វេទិកា​សេដ្ឋកិច្ចពិភព​លោក​ស្តីពីតំ​បន់​អាស៊ាន ​ត្រូវបានប្រកាសបិទបញ្ចប់ជាផ្លូវការដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា, ឆ្នាំក្រោយវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះ

FN ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ «វេទិកា​សេដ្ឋកិច្ចពិភព​លោក​ស្តីពីតំ​បន់​អាស៊ាន» ​ត្រូវបានប្រកាសបិទបញ្ចប់ជាផ្លូវការ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា, ហើយសម្រាប់ឆ្នាំក្រោយវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះបន្តពីកម្ពុជា។ នៅក្នុងពិធីប្រកាសបិទបញ្ចប់នោះ, សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំរីករាយជាមួយនឹងការអញ្ជើញចូលរួមពីសំណាក់ បណ្តាមិត្តភក្តិ ទាំងអស់ដែលបានអញ្ជើញមកកាន់ទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមជាមួយគ្នា បង្ហាញឲ្យឃើញថា ពេលនេះយើងបានធ្វើការជាក្រុម នៅក្នុងក្របខណ្ឌអាស៊ានក្តី និងនៅក្នុងការរៀបចំដោយការចូលរួមរបស់អ្នកទាំងឡាយ ដែលចូលរួមនៅក្នុងវេទិកាដ៏ធំនេះ ហើយខ្ញុំសង្ឃឹមថា វេទិកាសេដ្ឋកិច្ច ពិភពលោករបស់យើងនេះនឹងក្លាយទៅជាវេទិកា ដ៏សំខាន់ដើម្បីរារាំងនៅនយោបាយគាំពារនិយម…ដែលនឹងពង្រីកនូវស្មារតីសមាហរណកម្ម ក៏ដូចជា សាកលភាវូបនីយកម្ម អរគុណចំពោះអ្នកចូលរួមទាំងអស់ ដែលបានប្រឹងប្រែងហើយផ្តល់នូវកិត្តិយសឲ្យកម្ពុជា ដើម្បីធ្វើជាម្ចាស់ផ្ទះ សូមជូនពរឯកឧត្តម លោកជំទាវ ទទួលបានសេចក្តីសុខ សេចក្តីចម្រើនសូមអរគុណ»។ ពិធីបិទនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាននេះ ត្រូវបានធ្វើឡើងនៅលើទឹកដីនៃកម្ពុជា ដោយមានការអញ្ជើញចូលរួមពីប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីស៊ូលីត លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊នហ៊្វុក ព្រមទាំងអ្នកវិនិយោគ និងធុរកិច្ចជនជាមេដឹកនាំមកពីបណ្តាក្រុមហ៊ុនល្បីៗ និងធំៗលើពិភពលោកជាច្រើនរូបផងដែរ។…

សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានចាំបាច់ ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ លើរបៀបវារៈសំខាន់ៗចំនួន៤ ដើម្បីពង្រឹងនិរន្តរភាពសេដ្ឋកិច្ច

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា អាស៊ានចាំបាច់ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ របស់ខ្លួនទៅលើរបៀបវារៈសំខាន់ៗចំនួន៤ ដើម្បីពង្រឹងនិរន្តរភាពសេដ្ឋកិច្ច។ ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាត្រូវបានធ្វើឡើង ខណៈសម្តេចតេជោ បានអញ្ជើញបើកវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសុខាភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា របៀបវារៈសំខាន់ៗចំនួន៤ រួមមាន៖ ១៖ ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងស្ថិរភាពយ៉ាងពេញលេញតាមរយៈការជំរុញ លើកកម្ពស់ កិច្ចសន្ទានាជិតស្និទ្ធ ការកសាងទំនុកចិត្ត ព្រមទាំងការដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធី និងដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។ ២៖ ការបន្តធានាកំណើនសេដ្ឋកិច្ចដ៏រឹងមាំ មានតុល្យភាព ចីរភាព និងបរិយាប័ន្ន ដោយផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការកាត់បន្ថយ គម្លាតអភិវឌ្ឍន៍។ ៣៖ ការបន្តជំរុញអនុវត្តឲ្យបានសម្រេចតាមការគ្រោងទុកនូវ «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥» ក្នុងការតភ្ជាប់ជារូបវ័ន្ត ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់រវាងមនុស្សសំដៅលើកកម្ពស់ សមត្ថភាពប្រកួតប្រជែង ភាពរីកចំរើន បរិយាប័ន្ន និងភាពធន់នៃសេដ្ឋកិច្ចរបស់តំបន់ទាំងមូល។ ៤៖…

ខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងបើក «វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន» នៅរសៀលថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញបើក វេទិកាសេដ្ឋកិច្ច ពិភពលោកស្តីពីអាស៊ាន។ ពិធីបើកនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែតេ លោកនាយករដ្ឋមន្រ្តីឡាវ ថងលូន ស៊ីស៊ូលីត លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន ស៊ួនហ៊្វុក ព្រមទាំងអ្នកវិនិយោគ និងធុរកិច្ចជនជាមេដឹកនាំមកពីបណ្តាក្រុមហ៊ុនល្បីៗ និងធំៗលើពិភពលោកជាច្រើនរូបផងដែរ។ ខាងក្រោមនេះជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានធ្វើជាវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន។ សម្តេចតេជោ បានថ្លែងស្វាគមន៍រាល់វត្តមានរបស់របស់ប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តីឡាវ និងវៀតណាម ព្រមទាំងរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រុមហ៊ុននានា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការពិតណាស់ព្រឹត្តិការណ៍នេះបានកើតឡើងស្របពេល នឹងការប្រារព្ធខួប៥០ឆ្នាំ នៃការបង្កើតអាស៊ាន ដែលនឹងផ្ដល់ជាវេទិកាសម្រាប់អ្នកពាក់ព័ន្ធទាំងអស់​ ទាំងអ្នកនៅក្នុងប្រទេសអ្នកមកពីក្នុងតំបន់ និងអ្នកមកពីក្រៅតំបន់ ដើម្បីពិភាក្សា និងផ្លាស់ប្ដូរបទ…