Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សេចក្តីថ្លែងការណ៍ ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ និងពិធីរំឭកខួបលើកទី ៦៧ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

        សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ –       បងប្អូនជនរួមជាតិ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្មួយៗយុវជនទាំងអស់ជាទីស្នេហា ! ថ្ងៃនេះ គឺជាទិវាដ៏មហានក្ខត្តឫក្សនៃការចាប់ផ្តើមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នៅទូទាំងប្រទេស ដែលជាព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រមួយ ដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា ។ ព្រឹត្តិការណ៍ដ៏ធំនេះ ក៏ប្រព្រឹត្តទៅស្របពេលដែលសមាជិក សមាជិការបស់គណបក្ស  យុវជន យុវនារី និងប្រជាជនយើង កំពុងអបអរសាទរយ៉ាងក្លៀវក្លា ខួបលើកទី ៦៧ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានប្រវត្តិដ៏ថ្លៃថ្លា មានប្រភពកើតចេញពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាស្នេហាជាតិប្រឆាំងនឹង ពួកឤណានិគមនិយមបារាំងដើម្បីឯករាជ្យជាតិ ហើយបានពុះពារឆ្លងកាត់បណ្តាដំណាក់កាលបត់បែន និងលំបាកស្មុគស្មាញបំផុតនៃប្រវត្តិសាស្ត្រយុគសម័យថ្មីរបស់កម្ពុជាប្រកបដោយវីរភាព។ ក្នុងនាមគណៈកម្មាធិការ កណ្តាលនៃគណបក្សប្រជាជនកម្ពុជា ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងការគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលតែងតែផ្តល់យុត្តិធម៌ ជំនឿ និងការគាំទ្រយ៉ាងរឹងមាំ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ គឺទឹកចិត្ត ឆន្ទៈ និងសកម្មភាពដ៏ឧត្តុង្គឧត្តម នេះហើយដែលជាប្រភពកម្លាំងយ៉ាងធំធេង ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ ក្នុងរយៈពេលជាង ៣៩ ឆ្នាំកន្លងមក ។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា…

វិធានការជាក់ស្តែងជាអាទិភាព ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និង សម្តេចតេជោ ហ៊ុន សែន នឹងជំរុញអនុវត្ត ក្នុងឆ្នាំ ២០១៩ ក្រោយពីទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោត ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨

បើឈ្នះឆ្នោត នាថ្ងៃទី ២៩ កក្កដា ខាងមុខនេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដោយមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នឹងជំរុញអនុវត្តនូវបណ្តាវិធានការជាក់ស្តែងជាឤទិភាព ដូចខាងក្រោម ៖ ១·រៀបចំឱ្យបើកប្រាក់ឈ្នួលការងារប្រចាំខែ ជូនកម្មករ-និយោជិត ក្នុងរយៈពេល ២ សប្តាហ៍ម្តង ចាប់ពី ឆ្នាំ ២០១៩ ទៅ ដើម្បីធានាឱ្យកម្មករ-និយោជិតយើងទាំងអស់គ្នា ទទួលបាននូវប្រាក់ឈ្នួលពលកម្ម ដែលនឹងត្រូវបានបន្តបង្កើនឡើងជាបន្តបន្ទាប់ក្នុងកម្រិតសមរម្យផង ព្រមទាំងបើកប្រាក់ឈ្នួលពលកម្មនេះបានជាប្រចាំ និងដោយទៀងទាត់ ហើយទាន់ពេល សម្រាប់បម្រើសេចក្តីត្រូវការក្នុងការផ្គត់ផ្គង់ជីវភាពរបស់ខ្លួនផង។ នេះគឺជាការយកចិត្តទុកដាក់បន្ថែមពីលើការផ្តល់កិច្ចគាំពារសង្គម ពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដល់កម្មករ-និយោជិត ក្នុងពេលកន្លងមកថ្មីៗនេះ រួមមាន៖ ការកំណត់ផ្តល់ជូននូវរបបថែទាំសុខភាពដល់កម្មករ ដោយនិយោជកជាអ្នកបង់ថ្លៃជួស, ការផ្តល់នូវរបបឧបត្ថម្ភមាតុភាពសម្រាប់ការកើតបានកូនមួយ ចំនួន ៤០ ម៉ឺនរៀល, កើតបានកូនភ្លោះពីរ ចំនួន ៨០ ម៉ឺនរៀល និងការអនុញ្ញាតឈប់លំហែមាតុភាពរយៈពេល ៣ ខែ ដោយទទួលបានប្រាក់ឈ្មួលពលកម្ម ១២០% ជាដើម។…

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត ស្រុកអង្គស្នួល ខេត្តកណ្តាល

ថ្ងៃនេះ ពូមានការរីករាយ ដែលបានវិលត្រឡប់មកកាន់ទីនេះសាជាថ្មីម្តងទៀត ដើម្បីជួបជាមួយកម្មករ/ការិនីរបស់យើងនៅក្នុងស្រុកអង្គស្នួល។ ម្សិលមិញអ្នកនិយាយ គឺដដែលទេ ប៉ុន្តែ អ្នកដែលចូលរួមស្តាប់ថ្ងៃនេះ គឺជាមនុស្សផ្សេង។ ថ្ងៃម្សិលមិញ ២ ម៉ឺន ៧ ពាន់នាក់ជាង ហើយថ្ងៃនេះក៏ ២ ម៉ឺន ៧ ពាន់នាក់ ផ្សេងទៀតដែរ។ កោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុំយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរ ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំតាំងពីខែ សីហា ឆ្នាំ ២០១៧ កន្លងទៅ រហូតមកដល់ពេលនេះ អាចចាត់ទុកថាជាដំណាក់កាលទី ១។ នៅក្នុងដំណាក់កាលទី ១ នេះ បានធ្វើឱ្យពូបានជួបជាមួយកម្មករ/ការិនីប្រមាណជា ៦៨ ម៉ឺននាក់ ដែលអាចចាត់ទុកថា ជាចំនួនមួយដ៏សមល្មម ជាមួយនឹងការងារដ៏មមាញឹកក្នុងការដឹកនាំប្រទេសជាតិរបស់ពូ។ ប៉ុន្តែ មិនទាន់អស់ចំនួនទេ នៅក្នុងខេត្តកណ្តាលនេះទើបនឹងបាន ៥ ដង។ លើកទី ១ ដូចជានៅខ្សាច់កណ្តាល។ លើកទី ២ តាខ្មៅ។ លើកទី…