បើឈ្នះឆ្នោត នាថ្ងៃទី ២៩ កក្កដា ខាងមុខនេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដោយមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នឹងជំរុញអនុវត្តនូវបណ្តាវិធានការជាក់ស្តែងជាឤទិភាព ដូចខាងក្រោម ៖
១·រៀបចំឱ្យបើកប្រាក់ឈ្នួលការងារប្រចាំខែ ជូនកម្មករ-និយោជិត ក្នុងរយៈពេល ២ សប្តាហ៍ម្តង ចាប់ពី ឆ្នាំ ២០១៩ ទៅ ដើម្បីធានាឱ្យកម្មករ-និយោជិតយើងទាំងអស់គ្នា ទទួលបាននូវប្រាក់ឈ្នួលពលកម្ម ដែលនឹងត្រូវបានបន្តបង្កើនឡើងជាបន្តបន្ទាប់ក្នុងកម្រិតសមរម្យផង ព្រមទាំងបើកប្រាក់ឈ្នួលពលកម្មនេះបានជាប្រចាំ និងដោយទៀងទាត់ ហើយទាន់ពេល សម្រាប់បម្រើសេចក្តីត្រូវការក្នុងការផ្គត់ផ្គង់ជីវភាពរបស់ខ្លួនផង។ នេះគឺជាការយកចិត្តទុកដាក់បន្ថែមពីលើការផ្តល់កិច្ចគាំពារសង្គម ពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដល់កម្មករ-និយោជិត ក្នុងពេលកន្លងមកថ្មីៗនេះ រួមមាន៖ ការកំណត់ផ្តល់ជូននូវរបបថែទាំសុខភាពដល់កម្មករ ដោយនិយោជកជាអ្នកបង់ថ្លៃជួស, ការផ្តល់នូវរបបឧបត្ថម្ភមាតុភាពសម្រាប់ការកើតបានកូនមួយ ចំនួន ៤០ ម៉ឺនរៀល, កើតបានកូនភ្លោះពីរ ចំនួន ៨០ ម៉ឺនរៀល និងការអនុញ្ញាតឈប់លំហែមាតុភាពរយៈពេល ៣ ខែ ដោយទទួលបានប្រាក់ឈ្មួលពលកម្ម ១២០% ជាដើម។
២·រៀបចំបើកប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ ព្រមទាំងប្រាក់សោធនជូននិវត្តជន និងអតីតយុទ្ធជន តាមប្រព័ន្ធធនាគារ ក្នុងរយៈពេល ២ សប្តាហ៍ម្តង សំដៅធានាឱ្យមន្ត្រីរាជការគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងអតីតយុទ្ធជន ទទួលបាននូវប្រាក់បៀតវត្ស និងប្រាក់សោធន ដែលនឹងត្រូវបានបន្តបង្កើនឡើងជាលំដាប់នោះ ប្រកបដោយតម្លាភាព គ្រប់ចំនួន ទៀងទាត់ និងទាន់ពេល។ ការបើកបៀវត្ស និងប្រាក់សោធន ក្នុងរយៈពេល ២ សប្តាហ៍ម្តងនេះ នឹងត្រូវបានអនុវត្តសម្រាប់មន្ត្រីរាជការស៊ីវិល ព្រមទាំងសម្រាប់និវត្តជន និងអតីតយុទ្ធជនជាមុន ដោយចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៩ ខាងមុខ។ ដោយឡែក ចំពោះកងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ យើងនឹងរៀបចំធ្វើការសិក្សា ហើយដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ទៅទៀត ដោយសារលក្ខណៈពិសេសនៃទីកន្លែងការងារដាច់ស្រយាលរបស់កងកម្លាំងប្រដាប់ឤវុធ ដែលមិនទាន់មានសេវាធនាគារទៅដល់គ្រប់គ្រាន់នៅឡើយ។
៣·អនុវត្តនូវកម្មវិធីកាត់បន្ថយថ្លៃអគ្គិសនី សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅទូទាំងប្រទេស សម្រាប់ ឆ្នាំ ២០១៩ និង ២០២០ តាមគោលដៅដូចខាងក្រោម៖
គោលដៅនៃការកាត់បន្ថយថ្លៃអគ្គិសនី | ថ្លៃកំពុងអនុវត្ត ២០១៨ | អត្រាថ្លៃដែលត្រូវបន្ថយ នៅឆ្នាំ ២០១៩ | អត្រាថ្លៃដែលត្រូវបន្ថយនៅឆ្នាំ ២០២០ |
១.អ្នកប្រើប្រាស់ធំគ្រប់ប្រភេទ ទិញពីអនុស្ថានីយ៖ |
|
||
– ទិញតាមទ្វារចរន្តតង់ស្យុងខ្ពស់ | 0,1240$/kwh (៥០៣៛) | 0,1170$/kwh (៤៧៤៛) | 0,1170$/kwh (៤៧៤៛) |
