ស្ថានទូតអាមេរិកប្រចាំកម្ពុជា ចេញសេចក្តីថ្លែងការណ៍ អបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចចុះ «តំបន់ប្រាសាទសម្បូរព្រៃគុក» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

FN ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍ អបអរ​សាទរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការដាក់បញ្ចូល «តំបន់ប្រាសាទសម្បូរព្រៃគុក» ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៤១ នៃ​គណៈកម្មការ​បេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO នាពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ទីក្រុង Krokow ប្រទេសប៉ូឡូញ។ សេចក្តីថ្លែងការណ៍បានបន្តទៀតថា «សម្បូរព្រៃគុក គឺជាតំបន់ប្រាសាទទី៣ហើយ របស់ប្រទេសកម្ពុជា ដែលត្រូវបានទទួលនាម ជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់ប្រាសាទអង្គវត្ត និងប្រាសាទព្រះវិហារ»។ បន្ថែមពីនេះ ​នៅក្នុងសេចក្តីថ្លែងការណ៍ ដែលត្រូវបានបង្ហោះនៅក្នុងទំព័រ Facebook ផ្លូវការនៃស្ថានទូត​អាមេរិកប្រចាំកម្ពុជា ក៏បានភ្ជាប់ជាមួយនូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញអំពីដំណើរទស្សនកិច្ច របស់លោកឯកអគ្គរដ្ឋទូតអាមេរិក William A. Heidt នៅតំបន់ប្រាសាទសម្បូរព្រៃគុក កាលពីខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះផងដែរ៕

កម្ពុជាត្រូវបានបោះឆ្នោត ជាប្រធានក្រុមប្រឹក្សាវប្បធម៌ ICAPP ខណៈចិន រុស្ស៊ី និងណេប៉ាល់ ជាប់ជាអនុប្រធាន, លោក ហោ ណាំហុង ត្រូវជ្រើសតាំងជាអនុប្រធាន ICAPP និងជាសហប្រធាន Asia-Europe Political Forum

FN ៖ ប្រទេសកម្ពុជាបានក្លាយជាប្រធានក្រុមប្រឹក្សាវប្បធម៌ «សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយ នៅអាស៊ី» ហៅកាត់ថា ICAPP (International Conference of Asia Political Parties) ខណៈប្រទេសចិន រុស្ស៊ី និងណេប៉ាល់ ជាប់ជាអនុប្រធាន។ សមាជិកអចិន្ត្រៃយ៍របស់ ICAPP គឺមាន៣៤គណបក្សនយោបាយមកពី២៣ប្រទេស ក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។ ការប្រកាសនេះបានធ្វើឡើងកិច្ចប្រជុំលើកទី៣ នៃវេទិកាសារព័ត៌មានអាយកាប (ICAPP) ដែលផ្តោតសំខាន់លើ «តួនាទីរបស់សារព័ត៌មានក្នុងការជំរុញនយោបាយ ប្រជាធិបតេយ្យ» និងតួនាទីរបស់សារព័ត៌មានក្នុងការកសាងសហគមន៍អាស៊ី ដែលរៀបចំធ្វើ នៅក្នុងប្រទេសកូរ៉េខាងត្បួង ។ ជាលទ្ធផលនៅក្នុងកិច្ចប្រជុំនោះឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធាន ICAPP និងជាសហប្រធាន Asia-Europe Political Forum (AEPF) ខណៈលោក ហ៊ុយ វណ្ណៈ ត្រូវបានបោះឆ្នោតជ្រើសតាំងជាអនុប្រធាន ICAPP Media Forum’s Bureau មានអាណត្តិ២ឆ្នាំម្តង។ គួរបញ្ជាក់ថា លោក ហោ ណាំហុង…

មោទនភាពជាតិខ្មែរ ! រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ

FN ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចនាយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះឲ្យដឹងថា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។ លោក ថោង ខុន បានថ្លែងបញ្ជាក់ទៀតថា លោកស្រីរដ្ឋមន្រ្តីក្រសួងវប្បធម៌ នៅពេលនេះកំពុងស្ថិតនៅប្រទេសប៉ូឡូញ ដែលបានទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក។ ព័ត៌មានលម្អិតនឹងបន្តចេញផ្សាយទៀត៕