ក្រសួងកសិកម្ម ចេញសេចក្តីសម្រេចបញ្ឈប់ការនាំចូល ផ្គត់ផ្គង់ចែកចាយ និងប្រើប្រាស់ថ្នាំកសិកម្ម ដែលមានសារធាតុសកម្ម Tricyclazole ចាប់ពីថ្ងៃទី២៧ ខែមីនានេះ !

FN ៖ ទីបំផុតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីសម្រេច បញ្ឈប់ការនាំចូល ផ្គត់ផ្គង់ចែកចាយ និងប្រើប្រាស់ថ្នាំកសិកម្ម ដែលមានសារធាតុសកម្ម Tricyclazole ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីសហគមន៍អឺរ៉ុប ដែលជាទីផ្សារនាំចេញអង្ករដ៏សំខាន់របស់កម្ពុជា ចេញសេចក្តីព្រមានបញ្ឈប់ការនាំចូលអង្ករពីកម្ពុជា ប្រសិនបើមានសារធាតុ Tricyclazole លើសពី ០.០១មីលីក្រាមនោះ។ បន្ទាប់ពីអឺរ៉ុបដាក់ចេញនូវវិធានការនេះ ធ្វើឲ្យអ្នកពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករ ជាពិសេសអ្នកនាំចេញអង្ករ បានបង្ហាញពី កង្វល់ចំពោះការកម្រិតថ្មីនេះ។ សូមជម្រាបថា សហភាពអឺរ៉ុបនឹងបញ្ឈប់រាល់ការនាំចូលអង្ករដែលមានកាកសំណល់ ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ដែលមានកម្រិតលើស ០.០១​មីលីក្រាម (ដែលពីមុនកម្រិតមិនលើស១មីលីក្រាមក្នុង១គីឡូក្រាម) ចាប់​ពីដើម​ខែ​កក្កដា​ឆ្នាំ​២០១៧។ កាកសំណល់ថ្នាំកសិកម្ម ទ្រីហ្ស៊ីក្លាហ្សូល (TRICYCLAZOLE) ជាថ្នាំមានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់ជម្ងឺប្លាស់ (Blast) ក្នុងដំណាំស្រូវ ហើយ ក៏ជាថ្នាំដែលមានតម្លៃទាប​សម្រាប់ការប្រើប្រាស់ដែរ៕

​អាជ្ញាធរចិន អញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំ នៅខេត្តសាងស៊ី

FN ៖ ក្នុងជំនួបសម្តែងការគួរសម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលធ្វើឡើងនៅវិមានសន្តិភាព នារសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ លោក ហ៊ូ ហេភីង អភិបាលខេត្តសាងស៊ី បានអញ្ជើញសម្តេចតេជោ ទៅសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំ នៅខេត្តសាងស៊ី ប្រទេសចិន។ លោក ហ៊ូ ហេភីង បានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំខេត្តសាងស៊ី នឹងចូលរួមកាន់តែសកម្មថែមទៀត ក្នុងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ពិសេសលើវិស័យទេសចរណ៍ និង ពាណិជ្ជកម្ម។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី បានយល់ស្របទៅនឹងការ លើកឡើងរបស់ លោកអភិបាលខេត្ត និងបានទទួលយកនូវសំណើររបស់លោក ក្នុងការអញ្ជើញ ទៅចូលរួមក្នុងពិធី បើកសម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ប្រចាំ ខេត្តសាងស៊ី។ សម្តេចតេជោ បានធ្វើការណែនាំដល់សហការីរបស់សម្តេច ពិសេសក្រសួងការបរទេសរបស់ប្រទេសកម្ពុជា ធ្វើការជាមួយនឹងថ្នាក់ដឹកនាំ ស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីរៀបចំកម្មវិធីនៃការអញ្ជើញចូលរួមពិធីសម្ពោធ មជ្ឈមណ្ឌល ពាណិជ្ជកម្ម កម្ពុជាប្រចាំខេត្តសាងស៊ី ក្នុងពេលវេលាដ៏សមស្រប នាពេលខាងមុខ។ សូមបញ្ជាក់ថា…

គណៈកម្មាធិការសិទ្ធិមនុស្ស ចង់ឱ្យពិភពលោក ផ្តល់ពានរង្វាន់ណូប៊ែលជូន សម្ដេចតេជោ ហ៊ុន សែន

FN ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គួរតែទទួលបានពានរង្វាន់ណូប៊ែលពិភពលោក ពីព្រោះសម្តេចមានសម្បត្តិធំធែងណាស់ ក្នុងការសង្គ្រោះជីវិតមនុស្ស។ ការលើកឡើងរបស់ លោក កែវ រ៉េមី បានធ្វើនៅក្នុងពីធីសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ។ លោក កែវ រ៉េមី បានលើកឡើងយ៉ាងដូច្នេះថា៖ «ល្មមដល់ពេលដែលផ្ដល់ឲ្យគាត់ (សម្តេចតេជោ) នូវពានរង្វាន់សន្ដិភាព រឺក៏ពានរង្វាន់លើវិស័យសិទ្ធិមនុស្សជូនគាត់ ក៏ប៉ុន្ដែផ្ទុយទៅវិញ ចំណុច២សំខាន់នេះ ត្រូវបានគេបំផ្លិញ មួលបង្កាច់បង្អាប់ បន្ទុក មនុស្សដែលមានគុណសម្បត្តិស្មើមហាមេឃ»។ លោកបានបន្ថែមថា៖ «សម្ដេចតេជោ នាយករដ្ឋមន្រ្តី គឺជាអ្នកសង្គ្រោះជីវិតមនុស្ស ឲ្យមានជីវិតឡើងវិញ ក្រោយពីរបបប៉ុលពត ហើយការសង្គ្រោះជីវិតនេះ ថ្នាក់ដឹកនាំនៅក្នុងគណបក្សប្រឆាំងក៏ត្រូវទទួលស្គាល់ខ្លួនឯង រស់រានមានជីវិតដោយសារតែ៧មករានេះដែរ»។ លោកបានបន្ថែមទៀតថា ការសង្គ្រោះជីវិតមនុស្សឲ្យរស់រាន់មានជីវិត គឺជាមូលដ្ឋានគ្រឹះ នៃការគាំពារ សិទ្ធិរស់រានមានជីវិត។ លោកបានបញ្ជាក់ថា «យើងត្រូវនិយាយរឿងនឹងឲ្យច្បាស់ ហើយការឯកភាពទឹកដីនេះ មានសារសំខាន់ណាស់ ហើយបង្កើននៃការរីកចម្រើនសិទ្ធិមនុស្សបន្តទៅទៀត…