– ទិញតាមទ្វារចរន្តតង់ស្យុងមធ្យមនៃអនុស្ថានីយក្នុងភ្នំពេញ | 0,1475$/kwh (៥៩៨៛) | 0,1350$/kwh (៥៤៧៛) | 0,1330$/kwh (៥៣៩៛) |
– ទិញតាមទ្វារចរន្តតង់ស្យុងមធ្យមតាមអនុស្ថានីយតាមខេត្ត | 0,1260$/kwh (៥១១៛) | 0,1220$/kwh (៤៩៥៛) | 0,1220$/kwh (៤៩៥៛) |
២·អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្មដែលទិញតាមខ្សែបញ្ផូនរង និងតាមខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ | – នៅ ភព 0,1650$/kwh (៦៧៦៛)
– នៅខេត្ត 0,1640$/kwh (៦៧២៛) |
0,1470$/kwh (៥៩៦៛) | 0,1460$/kwh (៥៩២៛) |
៣·អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម និងរដ្ឋបាល ដែលទិញតាមខ្សែបញ្ផូនរង និងតាមខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ | – នៅ ភព 0,1650$/kwh (៦៧៦៛)
– នៅខេត្ត 0,1640$/kwh (៦៧២៛) |
0,1590$/kwh (៦៤៥៛) | 0,1580$/kwh (៦៤០៛) |
៤·ប្រជាពលរដ្ឋប្រើប្រាស់ជាប្រភេទលំនៅឋាន | |||
– លំនៅឋានប្រើពី ១ ដល់ ១០ kwh ក្នុង ១ ខែ | – ភព ៦១០៛, ខេត្ត ៤៨០៛/kwh | ៣៨០៛/kwh | ៣៨០៛/kwh |
– លំនៅឋានប្រើពី ១១ ដល់ ៥០ kwh ក្នុង ១ ខែ | – ទូទាំងប្រទេស ៦១០៛/kwh | ៤៨០៛/kwh | ៤៨០៛/kwh |
– លំនៅឋានប្រើពី ៥១ ដល់ ២០០ kwh ក្នុង ១ ខែ | – ភព ៧២០៛, ខេត្ត ៧៧០៛/kwh | ៦១០៛/kwh | ៦១០៛/kwh |
– លំនៅឋានប្រើលើសពី ២០០ kwh ក្នុង ១ ខែ | – ភព ៧៥០៛, ខេត្ត ៧៧០៛/kwh | ៧៤០៛/kwh | ៧៣០៛/kwh |
៥·ទិញសម្រាប់បូមទឹកធ្វើកសិកម្ម ពី ម៉ ៩ យប់ ដល់ ម៉ ៧ ព្រឹក | ៤៨០៛/kwh | ៤៨០៛/kwh | ៤៨០៛/kwh |
៦·សាលារៀន, មន្ទីរពេទ្យ និង មណ្ឌលសុខភាព | ៧៧០៛/kwh | ៦១០៛/kwh | ៦១០៛/kwh |
កំណត់សម្គាល់ : «ភព» មានន័យថា ភ្នំពេញ, “kwh” មានន័យថា គីឡូវ៉ាត់ម៉ោង, ថ្លៃជារៀលនៅក្នុងវង់ក្រចក គឺជា
ថ្លៃគណនាពីអត្រាថ្លៃគោល តាមអត្រាប្តូរប្រាក់ ១ ដុល្លារ ស្មើនឹង ៤១០០ រៀល ។
៤·រៀបចំដាក់ឱ្យអនុវត្តនូវកម្មវិធីជាឤទិភាពមួយចំនួន នៅក្នុងក្របខ័ណ្ឌនៃឯកសារ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០១៦-២០២៥» ដូចខាងក្រោម ៖
ទី១-ដាក់ឱ្យអនុវត្ត ចាប់ពីពាក់កណ្តាលឆ្នាំ ២០១៩ ទៅ នូវកម្មវិធីឧបត្ថម្ភស្ត្រីមានផ្ទៃពោះ និងកុមារឤយុ ក្រោម ២ ឆ្នាំ នៃគ្រួសារក្រីក្រ ដែលការឧបត្ថម្ភនេះនឹងធ្វើឡើងជា ៣ ដំណាក់កាល គឺ ៖
- ដំណាក់កាលទី ១ : ឧបត្ថម្ភ ៤ លើក ក្នុងមួយលើក ៤ ម៉ឺនរៀល នៅពេលស្ត្រីមានផ្ទៃពោះទៅទទួលយកសេវាពិនិត្យផ្ទៃពោះនៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ ។
- ដំណាក់កាលទី ២ : ឧបត្ថម្ភ ២០ ម៉ឺនរៀល នៅពេលស្ត្រីសម្រាលកូននៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ។
- ដំណាក់កាលទី ៣ : ឧបត្ថម្ភ ១០ លើក ក្នុង ១ លើក ៤ ម៉ឺនរៀល នៅពេលស្ត្រីជាម្តាយ នាំ ទារក ទៅទទួលថ្នាំបង្កា ឬសេវាគាំពារ រហូតដល់កុមារមានឤយុ ២ ឆ្នាំ ។
ទី២-ដាក់ឱ្យអនុវត្ត នៅក្នុងឆ្នាំ ២០១៩ នូវរបបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ។ និង
ទី៣-ដាក់ឱ្យអនុវត្ត នៅក្នុងឆ្នាំ ២០១៩ នូវរបបសោធនសម្រាប់កម្មករ-និយោជិត។