សម្តេច សាយ ឈុំ បន្តក្រើនរំឭកដល់អាជ្ញាធរ ត្រូវដើរប្រាប់ពលរដ្ឋដល់ខ្នងផ្ទះ ឲ្យពួកគាត់ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា

FN ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ បានរំឭកហើយរំឭកទៀត ដល់អាជ្ញាធរភូមិ/ឃុំ ធ្វើយ៉ាងណាត្រូវផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋ ដែលចុះឈ្មោះបោះឆ្នោតរួចហើយនោះ ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ឬចូលប្រាប់ឲ្យដល់ខ្នងផ្ទះតែម្ដង ដើម្បីឲ្យមានប្រសិទ្ធភាព។ ក្នុងកិច្ចសំណេះសំណាលជាមួយអាជ្ញាធរសង្កាត់សាក់សំពៅ ខណ្ឌដង្កោ សម្ដេច សាយ ឈុំ បានផ្តល់អនុសាសន៍ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំពង្រឹង និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានឲ្យបានក្នុងកម្រិតខ្ពស់បំផុត។ ការងារនេះ ត្រូវបន្តធ្វើរហូតដល់ក្រោយការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងការរៀបចំការបោះឆ្នោត ឲ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយតម្លាភាព សេរីភាព យុត្តិធម៌ គ្មានអំពើហិង្សា ដែលទាំងអស់គ្នាអាចទទួលយកបាន។ សម្តេច សាយ ឈុំ ក៏បានសំណូមពរឲ្យអាជ្ញាធរ ត្រូវបន្តជំរុញប្រជាពលរដ្ឋ ដែលបានទៅចុះឈ្មោះបោះឆ្នោតរួចហើយ ឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់…

មន្រ្តី JICA បេ្តជ្ញាបំពេញការងារលើគម្រោងដឹកជញ្ចូន និងឡូជីស្ទីកនៅកម្ពុជា ឲ្យទទួលបានជោគជ័យ

FN ៖ លោក គូម៉េ ហ៉ីដេតុស៊ី ទីប្រឹក្សាគោលនយោបាយដឹកជញ្ចូនប្រចាំក្រសួងសាធារណៈការ និងដឹកជញ្ចូននៃកម្ពុជា និងជាអ្នកជំនាញ​ការអង្គការ JICA បានបញ្ជាក់នៅមុខ អ្នកសារព័ត៌មានថា លោក និងក្រុមការងារ JICA ទាំងអស់ នឹងខិតខំបំពេញការងារបន្តទៀត ដើម្បីឲ្យគម្រោង​ទាក់ទង នឹងសកម្មភាពដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា បញ្ចប់ទៅដោយជោគជ័យ ដើម្បីជាការរួមចំណែកជួយដល់សង្គមកម្ពុជា។ ការលើកឡើងរបស់ លោក គូម៉េ ហ៉ីដេតុស៊ី បានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មាន លើកទី៣ ស្តីពីសកម្មភាពរបស់ JICA នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅស្ថានទូតជប៉ុន។ នៅក្នុងកម្មវិធីនោះ ក៏មានការចូលរួមពី លោក ចាន់ ដារ៉ា​ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ រួមនឹងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបទៀត។ លោក គូម៉េ ហ៉ីដេតុស៊ី នៅក្នុងសន្និសីទសារព័ត៌មាននោះ បានបង្ហាញពីសកម្មភាព និងអនុសាសន៍របស់លោក ដើម្បីធ្វើឲ្យការដឹកជញ្ចូន និងឡូជីស្ទីកនៅកម្ពុជា មានភាពប្រសើរឡើងវិញ។ លោក គូម៉េ…

សូមប្រជាពលរដ្ឋយកកូនៗដែលមានមាត់ឆែប និងឆែបក្រអមមាត់ ទៅព្យាបាលវះកាត់ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យរុស្ស៊ី

FN ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយអង្គការស្នាមញញឹម របស់សាធារណរដ្ឋកូរ៉េ ផ្ដល់សេវាព្យាបាល និងវះកាត់ជូនកុមារៗ ដែលមានមាត់ឆែប និងក្រអមមាត់ឆែប ដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០២-០៧ ខែមេសា ឆ្នាំ២០១៧ ហើយទីតាំងផ្ដល់សេវា គឺមាននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​សូមប្រញាប់រួសរាន់ឡើងនៅតែ៣ថ្ងៃទៀតប៉ុណ្ណោះ។ លោកសាស្រ្តាចារ្យ ម៉ុក ធាវី វេជ្ជបណ្ឌិតឯកទេស វះកាត់កែលម្អ និងសម្ផស បានឲ្យដឹងថា គម្រោងនៃផ្ដល់សេវាវះកាត់មាត់ឆែប និងក្រអមមាត់ឆែបនេះ គឺក្នុងចំនួន៣០នាក់សិន តែបើមានប្រជាពលរដ្ឋនាំកូនៗ​ ទៅទទួលសេវាច្រើនជាងនេះ ក្រុមការងារនៃប្រទេសទាំងពីរ នឹងបន្តព្យាបាលវះកាត់ជូនពួកគាត់ថែមទៀត។ លោកសាស្រ្តាចារ្យបានបន្តថា «យុទ្ធនាការនេះ មានការចូលរួមពីក្រុមគ្រូពេទ្រកម្ពុជា ចំនួន១២នាក់ និងក្រុមគ្រូពេទ្យកូរ៉េ ចំនួន១២នាក់ដែរ ដែលមកព្យាបាលជំងឺឆែមមាត់ នៅកម្ពុជា ហើយក្នុងចំណោមប្រជាជន៥០០នាក់ មានអ្នកឆែបមាត់ និងឆែបក្រអមមាត់ ១នាក់ ហើយក្នុងមួយឆ្នាំៗ មានកុមារកម្ពុជាកើតមាត់ឆែបពី ៥០០នាក់ ទៅ ៦០០នាក់»។ ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យបានព្យាបាលវះកាត់ ជូនកុមារឆែបមាត់ និងឆែបក្រអមមាត់ បានជិត៤,០០០នាក់ ក្នុងនោះនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ…