សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ សម្រាប់សាងសង់ចេតិយលោកបណ្ឌិត កែម ឡី ក្រោយពីប្រកាសអំពាវនាវស្វែងរកថវិកា

FN ៖ ភ្លាមៗបន្ទាប់ពីការអំពាវនាវស្វែងរកថវិកាសាងសង់ចេតិយជូនសពលោកបណ្ឌិត កែម ឡី ពីសំណាក់លោក កែម រិទ្ធិសិទ្ធ ជាប្អូនប្រុសបង្កើតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឧបត្ថម្ភថវិការហូតដល់ទៅ ៥ម៉ឺនដុល្លារអាមេរិក សម្រាប់រួមចំណែកជួយសាងសង់ចេតិយ ជូនសពលោកបណ្ឌិត កែម ឡី។ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បញ្ជាក់តាមអង្គភាពព័ត៌មាន Fresh News ឲ្យដឹងដែរថា ប្រសិនបើក្រុមគ្រួសារសពលោក កែម ឡី រកថវិកាពីសប្បុរសជនជួយមិនបាន ឬថវិកាដែលគណៈកម្មការប្រមូលដើម្បីសាងសង់ជាងមួយឆ្នាំកន្លងមកមិនគ្រប់ចំនួននោះ សម្តេចតេជោ ហ៊ុន សែន នឹងជួយឧបត្ថម្ភថវិកាជាបន្តបន្ទាប់ទៀត រហូតដំណើរការសាងសង់ចេតិយសម្រេចជាស្ថាពរ។ លោក កែម រិទ្ធិសិទ្ធ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញមុខអំពាវនាវ ស្វែងរកថវិកា ពីសប្បុរសជននានា ជួយសាងសង់ចេតិយជូនបងប្រុសរបស់លោក បន្ទាប់ពីដំណើរការសាងសង់ចេតិយនេះ បានពន្យារពេលសាងសង់ អស់រយៈពេលមួយឆ្នាំមកហើយ ព្រោះតែគ្មានថវិកា។ ជួសមុខឲ្យក្រុមគ្រួសារទាំងមូល លោក…