ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល៖ ការចុះបញ្ជីយានយន្ដតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ចូលរួមលុបបំបាត់អំពើពុករលួយ លើការធ្វើស្លាកលេខយានយន្ដ

FN ៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា​ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ដ ដែលបានដាក់ឲ្យដំណើរការ​នាដើមឆ្នាំ២០១៧នេះ បានជួយលុបបំបាត់អំពើពុករលួយបានយ៉ាងច្រើន លើការធ្វើស្លាកលេខយានយន្ដ ហើយថែមទាំងរកចំណូលចូល​រដ្ឋ បានច្រើនទៀតផងដែរ។ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបែបនេះ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ក្រោយបញ្ចប់ជំនួបរាយការណ៍ជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ពីដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ដ។ ក្រៅពីលុបបំបាត់អំពើពុករលួយ រដ្ឋមន្ដ្រីក្រសួងសាធារណការ បញ្ជាក់ថា​ ចាប់តាំងពីដំណើរការប្រព័ន្ធនេះមក ក្រសួងបានចុះបញ្ជីស្លាកលេខរថយន្ដចំនួន ១​៧,០០០គ្រឿង ហើយរកចំណូលថវិកាចូលជាតិរហូតទៅដល់ ១៤,០០០,០០០រៀលផងដែរ។ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះថា «យើងអាចប្រើប្រាស់ប្រព័ន្ធអនឡាញជាផ្លូវការ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ រហូតមក​ដល់ពេលបច្ចុប្បន្ននេះ ហើយបានចុះបញ្ជីស្លាកលេខរថយន្ដពិសេសបាន១៧,០០០គ្រឿង ដោយទទួលបានចំណូលថវិកា​ចូលជាតិចំនួន ​១៤,០០០,០០០រៀល ហើយកាលពីមិនទាន់មានប្រព័ន្ធអនឡាញនេះ គឺមិនសូវមានថវិកា​ចូលជាតិនោះទេ ប៉ុន្ដែពេលមានប្រព័ន្ធអនឡាញ គឺមិនអាចគេចបាននោះទេ…តាំងពីមានប្រព័ន្ធអនឡាញនេះ ធ្វើឲ្យមានការកើនចំណូលថវិកាជាតិបានជាច្រើន ផ្ដល់សេវាបានលឿន ទៅបងប្អូនប្រជាពលរដ្ឋ»។…

កន្លះឆ្នាំ២០១៧នេះ​ពលរដ្ឋជាងកន្លះលាននាក់ ​បាន​ទៅទទួលសេវាថែទាំសុខភាព នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ក្នុងខេត្តព្រៃវែង

FN ៖ លោកវេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឲ្យដឹងថា ការប្រើប្រាស់សេវាថែទាំសុខភាព របស់ប្រជាពលរដ្ឋរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ ប្រមាណជាង៥០ម៉ឺននាក់ ក្នុងនោះស្ដ្រីសម្រាលកូនមានជិត៩ពាន់នាក់ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងខេត្ត។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ករណីពិនិត្យជំងឺរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានចំនួនសរុប៥១៤,៩០៨ករណី ហើយករណីថ្មី ចំនួន៤៧៦,១០៨ករណី ក្នុងនោះអ្នកជំងឺក្រៅ ប្រើប្រាស់​សេវាក្រីក្រ ​គាំទ្រដោយមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាលនិងដៃគូ អភិវឌ្ឍមានចំនួន ៦០,៥៦៩ករណី, អ្នកជំងឺសម្រាកសរុប២០,២០៧នាក់ ការប្រើប្រាស់​សេវាប្រជាពលរដ្ឋក្រីក្រ គាំទ្រដោយមូលនិធិសមធម៌ ដែលផ្តល់ដោយរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍមានចំនួន ២,៧៧៦នាក់ និងទទួលបានការលើកលែងបង់ថ្លៃ សេវាតាមគោលនយោបាយ របស់រាជ​រដ្ឋាភិបាល​ចំនួន ១,០៤៣នាក់។ លោក​បន្តថា​ អ្នកមកសម្រាលកូន សរុបមាន​ចំនួន ៨,៧០៦នាក់ នៅក្នុងនោះសម្រាកនៅមណ្ឌលសុខភាព បានចំនួន៥,៧៩៩នាក់ ក្នុងចំណោមសម្រាលកូន​ខាងលើ ការប្រើប្រាស់​សេវាដោយប្រជាពលរដ្ឋក្រីក្រ គាំទ្រដោយ​​មូលនិធិសមធម៌ ដែលផ្តល់ដោយ រាជរាដ្ឋាភិបាល និងដៃ​គូរអភិវឌ្ឍន៍មាន៨៥៥នាក់ និងទទួលបានការលើកលែងបង់ថ្លៃសេវា​ តាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលមាន ៩២៦នាក់។ ​លោកបន្ថែមថា លទ្ធផលទាំងអស់នេះ…

អភិបាលរាជធានីភ្នំពេញ ប្រកាសយកកំណាត់ផ្លូវធំៗចំនួន១១ខ្សែ ជាអទិភាពមុនគេ ដើម្បីរៀបចំសណ្តាប់ធ្នាប់ ដោយសារការរំលោភ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

FN ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចរួចហើយ ក្នុងការកំណាត់យកផ្លូវធំៗចំនួន១១ នៅក្នុងរាជធានីភ្នំពេញ ជាអទិភាពមុនគេដើម្បីរៀបចំសណ្តាប់ធ្នាប់ ខណៈដែលកំណាត់ផ្លូវជាច្រើន ត្រូវបានប្រជាពលរដ្ឋមួយចំនួនណានោះ បានរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន មិនខ្វល់ខ្វាយ ពីការកកស្ទះចរាចរណ៍នោះ។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឲ្យដឹងថា ចំពោះការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំនៃការពង្រឹកសន្តិសុខ សណ្តាប់ធ្នាប់រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួម ពីឧត្ដមសេនីយ៍ តំណាងស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌទាំង១២ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ។ ក្រោយចប់កិច្ចប្រជុំនោះលោក ម៉េត មាសភក្តី បានបញ្ជាក់ថា «កិច្ចប្រជុំខាងលើនេះ លោកអភិបាលរាជធានីភ្នំពេញ បានផ្តោតសំខាន់ទៅលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ពោលគឺបន្ទាប់ពីស្តាប់របាយការណ៍របស់លោកអភិបាលខណ្ឌទាំង១២ហើយនោះ អង្គប្រជុំក៏បានពិភាក្សាពីភាពលំបាក បញ្ហាប្រឈមនានាផងដែរ។ ប៉ុន្តែទោះបីជា មានបញ្ហាប្រឈម និងលំបាកយ៉ាងក្តីលោកអភិបាល នៅតែជំរុញការរៀបចំសណ្តាប់ធ្នាប់សាធរាណៈនេះឲ្យបាន ព្រោះវាជាកង្វល់របស់ប្រជាពលរដ្ឋ»។ លោកបន្តថា លោកអភិបាលបានសម្រេចយកផ្លូវធំៗចំនួន១១ ជាអត្តិភាពមុនគេ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ក្នុងនោះរួមមាន៖ មហាវិថីព្រះនរោត្តម ព្រះសីសុវត្ថិ ព្រះសីហនុ…