CDC: គិតត្រឹមខែសីហា ឆ្នាំ២០១៧ ចិនវិនិយោគនៅកម្ពុជា មានទឹកប្រាក់រហូតដល់១៦.២ប៊ីលានដុល្លារ

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០១៧នេះ ការវិនិយោគរបស់ចិន នៅកម្ពុជាមានទឹកប្រាក់ រហូតដល់១៦.២ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ CDC ដែល Fresh News ទទួលបាននៅថ្ងៃនេះ។ សេចក្តីប្រកាសព័ត៌មានរបស់ CDC ស្តីពីវេទិកាកម្ពុជា-ចិន ស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងវិនិយោគ ដែលរៀបចំឡើង នៅសណ្ឋាគារ Nanning Wanda Wenhua ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ បានលើកឡើងថា «គិតត្រឹមខែសីហា ឆ្នាំ២០១៧ ការវិនិយោគចិននៅកម្ពុជា មានទឹកប្រាក់សរុបប្រមាណ ១៦.២ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានគម្រោងវិនិយោគសរុបចំនួន១១០ មានទុនវិនិយោគសរុបចំនួនប្រមាណ ៣១០លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១៦,១៨០កន្លែង»។ ថ្លែងក្នុងវេទិកាកម្ពុជា-ចិនស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងវិនិយោគ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង អគ្គលេខាធិការ CDC បានបញ្ជាក់ថា វេទិកាដែលរៀបចំឡើងនេះ…

កិច្ចសម្ភាសន៍ផ្តាច់មុខ៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកកិច្ចសហប្រតិបត្តិការជាមួយអាមេរិក លើការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិកនៅទឹកដីកម្ពុជា

ឆ្លើយតបភ្លាមៗនិងក្តៅៗទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានប្រកាសផ្អាកការផ្តល់ទិដ្ឋាការដល់មន្ត្រី និងថ្នាក់ដឹកនាំក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជានោះ, នៅព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ដោយប្រកាសថា កម្ពុជាផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋ អាមេរិក លើការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិកនៅទឹកដីកម្ពុជា។ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយ៉ាងដាច់ណាត់តាមរយៈបណ្តាញ Fresh News យ៉ាងដូច្នេះថា៖ «កម្ពុជាផ្អាកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិក ដែលបានបាត់ខ្លួននៅកម្ពុជាកាលពីសម័យសង្រ្គាម។ ហើយក្រសួងការបរទេសកម្ពុជា នឹងផ្ញើកំណត់ទូតទៅកាន់សហរដ្ឋអាមេរិក នាពេលឆាប់ៗនេះ ជុំវិញការផ្អាកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកលើការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិកលើទឹកដីកម្ពុជា»។ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ទាហានអាមេរិកដែលបានបាត់ខ្លួននៅលើទឹកដីកម្ពុជា សរុបប្រមាណ៨០នាក់ដោយកន្លងមក រកឃើញជាង៤០នាក់ នៅសល់ប្រមាណ៤០នាក់ទៀត ដូច្នេះកិច្ចសហប្រតិបត្តិការនៃការស្វែងរកនេះត្រូវផ្អាកសិន រង់ចាំការដោះស្រាយបញ្ហាផ្សេងៗរវាងកម្ពុជា និងអាមេរិកបានប្រសើរមកវិញ ជាពិសេសលើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ទិដ្ឋាការដល់មន្រ្តីកម្ពុជា​ដែលសហរដ្ឋអាមេរិកបានផ្អាក ព្រោះតែកម្ពុជាមិនទាន់ទទួលយក ការបញ្ជូនជនជាតិខ្មែរមានពិរុទ្ធមកកាន់កម្ពុជាវិញ ដែលទង្វើនេះជាការបំបែកបំបាក់ក្រុមគ្រួសាររវាងឪពុក-ម្តាយនិងកូន ដ៏អាក្រក់និងអមនុស្សធម៌យ៉ាងខ្លាំង ដែលអ្នកខ្លះឈាន…

គ.ជ.ប អនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាង៧ពាន់នាក់ សង្កេតកាណ៍ធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញនេះ គ.ជ.បបានអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាតិ អន្តរជាតិជាង៧ពាន់នាក់ ចូលរួមសង្កេតការណ៍ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្នោះបោះឆ្នោត ឆ្នាំ២០១៧។ តាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានលម្អិតថា ក្នុងចំណោមអ្នកសង្កេតការណ៍ជាង៧ពាន់នាក់នោះ មានភ្នាក់ងារគណបក្សនយោបាយចំនួន ៦,៥១០នាក់ អ្នកសង្កេតការណ៍ជាតិចំនួន ៧២១នាក់ និងអ្នកសង្កេតការណ៍អន្តរជាតិ ១៤នាក់ផងដែរ៕