់។ ជាក់ស្តែង វិស័យធនាគារនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់​ក្នុងការកៀរគរ​ប្រាក់សន្សំ​របស់​សាធារណ-​ជន និងប្រភពទុនផ្សេងៗទៀតនៅក្នុងទីផ្សារអន្តរជាតិ មកចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ តាមរយៈការ​ផ្តល់​ហិរញ្ញប្បទាន និងឥណទានដល់ការវិនិយោគនានា ពិសេសដល់វិស័យផលិតកម្មនៃសហគ្រាសធុនតូច…