ទីបំផុតពលរដ្ឋអគារប៊ូឌិញ សម្រេចទទួលយកសំណង ១,៤០០ដុល្លារ ក្នុងមួយម៉ែត្រការេ ជាថ្នូរនឹងការចាកចេញ

FN ៖ ទីបំផុតបន្ទាប់ពីកិច្ចពិភាក្សាសម្របសម្រួលអស់រយៈពេលប្រមាណ ៣ម៉ោង ប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញ បានព្រមទទួលយកសំណង ១,៤០០ដុល្លារ ក្នុងម៉ែត្រការេ ជាថ្នូរនឹងការចាកចេញរបស់ពួកគេ។ ការព្រមព្រៀងនេះ បានកើតមានឡើង នៅក្នុងកិច្ចប្រជុំសម្របសម្រួលជាលើកចុងក្រោយ​ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧នេះ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំលោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា តំណាងក្រុមហ៊ុនជប៉ុន Arakawa និងប្រជាពលរដ្ឋរស់នៅក្នុងអគារប៊ូឌិញ «ស»។ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន ក្រោយកិច្ចពិភាក្សានោះថា ប្រជាពលរដ្ឋភាគច្រើនបំផុតបានយល់ព្រមចាក ចេញហើយ ហើយខាងក្រុមហ៊ុនព្រមជួយចេញថ្លៃរុះរើទំនិញក្នុងមួយគ្រួសារ ១០០ដុល្លារថែមទៀតផង។ បើតាមលោក ជា សុផារ៉ា ការរុះ រើនេះ នឹងចាប់ផ្តើមធ្វើចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ។ សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា បានបើកកិច្ចសម្របសម្រួលរវាងក្រុមហ៊ុនជប៉ុន Arakawa និងប្រជាពលរដ្ឋរស់នៅក្នុងអគារប៊ូឌិញជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ ទើបតែនៅព្រឹកនេះភាគីក្រុមហ៊ុន និងប្រជាពលរដ្ឋបានជួបជជែកគ្នាជាថ្មី និងព្រមព្រៀងផ្តល់ និងទទួលយកសំណង…

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចេញសេចក្ដីប្រកាស ស្ដីពីការដាក់ឲ្យអនុវត្តគោលការណ៍រួម នៃការកំណត់ថ្លៃលក់ទឹកស្អាត

FN ៖ ​ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចេញសេចក្ដីប្រកាស ស្ដីពីការដាក់ឲ្យអនុវត្ត​គោលការណ៍រួម នៃការកំណត់ថ្លៃលក់ទឹកស្អាត ដែល​ផលិត និងផ្គត់ផ្គង់ដោយ​អ្នក​ផ្ដល់សេវាទឹកស្អាត (ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន) ក្រោម​សមត្ថកិច្ចគ្រប់គ្រង់ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុងសេចក្ដីប្រកាស ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាន​នៅរសៀលនេះ បានបញ្ជាក់ឲ្យដឹងថា ថ្លែលក់ទឹកស្អាត ត្រូវបែកចែកទៅតាមកម្រិត​អ្នកប្រើប្រាស់ ដោយកំណត់ដូចខាងក្រោម៖ * កម្រិតប្រើប្រាស់ចាប់ពី ០ម៉ែត្រគូប ដល់៣ម៉ែត្រគូប ថ្លៃលក់ទឹកស្អាតត្រូវបានកំណត់ ស្មើនឹងថ្លៃដើមផលិត ដោយផ្អែកលើការគិតគូ អំពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលមានចំណូលទាប។ * កម្រិតប្រើប្រាស់ចាប់ពី ៤ម៉ែត្រគូប ឡើងទៅ ថ្លៃលក់ទឹកស្អាតត្រូវ​កំណត់កម្រិត ថ្លៃមួយដោយឡែក ផ្អែកតាមភូមិសាស្រ្ត​ជាក់ស្ដែ​ង​នីមួយៗ ដោយមានការឯកភាព​ ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឈរលើស្មារតីការពារ ផលប្រយោជន៍ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ និងអ្នកផ្ដល់សេវាកម្មទឹកស្អាត។ យោងតាមសេចក្ដីប្រកាសដដែល​ បានបញ្ជាក់ថា ការកំណត់ថ្លៃលក់ទឹកស្អាត​​តាមគោលការណ៍រួមនេះ ចាប់អនុវត្តពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ តទៅ។ សូមជម្រាបថា…

អគ្គនាយកដ្ឋានពន្ធដារ ប្រជុំផ្សព្វផ្សាយពីកាតព្វកិច្ចពន្ធ ចំពោះក្រុមហ៊ុនទើបចុះបញ្ជីថ្មី ដែលស្ថិតក្រោមការគ្រប់គ្រង របស់នាយកដ្ឋានគ្រប់គ្រង អ្នកជាប់ពន្ធធំ

FN ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅសាលាជាតិពន្ធដារ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «កាតព្វកិច្ចពន្ធចំពោះក្រុមហ៊ុន​ទើបចុះបញ្ជីថ្មី ដែលស្ថិត ក្រោមការគ្រប់គ្រងរបស់​ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ» ក្រោមអធិបតីភាពរបស់ លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រង អ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពី លោកអនុ ប្រធាននាយកដ្ឋាន លោកប្រធាន-អនុប្រធានការិយាល័យ និងមន្ដ្រី នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ លោក-លោកស្រី តំណាងសហគ្រាសដែលទើប ទទួលបានការចុះបញ្ជីពន្ធដារថ្មីចំនួន ២០០សហគ្រាស ដែលត្រូវប្រកាស និងបង់ពន្ធនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។ លោក អេង រតនា បានសំដែងនូវកិច្ចស្វាគមន៍ចំពោះវត្ដមានរបស់ លោក លោកស្រី នាងកញ្ញា តំណាងក្រុមហ៊ុន និងលោក-លោកស្រី ជាមន្ដ្រីពន្ធដារ និងភ្ញៀវកិត្ដិយសទាំងអស់ ដែលបានអញ្ឆើញចូលរួមក្នុង អង្គសិក្ខាសាលានេះ។ លោកបន្តថា តាមរយៈសិក្ខាសាលានេះ តំណាងក្រុមហ៊ុនដែលទើបចុះបញ្ជីថ្មីៗទាំងអស់ដែលមានវត្តមាននាព្រឹកនេះ នឹងបានយល់ច្បាស់អំពីកាតព្វកិច្ចពន្ធ ដែលត្រូវបំពេញ និងដើម្បីជៀសវាងបាននូវកំហុសឆ្គងទាំងឡាយ ក្នុងការរៀបចំប្រកាសនិងបង់ពន្ធប្រចាំខែ ប្រចាំឆ្នាំ។ ប្រធានបទសំខាន់ៗដែលលើកយកមកធ្វើបទបង្ហាញ មានដូចខាងក្រោម ៖…