FN ៖ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលសម័យប្រជុំរដ្ឋភាព លើកទី៨ នីតិកាលពី៥ នៅព្រឹកមិញនេះ។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា អង្គសភាបានអនុម័តលើកយករបៀបវារៈចំនួន០១ មកពិភាក្សា និងអនុម័ត គឺសេចក្ដីស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
សូមជម្រាបថា សម័យប្រជុំនាប្រព្រឹត្តទៅនៅព្រឹកមិញនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងមានការចូលរួមពី តំណាងរាស្ដ្រពេលផ្ដើមសម័យប្រជុំមាន១០៦រូប ដែលត្រូវបានផ្អាក់នៅវេលាម៉ោង១០៖៤៦នាទី។