សម្តេចតេជោ ហ៊ុន សែន គ្រោងធ្វើទស្សនកិច្ចនៅជប៉ុនឆាប់ៗនេះ ដើម្បីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ លោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា បានជំរាបជូន សម្តេចតេជោ ហ៊ុន សែន អំពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ទៅកាន់ប្រទេស ជប៉ុននាពេលខាងមុខ។ លោកថាទស្សនកិច្ចនេះ នឹងមានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម ដែលភាគីទាំងពីរជាដៃគូយុទ្ធសាស្ត្រ ហើយក៏នឹងពិភាក្សាទៅលើការតភ្ជាប់ការអភិវឌ្ឍ វិស័យធនធានមនុស្ស ការសម្រួលចរាចរណ៍ នៅទីក្រុងភ្នំពេញ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងការផ្លាស់ប្តូរ ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន និងការពិភាក្សាអំពីការរៀបចំឲ្យ មានអគ្គកុងស៊ុលជប៉ុននៅ ខេត្តសៀមរាប។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសជប៉ុន នាពេលខាងមុខនេះ គឺចំពេលខួប២៥ឆ្នាំ របស់ជប៉ុនដែលបញ្ជូនក្រុមរក្សាសន្តិភាពមកកាន់កម្ពុជា ហើយក៏ត្រូវនឹងខួប៦០ឆ្នាំ នៃដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីជប៉ុនលើកទី១ មកកាន់ប្រទេសកម្ពុជា…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥»

FN ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ប្រកាសសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥» នាវិមានសន្តិភាព។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីពាក់ព័ន្ធ ដែលបានខិតខំ តាក់តែងខ្លឹមសារក្របខ័ណ្ឌគោល នយោបាយ ជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥។ * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ត្រូវបានរៀបចំជាមួយគោលនយោបាយចំបង និងពង្រីកចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ព្រមទាំងដើរនាទីយ៉ាងសំខាន់សម្រាប់សង្គមជាតិរបស់កម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ការកិច្ចគូរលើការដាក់ចេញនូវគោលនយោបាយគាំពាសង្គមទាំងអស់ ត្រូវមានកញ្ចប់ថវិកា និងការចូលរួមពីភាគីពាក់ព័ន្ធ។ * នៅក្នុងសុន្ទរកថារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ឯកសារក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ គ្របដណ្តប់លើ វិស័យសំខាន់ ចំនួន២…

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ សម្រាប់សាងសង់ចេតិយលោកបណ្ឌិត កែម ឡី ក្រោយពីប្រកាសអំពាវនាវស្វែងរកថវិកា

FN ៖ ភ្លាមៗបន្ទាប់ពីការអំពាវនាវស្វែងរកថវិកាសាងសង់ចេតិយជូនសពលោកបណ្ឌិត កែម ឡី ពីសំណាក់លោក កែម រិទ្ធិសិទ្ធ ជាប្អូនប្រុសបង្កើតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឧបត្ថម្ភថវិការហូតដល់ទៅ ៥ម៉ឺនដុល្លារអាមេរិក សម្រាប់រួមចំណែកជួយសាងសង់ចេតិយ ជូនសពលោកបណ្ឌិត កែម ឡី។ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បញ្ជាក់តាមអង្គភាពព័ត៌មាន Fresh News ឲ្យដឹងដែរថា ប្រសិនបើក្រុមគ្រួសារសពលោក កែម ឡី រកថវិកាពីសប្បុរសជនជួយមិនបាន ឬថវិកាដែលគណៈកម្មការប្រមូលដើម្បីសាងសង់ជាងមួយឆ្នាំកន្លងមកមិនគ្រប់ចំនួននោះ សម្តេចតេជោ ហ៊ុន សែន នឹងជួយឧបត្ថម្ភថវិកាជាបន្តបន្ទាប់ទៀត រហូតដំណើរការសាងសង់ចេតិយសម្រេចជាស្ថាពរ។ លោក កែម រិទ្ធិសិទ្ធ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញមុខអំពាវនាវ ស្វែងរកថវិកា ពីសប្បុរសជននានា ជួយសាងសង់ចេតិយជូនបងប្រុសរបស់លោក បន្ទាប់ពីដំណើរការសាងសង់ចេតិយនេះ បានពន្យារពេលសាងសង់ អស់រយៈពេលមួយឆ្នាំមកហើយ ព្រោះតែគ្មានថវិកា។ ជួសមុខឲ្យក្រុមគ្រួសារទាំងមូល លោក…