សេចក្តី​ប្រកាស​ព័ត៌​មាន លេខ​១១៥ ៖ សភាព​ការណ៍​ទូទៅ​នៃ​ការ​ធ្វើ​សកម្ម​ភាព​ឃោស​នា​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧

NEC ៖​ រយៈពេលពីរថ្ងៃ(ថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០១៧)សភាពការណ៍ទូទៅនៃការធ្វើសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ បានប្រព្រឹត្តទៅដោយរលូន សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា ។ គណបក្សនយោបាយទាំង ១២ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ មានគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ គណបក្ស ហ៊្វុន ស៊ិន ប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្ស ខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្ស សញ្ជាតិកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សអំណាចខ្មែរ និងគណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា  បានធ្វើសកម្មភាពឃោសនាតាមកម្មវិធីរៀងៗខ្លួនដូចជា៖ ជួបជុំ និងដង្ហែក្បួនឃោសនា ចាក់មេក្រូចល័តតាមឃុំ សង្កាត់ ចាក់មេក្រូនៅទីស្នាក់ការគណបក្ស ឃោសនាតាមផ្ទះ ចែកខិត្តប័ណ្ណ បិទបដា ជាដើម ។ តាមរបាយការណ៍របស់គណៈកម្មការរាជធានីភ្នំពេញរៀបចំការបោះឆ្នោត បានឱ្យដឹងថានៅរាជធានីភ្នំពេញមានគណបក្សនយោបាយចំនួន ០៦ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ហើយសម្រាប់រយៈពេល ០២ថ្ងៃនេះ មានគណបក្សចំនួន…

យុទ្ធនាការ​ឃោសនាបោះឆ្នោត​៣​ថ្ងៃ គ​.​ជ​.​ប ទទួលបាន​ពាក្យបណ្ដឹង​មួយ​ករណី​ពី​CPP

​៖ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​រយៈពេល​៣​ថ្ងៃ​មកនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​ពាក្យបណ្ដឹង​មួយ​ករណី ពី​បេក្ខជន​គណបក្ស​ប្រជាជន​កម្ពុជា  ពាក់ព័ន្ធ​និង​ការរារាំង​ផ្លូវ​ឃោសនា និង​ជេរប្រមាថ​គ្នា​។​​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា បាន​ឲ្យ​ដឹងថា ការឃោសនាបោះឆ្នោត​ប៉ុន្មាន​ថ្ងៃនេះ មាន​ភាព​វិជ្ជមាន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ប៉ុន្តែ​ក៏មាន​បញ្ហា​ខ្លះ​កើតឡើង​រវាង​ឃោសនិក​នៃ​គណបក្សនយោបាយ​ផងដែរ​។ បើតាម​លោក ហង្ស ពុទ្ធា បញ្ហា​នៃ​ការឃោសនាបោះឆ្នោត​នោះ ភាគច្រើន​ដោយសារ​ក្បួន​ឃោសនា​ចំពេល​វេលា​គ្នា និង​នៅលើ​ផ្លូវ​តែមួយ គួបផ្សំ​និង​ការឃោសនា​ចំអក និង​ប្រមាថ​គ្នា​ទៅវិញទៅមក​រវាង​ឃោសនិក​គណបក្សនយោបាយ​ជាដើម​។​ ​តែ​យ៉ាងណា​បញ្ហា​ទាំងនេះ ត្រូវបាន​ដោះស្រាយ​បញ្ចប់​នៅ​ទីកន្លែង​ឃោសនា​តែម្ដង ។ ហើយ​មាន​តែមួយ​ករណី​នៃ​ការឃោសនា​នៅ​ស្រុក​កោះ​អ​ណ្ដែ​ក ខេត្តតាកែវ ទេ ដែល​បាន​ប្ដឹងផ្ដល់​គ្នាឡើងមក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ខេត្ត​។​ ​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំង​១២​ដែល​កំពុង​ឃោសនា​រក​សំឡេងឆ្នោត​ជូន​បេក្ខជន​ឃុំ​សង្កាត់​របស់ខ្លួន បន្ត​គោរព​នីតិវិធី​ច្បាប់ ក្រមសីលធម៌​នានា​ដើម្បី​ធានា​ឲ្យ​បរិយាកាស​ឃោសនា​មាន​ភាពល្អប្រសើរ​។ ការអំពាវនាវ​ក៏ត្រូវ​បាន​ផ្ញើ​ទៅ​ប្រជាពលរដ្ឋ និង​កម្លាំង​មាន​សមត្ថកិច្ច​ដែរ​។​ ​យុទ្ធនាការ​ឃោសនាបោះឆ្នោត មាន​រយៈពេល​១៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០ ឧសភា ដល់​ថ្ងៃទី​២ មិថុនា ដោយ​គជប អនុញ្ញាត​ឲ្យ​គណបក្សនយោបាយ អាច​ដង្ហែរ​ក្បួន​ឃោសនា​បាន​ត្រឹម​២​ដង​ប៉ុណ្ណោះ​៕

គ.ជ.ប អំពាវនាវពលរដ្ឋខ្មែរនៅក្រៅប្រទេស និងបានចុះឈ្មោះបោះឆ្នោតហើយនោះ ឲ្យវិលមកបោះឆ្នោតនៅថ្ងៃទី៤ មិថុនា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស និងបានចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦កន្លងទៅរួចរាល់នោះ ឲ្យវិលត្រលប់មកចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងប្រទេសកំណើតវិញនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។ ក្នុងសេចក្ដីអំពាវនាវ គ.ជ.ប បានបញ្ជាក់ថា ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ដែលឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតនេះ បាននិងកំពុងធ្វើជូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី០៤ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។ គ.ជ.ប ក៏បានស្នើស្ថានទូតកម្ពុជា នៅក្រៅប្រទេសទាំងអស់ ជួយផ្សព្វផ្សាយសេចក្ដីអំពាវនាវនេះ ដល់ប្រជាពលរដ្ឋដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេសឲ្យទទួលបាននូវព័ត៌មាននេះផងដែរ។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៧៖០០នាទីព្រឹក ដល់ម៉ោង ៣៖០០នាទីរសៀល។ មានគណបក្សនយោបាយចំនួន១២ បានដាក់បេក្ខភាពក្រុមប្រឹក្សាឃុំ/សង្កាត់ជាង ៩ពាន់នាក់ចូលរួមប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងឃុំ សង្កាត់ចំនួន ១,៦៤៦។ ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតមានប្រមាណ ៧.៨លាននាក់ ស្មើនឹង ៨១.៣៨ភាគរយ នៃប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតប្រមាណ…