ការដកស្រង់សេចក្តីអធិប្បាយ ពិធីចែកសញ្ញាបត្រជូនឧទ្ទេសអធិការអប់រំ និស្សិតបរិញ្ញាជាន់ខ្ពស់ ផ្នែកគ្រប់គ្រងអប់រំ គ្រូបរិញ្ញា+១

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយណាស់ ដែលបានមកជួបជាមួយនឹង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ពិសេសចំពោះនិស្សិត គរុនិស្សិតកម្រិតឧត្តម និងគរុសិស្សកម្រិតមូលដ្ឋាន នៃវិទ្យា ស្ថានជាតិអប់រំ ចំនួន ៨៨៤ នាក់។ បើគិតរាប់ពីដំបូងមក នេះគឺលើកទី ១៩ ដែលខ្ញុំមកកាន់ទីនេះ … យើងមិនដែលមានថាអាក់ខានពេលណានោះទេ ព្រោះជាមានតម្រូវការអោយធ្វើការផ្តាំផ្ញើ មុននឹងពេល​ដែល ​អស់លោក លោកស្រី នាងកញ្ញា ទៅបង្រៀននៅតាមមូលដ្ឋាន។ ការដាំធនធានមនុស្សត្រូវការពេលយូរជាងដាំដើមឈើ ដូចដែល ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន បានលើកឡើងនៅក្នុងរបាយការណ៍អម្បាញ់មិញ អំពីវឌ្ឍន ភាពនៃវិស័យអប់រំរបស់យើង ហើយស្ថានភាពនេះ បើយើងក្រឡេកមើលទៅខាងក្រោយវិញ យើងបានដើរ ឆ្ងាយចេញពីចំណុចចេញដំណើរមកហើយ ប៉ុន្តែ យើងក៏ត្រូវព្យាករមើលទៅអនាគតថា យើងក៏ត្រូវមានដំ​ណើរ​វែងឆ្ងាយ និងត្រូវការវិនិយោគបន្ថែមទៀត ទៅលើវិស័យអប់រំនេះ។ ប្រៀបធៀបជាមួយនឹងការដាំដុះ និង​ការទទួលផលពីការដាំដុះ គឺខុសគ្នាឆ្ងាយណាស់។ ការដាំដុះស្រូវ ដំណាំកសិផលផ្សេងៗ ឬដំណាំ ឧស្សាហកម្ម បើនិយាយពីកៅស៊ូ យើងប្រើត្រឹមកម្រិតតែ ៥…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រដល់គរុនិស្សិត-សិស្សសរុប ៩៨៤នាក់ នៅវិទ្យាស្ថានជាតិអប់រំ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីប្រគល់សញ្ញា បត្រដល់គរុនិស្សិត-សិស្ស សរុបប្រមាណ៩៨៤នាក់ នារី៣៨០នាក់ ដែលបានបញ្ចប់ការសិក្សានៅឆ្នាំសិក្សា២០១៥-២០១៦។ ពិធីនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស និស្សិត បានចំនួន ១៩លើកមកហើយ ហើយមិនដែលខកខានម្តងណាឡើយ ព្រោះត្រូវមានការផ្តាំផ្ញើមុននឹងពួកគេចេញទៅបំពេញការងារបណ្តុះបណ្តាល។ * សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្ស និងការដាំដុះដំណាំមានការខុសគ្នាឆ្ងាយណាស់។ ពោលការដាំដុះ ដំណាំដូចជាការកៅស៊ូចំណាយពេលយ៉ាងច្រើនបំផុត ៤-៥ឆ្នាំប៉ុណ្ណោះ តែការបណ្តុះបណ្តាលធនធានមនុស្សមានការលំបាក ហើយចំណាយពេល រហូតដល់ ១៦ឆ្នាំទម្រាំបញ្ចប់ថ្នាក់បរិញ្ញា ហើយត្រូវចំណាយពេល ១ឆ្នាំបន្ថែមទៀត សម្រាប់ការបណ្តុះបណ្តាលគរុកោសល្យ។ * សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការបោះទុនសម្រាប់ការសាងសង់ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធដូចជាអគារសិក្សា និងអគារផ្សេងៗទៀតនោះ មិនអាចបញ្ចប់បានទេ ព្រោះតម្រូវការនៅតែមានជាមួយកំណើនសិស្ស ខណៈអគារសិក្សាមួយចំនួនទៀត…

រដ្ឋមន្រ្តីស្តីទីក្រសួងការងារ៖ ជប៉ុននឹងបណ្ដុះបណ្ដាលជំនាញជួសជុលរថយន្ដ ដល់សិក្ខាកាមកម្ពុជារយៈពេល៣ឆ្នាំ

FN ៖ រដ្ឋមន្ត្រីស្តីទីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ពេជ សោភ័ន បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលជប៉ុនគ្រោង​ទទួលសិក្ខាកាមកម្ពុជា ទៅបណ្ដុះបណ្ដាលបច្ចេកទេសជួសជុលរថយន្ដ រយៈពេល៣ឆ្នាំ​ នៅប្រទេសរបស់ខ្លួន ប៉ុន្ដែមុននឹងទទួលសិក្ខាកាម គ្រូជប៉ុននឹងបង្រៀនសិក្ខាកាមឲ្យចេះនិយាយភាសាជប៉ុនជាមុនសិន។ លោក ពេជ សោភ័ន ថ្លែងបែបនេះធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពី ការបណ្ដុះបណ្ដាលជាងរថយន្ដ រវាង​កម្ពុជា និងជប៉ុននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមកិច្ចសហការរៀបចំដោយក្រសួងការងារកម្ពុជា ជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ក្នុងគោលបំណងផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ របស់ប្រទេសជប៉ុន ក្នុងការបណ្ដុះបណ្ដាលជំនាញ​ និងបច្ចេកទេសជួសជុលរថយន្ដ សំដៅរួមចំណែកដល់ការពង្រឹងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជួសជុល ថែទាំរថយន្ដនៅកម្ពុជា។ រដ្ឋមន្រ្តីស្ដីទីបានថ្លែងថា «រដ្ឋាភិបាលជប៉ុនបានបញ្ជូនអ្នកស្រាវជ្រាវជប៉ុន មកកម្ពុជា ដើម្បីសិក្សាអំពីការបណ្ដុះបណ្ដាលជំនាញថែទាំ និងឈៀករថយន្ដ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាល ដើម្បីបង្កើនសមត្ថភាពលើជំនាញនេះនៅកម្ពុជា»។ ជាមួយគ្នានោះ​ ជប៉ុននឹងបង្រៀនផ្នែកភាសាជប៉ុន ដល់សិក្ខាកាមកម្ពុជា នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស មុននឹងទទួលសិស្សទៅធ្វើកម្មសិក្សា​ក្នុងប្រទេសរបស់ខ្លួនរយៈពេល៣ឆ្នាំ។ ក្នុងចំណោមគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទាំង៣៩ ដែលស្ថិតក្រោមឱវាទក្រសួងការងារ មានគ្រឹះស្ថានចំនួន១២ ទទួលបានវិញ្ញាបណ្ណបត្រកម្រិតអន្ដរជាតិ លើ​បទដ្ឋានគ្រប់គ្រងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកវិទ្យា និងវិជ្ជាជីវៈ និងមានគ្រឹះស្ថានចំនួន១១…