កម្ពុជាឈរលំដាប់លេខ៨ មានទំហំផលិតកម្មដំឡូងមីច្រើនជាងគេបំផុត នៅលើពិភពលោក

FN ៖ លោក ហ៊ាន វណ្ណហន អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ប្រទេសកម្ពុជា ជាប្រទេសឈរលំដាប់លេខ៨ ដែលមានផលិតកម្មដំឡូងមីច្រើនជាងគេ បំផុតនៅ​លើពិភពលោក។ លោក ហ៊ាន វណ្ណហន បានសរសេរក្នុង Facebook ផ្លូវការរបស់លោកនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងឱកាសដែលលោក អញ្ជើញចូលរួម ក្នុងសន្និសិទ្ធអន្តរជាតិលើទី២ ស្តីពីម្សៅដំឡូងមី (Second World Starch) នៃទីក្រុង ឌូបៃ នៃសហរដ្ឋអារ៉ាប់រួម។ លោកបញ្ជាក់ថា ការចូលរួមនេះត្រូវបង់ថវិកា​ជាង១ពាន់ដុល្លារ តែការចូលរួមពិតជាផ្តល់គំនិតជាច្រើន ដល់កិច្ចអភិវឌ្ឍផលិតកម្មដំឡូងមីដ៍មានសក្តានុពលរបស់ប្រទេសកម្ពុជា។ លោក ហ៊ាន វណ្ណហន បានសរសេរទៀតថា៖ ១៖ បើតាមទំហំផលិតកម្មដំឡូងមី ប្រទេសកម្ពុជាឈរលំដាប់ទី៨ (ជាង៨លានតោន ក្នុងឆ្នាំ២០១៦) ក្នុងចំណោមប្រទេសលិតដំឡូងមី ធំៗទាំង១០លើពិភពលោក។ លំដាប់ទី១ ចាប់ផ្តើមពី Nigeria, Thailand, Indonesia, Brazil,…

ជប៉ុនផ្ដល់ថវិកាជាង ១០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍លើវិស័យសំខាន់ៗចំនួន៤ នៅកម្ពុជា

FN ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយឥតសំណង និងកម្ចីការប្រាក់ទាបសរុបជាង ១០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍លើវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា ដូចជាការពារទឹកជំនន់ សាងសង់ផ្លូវ ធ្វើមន្ទីរពេទ្យ និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។ ពិធីចុះហត្ថលេខាប្រគល់ និងទទួលនូវថវិកាទាំងអស់នេះ នឹងធ្វើឡើងរវាងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និង ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ថវិកាជាជំនួយ និងជាកម្ចីការប្រាក់ទាបជាង ១០០លានដុល្លារអាមេរិក នឹងយកទៅអភិវឌ្ឍន៍លើគម្រោងសំខាន់ៗចំនួន៤ រួមមាន៖ ១៖ ហិរញ្ញប្រទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ១០៩លានយ៉េន ស្មើប្រមាណ ៩៤៩,៩៧៣ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង «ធ្វើឱ្យប្រសើរឡើងនូវការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤»។ ២៖ ហិរញ្ញប្រទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ១,៤៥៣លានយ៉េន ស្មើប្រមាណ ១២.៦៦លានដុល្លារ សម្រាប់អនុវត្តគម្រោង «ធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង»។…

សម្ដេច ស ខេង ណែនាំក្រសួងស្ថាប័នថ្នាក់ជាតិ ទទួលខុសត្រូវឲ្យបានជាក់លាក់ ចំពោះការផ្ទេរសិទ្ធិអំណាច ធនធានមនុស្ស និងថវិកាទៅថ្នាក់ក្រោមជាតិ

FN ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសណែនាំទៅក្រសួង-ស្ថាប័ន-អង្គភាពនានា នៅកម្រិតថ្នាក់ជាតិ ចាំបាច់ត្រូវទទួលខុសត្រូវឲ្យបានច្បាស់លាស់ ចំពោះការងារផ្ទេរសិទ្ធិអំណាច ធនធានមនុស្ស និងថវិកាទៅដល់ថ្នាក់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ នៅថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ប្រមុខក្រសួងមហាផ្ទៃថ្លែងសង្កត់ធ្ងន់បែបនេះ ត្រូវបានលើកឡើងក្នុងឱកាសអញ្ជើញឡើងសម្ពោធបើកឲ្យដំណើរការ ការិយាល័យច្រកចេញ-ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកពួក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨​ ខែមីនា ឆ្នាំ២០១៧នេះ ដែលប្រារព្ធធ្វើឡើងរួមគ្នា នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ពីមុនកិច្ចការទាំងអស់ ថ្នាក់ជាតិអ្នកសម្រេច តែឥឡូវថ្នាក់ក្រោមជាតិ ជាអ្នកសម្រេចម្ដង ប៉ុន្តែការផ្ទេរសិទ្ធិ អំណាច មិនគ្រប់គ្រាន់នោះទេ គឺត្រូវផ្ទេរទាំងធនធានមនុស្ស ថវិកាជាមួយគ្នាផងដែរ ដើម្បីឲ្យថ្នាក់ក្រោមជាតិ អាចកសាងធនធានមនុស្សនៅនឹងកន្លែង ពោលគឺក្រសួង-ស្ថាប័ននីមួយៗ…