​គោលនយោបាយល្អ! គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានលុប​បំណុល​ពីអតិថិជន អស់ជិត​២លានដុល្លារ

FN ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK) បានលុបបំណុលអស់ជាង៧ពាន់លានរៀល ដែលស្មើប្រមាណជិត២លានដុល្លារអាមេរិក ចំពោះអតិថិជនប្រាក់កម្ចី ដែលទទួលមរណភាព នេះបើគិតចាប់តាំងពីឆ្នាំ២០១០ មកដល់បំណាច់ឆ្នាំ២០១៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ AMK ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែមីនានេះ។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ឆ្នាំ២០១៦ អេ អឹម ខេ បានលុបបំណុល ពីអតិថិជនប្រាក់កម្ចីរបស់ខ្លួន ដែលទទួលមរណភាព ដោយសារជំងឺ និង គ្រោះថ្នាក់ផ្សេងៗ មានទំហំទឹកប្រាក់ជាង ២ពាន់លានរៀល ដែលស្មើនឹងជិត៦០ម៉ឺនដុល្លារអាមេរិក។ ទាំងនេះ គឺជាការរួមចំណែករបស់ អេ អឹម ខេ ដើម្បី សម្រាលបន្ទុកក្នុងក្រុមគ្រួសារអតិថិជនរបស់ខ្លួន ពោលគឺ អ្នកដែលជាប្តី ឬ ប្រពន្ធ ឬ កូន ដែលនៅរស់មិនមានកាតព្វកិច្ច ក្នុងការបង់សងជំនួសឡើយ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា «ជាទូទៅបំណុលដែលនៅសល់របស់អតិថិជន ដែលបានទទួលមរណភាពជាយថាហេតុ បានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរ សម្រាប់អ្នកដែលនៅរស់ក្នុងការបង់សងជំនួស។…

​នៅព្រឹកនេះ តុលាការកំពូល នឹងប្រកាសសាលដីកា លើបណ្តឹងសុំនៅក្រៅឃុំរបស់ មន្រ្តីអាដហុក និងគ.ជ.ប

FN ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ តុលាការកំពូល នឹងប្រកាសសាលដីកា លើបណ្តឹងសុំនៅក្រៅឃុំរបស់ មន្រ្តីអាដហុក និងគ.ជ.ប ទាំង៥នាក់។ មន្រ្តីអាដហុក និង គ.ជ.ប ទាំងនោះរួមមាន ១-លោក នី សុខា ២-លោក ណៃ វង់ដា ៣-លោក យី សុខសាន្ត ៤-លោក លឹម មុន្នី ៥-លោក នី ចរិយា ដែលត្រូវបានតុលាការឃុំខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីក្នុងរឿងសញ្ចារកម្ម កាលពីឆ្នាំមុន៕

​គណៈកម្មការចម្រុះកម្ពុជា-វៀតណាម បើកកិច្ចប្រជុំលើកទី១៥ ពិភាក្សាពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស

FN ៖ គណៈកម្មការចម្រុះកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី១៣​ ខែមីនា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំលើកទី១៥ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស។ កិច្ចប្រជុំធ្វើឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជា ដោយភាគីកម្ពុជា ដឹកនាំដោយលោក អ៊ុង ស៊ាន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រីឯភាគីវៀតណាម ដឹកនាំដោយលោក DANG Dinh Quy អនុរដ្ឋមន្រ្តីការបរទេសវៀតណាម។ បើតាមការជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្រៅការប្រជុំកម្រិតឧត្តមមន្រ្តីនាថ្ងៃទី១៣ ខែមីនា នេះ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ខាងមុខ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញ មិញ រដ្ឋមន្រ្តីការបរទេសវៀតណាម នឹងដឹកនាំកិច្ចប្រជុំគណៈកម្មកាចម្រុះកម្ពុជា-វៀតណាមលើកទី១៥នេះ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួង​ការបរទេសនៃប្រទេសទាំងពីរ នឹងចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំផងដែរ។ ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងដែរថា ក្រៅពីការបើកកិច្ចប្រជុំគណៈកម្មការកម្ពុជា-វៀតណាម ប្រទេសដែលមានភូមិរបងជាប់គ្នានេះ ក៏នឹងមានកិច្ចប្រជុំដាច់ដោយឡែកមួយទៀត គឺកិច្ចប្រជុំលើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រវាងបណ្តាប្រទេសជាប់ព្រំដែនកម្ពុជា-វៀតណាម។  កិច្ចប្រជុំនេះ…