CDC: គិតត្រឹមខែសីហា ឆ្នាំ២០១៧ ចិនវិនិយោគនៅកម្ពុជា មានទឹកប្រាក់រហូតដល់១៦.២ប៊ីលានដុល្លារ

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០១៧នេះ ការវិនិយោគរបស់ចិន នៅកម្ពុជាមានទឹកប្រាក់ រហូតដល់១៦.២ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ CDC ដែល Fresh News ទទួលបាននៅថ្ងៃនេះ។ សេចក្តីប្រកាសព័ត៌មានរបស់ CDC ស្តីពីវេទិកាកម្ពុជា-ចិន ស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងវិនិយោគ ដែលរៀបចំឡើង នៅសណ្ឋាគារ Nanning Wanda Wenhua ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ បានលើកឡើងថា «គិតត្រឹមខែសីហា ឆ្នាំ២០១៧ ការវិនិយោគចិននៅកម្ពុជា មានទឹកប្រាក់សរុបប្រមាណ ១៦.២ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានគម្រោងវិនិយោគសរុបចំនួន១១០ មានទុនវិនិយោគសរុបចំនួនប្រមាណ ៣១០លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៦,១៨០កន្លែង»។ ថ្លែងក្នុងវេទិកាកម្ពុជា-ចិនស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងវិនិយោគ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង អគ្គលេខាធិការ CDC បានបញ្ជាក់ថា វេទិកាដែលរៀបចំឡើងនេះ…

គ.ជ.ប អនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាង៧ពាន់នាក់ សង្កេតកាណ៍ធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញនេះ គ.ជ.បបានអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាតិ អន្តរជាតិជាង៧ពាន់នាក់ ចូលរួមសង្កេតការណ៍ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្នោះបោះឆ្នោត ឆ្នាំ២០១៧។ តាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានលម្អិតថា ក្នុងចំណោមអ្នកសង្កេតការណ៍ជាង៧ពាន់នាក់នោះ មានភ្នាក់ងារគណបក្សនយោបាយចំនួន ៦,៥១០នាក់ អ្នកសង្កេតការណ៍ជាតិចំនួន ៧២១នាក់ និងអ្នកសង្កេតការណ៍អន្តរជាតិ ១៤នាក់ផងដែរ៕

គ.ជ.ប៖ រយៈពេល១០ថ្ងៃ ប្រជាពលរដ្ឋខ្មែរជិត៦ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ខណៈអ្នកត្រូវលុបឈ្មោះចោល២៣២នាក់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល១០ថ្ងៃដំបូង នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជិត៦ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន២៣២នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែល Fresh News ទទួលបាននៅល្ងាចថ្ងៃទី១១ ខែកញ្ញានេះ។ គ.ជ.ប បានឲ្យដឹងថា រយៈពេល១០ថ្ងៃដំបូង នៃដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែកញ្ញា​ ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរ ៥៩,១៨៥នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