សម្ដេចតេជោ ហ៊ុន សែន ប្រកាសទិញផ្លូវ និងស្ពានលីយ៉ុងផាត់ ព្រែកព្នៅ មកគ្រប់គ្រងវិញ, ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ មិនបាច់បង់ប្រាក់ទៀតឡើយ ចាប់ពីថ្ងៃទី១៥ ខែតុលា

FN ៖​ ជាកាដូដ៏ធំមួយទៀតហើយ ផ្ដល់ជូនដល់ជនរួមជាតិខ្មែរនោះគឺ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជាសាធារណៈទិញយក ស្ពាន និងផ្លូវលីយ៉ុងផាត់ព្រែកព្នៅ មកគ្រប់គ្រងវិញ ដូច្នេះបងប្អូនប្រជាពលរដ្ឋនឹងធ្វើដំណើរដោយមិនបាច់បង់ថ្លៃតទៅទៀតឡើយ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅលើ Facebook Page នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះថា «ដើម្បីដោះស្រាយនូវការលំបាកនិងជួយលើកកំពស់ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០១៧នេះតទៅ ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅផ្លូវជាតិលេខ៥ (ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ) នឹងត្រូវធ្វើដំណើរដោយមិនបាច់បង់ថ្លៃឆ្លងកាត់ទៀតទេ រាជរដ្ឋាភិបាលនឹងទិញយកមកគ្រប់គ្រងវិញ»។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីពិនិត្យដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់។ សង្ឃឹមថា ប្រជាពលរដ្ឋយើងនឹងទទួលបានផលប្រយោជន៍ពីការសម្រេចនេះ»៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ជាង១ម៉ឺននាក់ នៅតំបន់កំបូល រាជធានីភ្នំពេញ

FN ៖ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នា២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ជាង ១ម៉ឺននាក់ នៅតំបន់កំបូល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីការរីករាយ និងអរគុណដល់បងប្អូនកម្មករ កម្មការិនី ដែលតែងតែព្យាយាមថតរូបអនុស្សាវរីយ៍ជាមួយ គ្រប់ជំនួបទាំងអស់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយជីវិតរបស់សម្តេច ក្រៅពីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ហើយនោះ គឺសម្តេចតែងរស់នៅ ជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាលទាំងអស់ ជាពិសេសក្នុងដំណាក់កាលប្រជាពលរដ្ឋមានទុក្ខលំបាក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថា សមិទ្ធផលដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល និងជីដូនជីតា ឪពុកម្តាយ របស់កម្មករ នឹងបន្តរក្សាបាន ហើយឈានទៅសម្រេចជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានត្រៀមខ្លួនរួចជាស្រេច…

សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញទំនាក់ទំនង និងកិច្ចសហការកម្ពុជា-ប៉ាគីស្ថាន កាន់តែល្អប្រសើរលើគ្រប់វិស័យ

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់លោក​ Mian Raza Rabbani ប្រធានព្រឹទ្ធសភាប្រទេសប៉ាគីស្ថានថា ចង់ឃើញទំនាក់ទំនង ​និងកិច្ចសហការរវាងកម្ពុជា និងប៉ាគីស្ថានកាន់តែល្អប្រសើរលើគ្រប់វិស័យ។ ការថ្លែងបង្ហាញពីការចង់ឃើញកម្ពុជា និងប៉ាគីស្ថានមានទំនាក់ទំនង និងកិច្ចសហការកាន់តែល្អប្រសើរនេះ បានធ្វើឡើងក្នុងពេលសម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលជួបសំណេះសំណាលប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ។ ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រធានព្រឹទ្ធសភាប៉ាគីស្ថានថា ចង់ឃើញទំហំពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគព្រមទាំងវិស័យផ្សេងៗទៀតរីកចម្រើនធំឡើង ព្រោះបច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតទាបនៅឡើយ។ ក្នុងកិច្ចសន្ទនានោះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រប្រទេសប៉ាគីស្ថាន ដើម្បីចូលជាដៃគូរសន្ទនាពេញលេញជាមួយអាស៊ាន ដោយកន្លងមកនេះ​ប្រទេសប៉ាគីស្ថាន បានក្លាយជាដៃគូ តាមវិស័យមួយចំនួនរបស់អាស៊ានប៉ុណ្ណោះ។ ​លោក Mian Raza Rabbani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានគាំទ្រប៉ាគីស្ថាន និងអរគុណសម្ដេច ដែលបានគាំទ្រ និងជួយជម្រុញប្រទេសទាំងពីរ ឲ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ។ ជាមួយគ្នានេះ សម្តេចតេជោ…