Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer

សុន្ទរកថា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី ២៧ ក្រោមប្រធានបទ «សហគ្រិនភាព និងបដិវត្តន៍ឧស្សាហកម្ម លើកទី ៤ សម្រាប់អាស៊ានទាំងមូល»

ឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានមកចូលរួមក្នុង វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន លើកទី ២៧ ដែលថ្ងៃនេះយើងលើកយកប្រធានបទដ៏សំខាន់មួយគឺ សហគ្រិនភាព និ​ងបដិវត្តន៍ឧស្សា​ហកម្ម លើកទី ៤ សម្រាប់អាស៊ានទាំងមូល។ យើងដឹងហើយថា ចរន្តនៃការរីកចម្រើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលហៅថាបដិវត្តន៍ឧស្សាហកម្មទី ៤ បានក្លាយទៅជាកត្តាគន្លឹះមួយកំណត់នូវនិន្នាការវិវត្តនៃសង្គមសេដ្ឋកិច្ច ក្នុងគ្រប់ទិដ្ឋភាព ជាមួយនឹងការបង្កើតឡើងទាំងកាលានុវត្តភាព ទាំងបញ្ហាប្រឈមសម្រាប់សកលលោកទាំងមូល។ ជាការពិត បដិវត្តន៍ឧស្សាហកម្មទី ៤ កំពុងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងពិភពលោក ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការកំណត់ឡើងវិញនូវកត្តាផលិតកម្ម ទំនាក់ទំនងផលិតកម្ម ឥរិយា​បថការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដូចជាការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ការប្រើប្រាស់មនុស្សយន្ត (Robot) ការបោះពុម្ព 3D ការប្រើប្រាស់បច្ចេកទេសជីវវិទ្យា (Biotech)។ល។ ដែលបច្ចេកវិទ្យាទាំងនេះបានធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងលឿននៅក្នុងល្បឿនមួយ ដែលមិនធ្លាប់មានពីមុនមកក្នុងវិស័យផលិតកម្ម អប់រំ សុខាភិបាល ទីផ្សារការងារ ពាណិជ្ជកម្ម…

សុន្ទរកថា នៅក្នុងពិធីបើកពិព័រណ៍ចិន-ឤស៊ាន លើកទី ១៥ ក្រោមប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី ២១៖ បង្កើតសហគមន៍ចិន-ឤស៊ានប្រកបដោយនវានុវត្តន៍»

– ឯកឧត្តម ហាន ហ្សេង (Han Zheng) ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន; – ឯកឧត្តម, លោកជំទាវ, ប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាល; – ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! ថ្ងៃនេះ, ខ្ញុំពិតជាមានក្តីសោមនស្សជាអនេក ដោយបានមកចូលរួមជាថ្មីម្តងទៀត ក្នុងពិធីបើកពិព័រណ៍ចិន- ឤស៊ាន លើកទី ១៥ ក្រោមប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី ២១៖ បង្កើតសហគមន៍ចិន-ឤស៊ានប្រកបដោយនវានុវត្តន៍»។ ទន្ទឹមនេះ, ខ្ញុំ និងប្រជាជនកម្ពុជាទាំងមូល ពិតជាមានសេចក្តីរំភើប និងមានមោទនភាពឥតឧបមា ដោយកម្ពុជាទទួលបាននូវកិត្តិយសដ៏ធំធេង ដែលត្រូវបានជ្រើសរើសជា​ប្រទេស​​កិត្តិយសជាលើកទី ២ នៅក្នុងឱកាសដ៏វិសេស ដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៦០ នៃទំនាក់ទំនង​ការទូត​រវាងកម្ពុជា-ចិន ក៏ដូចជាខួបលើកទី ១៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងឤស៊ាន និងចិន។ នៅក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះតួនាទី និង​សារសំខាន់នៃពិព័រណ៍​ចិន-ឤស៊ាន ដែលបានក្លាយជាវេទិកានយោបាយ ការទូត និងពាណិជ្ជកម្ម ប្រចាំឆ្នាំដ៏សំខាន់ និងមានប្រសិទ្ធភាព សម្រាប់ប្រមុខរដ្ឋ,…

សម្តេចតេជោ ចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិន ចំនួន ៦

… នៅព្រឹកថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំៗ នៃប្រទេសចិនដែលបានមកវិនិយោគនៅកម្ពុជាចំនួន ៦។ កិច្ចសន្ទនានេះក៏មានការចូលរួមពី លោក ឈិន ចូវ អនុប្រធាន នៃក្រុមប្រឹក្សាជម្រុញពាណិជ្ជកម្ម អន្តរជាតិ ចិន លោក ឈិន វូ អភិបាលតំបន់ស្វយ័តក្វាងស៊ី រួមទាំងតំណាងក្រុមហ៊ុន ព្រមទាំងមានអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើនរូបផងដែរ។ លោក ឈិន វូ អភិបាលតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ក៏ដូចជាប្រជាជនចិន បានចាត់ទុក សម្តេចតេជោ គឺជាមិត្តចាស់ និងជាមិត្តដ៏ល្អទុកចិត្តបានរបស់ប្រទេស និងប្រជាជនចិន។ សម្តេចតេជោ គឺជាមេដឹកនាំអាស៊ានមួយរូប ដែលមានវត្តមានអញ្ជើញមកចូលរួមពិព័រណ៌ចិន-អាស៊ាន និងវេទិកាធុរកិច្ចចិន-អាស៊ាន ច្រើនជាងគេនៅទីក្រុងណាននីង។ សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ និងអបអរសាទរចំពោះកិច្ចសន្ទនាតុមូល ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសជំរុញការវិនិយោគពីប្រទេសចិនទៅកាន់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងរយៈពេល…