ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ប្រធានាធិបតីចិន ស៊ី ជិនពីង នៅវិមានសន្តិភាព

FN ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុង ពិធីផ្សព្វផ្សាយសៀវភៅប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលមានចំណងជើងថា «ស៊ី ជិនពីង៖ អភិបាលកិច្ចប្រទេសចិន» ដែលត្រូវបានបកប្រែជាភាសាខ្មែរ។ ពិធីផ្សព្វផ្សាយសៀវភៅ របស់លោកប្រធានាធិបតីចិន ត្រូវបានធ្វើឡើងដោយមានកិច្ចសហការ វាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយវិទ្យាស្ថានខុងជឺ។ ពិធីនេះធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមជា អធិបតីផងដែរពីលោក JIANG Jianguo រដ្ឋមន្រ្តី ក្រុមប្រឹក្សាព័ត៌មានរបស់ចិន។ សៀវភៅ​នេះ​​បាន​ចង​ក្រងនូវ​អត្ថបទចំនួន៧៩ ​អត្ថបទ​របស់​លោក​ស៊ី ជិនពីង​ ក្នុង​ចន្លោះ​​​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១២ ​ដល់​ខែ​មិថុនា ​ឆ្នាំ​២០១៤ ដែលក្នុងនោះរួមមាន​សុន្ទរកថា សេចក្តី​បង្គាប់​បង្ហាញ​ និង​សារ​លិខិត​ជូនពរជាដើម។ បច្ចុប្បន្ន​សៀវភៅនេះ​ បាន​​បកប្រែ​ជា១៦ភាសា ព្រមទាំងបោះពុម្ព​ផ្សាយបាន​ចំនួន​៦លាន​ ២សែន​ក្បាលនៅលើ​សាកល​លោក​ទាំងមូល​។ ក្នុង​សៀវភៅ​នេះរួម​មានទាំង​គោលការណ៍​ណែនាំ​សំខាន់ៗ អំពី​គោល​នយោបាយ​​​​អភិបាលកិច្ច​រដ្ឋ​និង​​ការគ្រប់គ្រង​នយោបាយ ​សុបិន​និងក្តី​សង្ឃឹម​របស់​ប្រជាពល​រដ្ឋ​​​សាមញ្ញ ​មធ្យោបាយល្អ​សម្រាប់​​ដោះស្រាយ​បញ្ហា​លំបាកៗ ផែនទី​បង្ហាញ​ផ្លូវ​​សម្រាប់​ការ​​អភិវឌ្ឍ​​វែង​ឆ្ងាយ មាគ៌ា​​អភិវឌ្ឍន៍​របស់ប្រទេស​​ចិន ព្រមទាំង​ការគិត​ពិចារណា​អំពី​​ការអភិវឌ្ឍ​របស់​ពិភព​លោក ​និង​ជោគ​វាសនា​របស់មនុស្ស​ជាតិ​ផងដែរ ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ…

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតផ្លូវការជូនពរជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតជាផ្លូវមួយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ជូនពរដល់ជនរួមជាតិកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ នៅក្នុងសារលិខិតនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា នាថ្ងៃសុក្រ ទី១៤ ថ្ងៃសៅរ៍ទី១៥ និងថ្ងៃអាទិត្យទី១៦ ខែមេសាខាងមុខនេះ គឺជាទិវាដ៏មហាប្រសើរ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា រៀបចំអបអរសារទរនៅពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំរកា សូមឲ្យប្រកបដោយក្តីសោមនស្សរីករាយ សិរីសួស្តី និងមានជ័យមង្គលក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមចូលរួមអំណរសាទរ ក្នុងទិវាបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ជាមួយបងប្អូនជនរួមជាតិទាំងអស់ ដែលកំពុងតែរស់នៅក្នុង និងក្រៅប្រទេស ប្រកបដោយទឹកចិត្តរីករាយជ្រះថ្លា និងប្តេជ្ញាការពារថែរក្សាឲ្យបាននូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ សាធារណៈជូនប្រជាជាតិទាំងមូល ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព»៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាត​ ប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម នៅវិមានសន្តិភាព

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៦-២០១៧ និងលើក ទិសដៅឆ្នាំ២០១៧-២០១៨ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព។ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២៦,៣% (ថ្លៃបច្នុប្បន្ន) នៃផលិតផលក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៦នេះ។ ដោយឡែក វិស័យឧស្សាហកម្ម បានរួមចំណែកប្រមាណ ៣១,៣% និងវិស័យសេវាកម្មប្រមាណ ៤២,៤%។ ការចូលរួមចំណែករបស់វិស័យកសិកម្ម មានការប្រែប្រួលពី ៣៥,៦%-២៦,៣% ក្នុងចន្លោះឆ្នាំ ២០១២-២០១៦ ដោយសារតែវិស័យឧស្សាហកម្ម សំណង់ និងវិស័យសេវាកម្មមានការកើនឡើង។ ក្រសួងកសិកម្មបានផ្សព្វផ្សាយថា បើទោះបីជាកសិកម្ម បានជួបប្រទះនូវគ្រោះធម្មជាតិ ពិសេសគ្រោះរាំងស្ងួតនៅដើមរដូវ និងជំនន់នៅចុងរដូវវស្សាក៏ដោយ ក៏កម្ពុជាទទួលបាននូវសមិទ្ធផល ជាវិជ្ជមានប្រកបដោយមោទនភាព ដូចបានរៀបរាប់ខាងលើ ពោលគឺវិស័យកសិកម្មឆ្នាំ២០១៦ នេះមានកំណើនរហូតទៅដល់ ៣% ល្អប្រសើរជាងឆ្នាំ២០១១៥ មុននេះដែលទទួលបានត្រឹមតែ០,២៤%៕ ខាងក្រោមនេះប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ *…