រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៨ នីតិកាលពី៥

FN ៖ នៅរ​សៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលសម័យប្រជុំរដ្ឋភាព លើកទី៨ នីតិកាលពី៥ នៅព្រឹកមិញនេះ។ តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា អង្គសភាបានអនុម័តលើកយករបៀបវារៈចំនួន០១ មកពិភាក្សា និងអនុម័ត គឺសេចក្ដីស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ​សូមជម្រាបថា សម័យប្រជុំនាប្រព្រឹត្តទៅនៅព្រឹកមិញនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងមានការចូលរួមពី តំណាងរាស្ដ្រពេលផ្ដើមសម័យប្រជុំមាន១០៦រូប ដែល​ត្រូវបានផ្អាក់នៅវេលាម៉ោង១០៖៤៦នាទី។

រដ្ឋមន្រ្តី ថោង ខុន កៀរគរអ្នកវិនិយោគ និងការហោះហើរត្រង់ពីខេត្តកានស៊ូ ប្រទេសចិន មកកម្ពុជាឲ្យបានច្រើន ខណៈកម្ពុជាត្រៀមទទួលពួកគេរួចស្រេច

FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ បានចូលរួមជាអធិបតីក្នុងពិធីបុណ្យ «7th Dunhuang Tour on Silk Road International Tourism Festival» ជាមួយលោក Lin Duo លេខាបក្សកុំម្មុយនិស្តចិនប្រចាំខេត្តកានស៊ូ (Gansu) លោក Tang Renjian អភិបាលខេត្តកានស៊ូ តំណាងរដ្ឋបាលទេសចរណ៍ជាតិចិន CNTA អង្គការ UNWTO និងសមាគម PATA និងប្រតិភូនៃប្រទេសក្នុងតំបន់វិថីសូត្រ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍។ ក្នុង​​ឱកាសនោះ លោករដ្ឋមន្រ្តីបានជំរុញ និងបានកៀរគរអ្នកវិនិយោគ និងទេសចរចិន ក៏ដូចជាការហោះហើរត្រង់ពីខេត្តកានស៊ូ មកវិនិយោគ និងទស្សនាកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ព្រោះនៅកម្ពុជាពិតជាមានសក្ដានុពលខ្ពស់ ក្នុងវិស័យទេសចរណ៍ និងវិនិយោគ។ ក្នុងនាមជាម្ចាស់ផ្ទះ លោកអភិបាលខេត្ត Tang Renjian បានថ្លែងស្វាគមន៍ប្រតិភូបរទេសទាំងអស់ រួមទាំងលោករដ្ឋមន្រ្តីកម្ពុជា ដែលចូលរួមពិធីបុណ្យខាងលើ និងបានអញ្ជើញប្រតិភូ ទៅទស្សនាគោលដៅវប្បធម៌ប្រវត្តិសាស្រ្តដ៏ទាក់ទាញ…

សារក្នុងហ្វេសប៊ុក រំលឹកពីទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧)

ក្នុងកំឡុងចុងទស្សវត្សរ៍ឆ្នាំ ១៩៧០ ប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងរងចាំនូវចលនាដឹកនាំខ្លាំងក្លាមួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ បើគ្មានក្បាលម៉ាស៊ីនដឹកនាំ និងគ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដទេ ចលនាតស៊ូនានានឹងត្រូវពួកប្រល័យពូជសាសន៍កម្ទេចទាំងអស់ ដោយគ្មានត្រាប្រណី។ ចំណុចទី ១ ៖ ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់ ២១ វេលាម៉ោង ២១:០០ នាទី ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ចំ ថ្ងៃ ច័ន្ទ ៥ កើត ខែ អាសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តបួននាក់ គឺ នុច ថន, ញឹក ហួន, ស៊ូ គីម       ស្រ៊ាង (ហៅសាញ់) និង វ៉ា…