បទអន្តរាគមន៍ ក្នុងសន្និសីទតុមូល ក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវនៃគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»

ឯកឧត្តម ឌីមេទ្រី មេដវេឌេវ, ប្រធានគណបក្សរួបរួមរុស្សី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី, ឯកឧត្តមប្រធាន និងតំណាងគណបក្សនៃបណ្តាប្រទេសអាស៊ាន, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! [ចាប់ផ្ដើមប្រសាសន៍ក្រៅបទអន្តរាគមន៍]           មុននឹងចាប់ផ្ដើមចូលដល់របៀបវារៈ អនុញ្ញាតឱ្យខ្ញុំបាននិយាយបន្តិចថា ថ្ងៃនេះ ពេលនេះខ្ញុំកំពុងជាប់នៅក្នុងចត្តាឡីស័ក ដែលការចាប់ផ្ដើមចត្តាឡីស័កតាំងពីថ្ងៃទី ១៩ រហូតមកដល់ថ្ងៃនេះ មានរយៈពេល ១០ ថ្ងៃរួចមកហើយ នៅសល់តែ ៤ ថ្ងៃទៀតប៉ុណ្ណោះទេ។ ប៉ុន្តែដើម្បីបានជួបជាមួយនឹងជំនួបកំពូលតុមូលរបស់យើង ខ្ញុំបានខិតខំថា ដើម្បីដោះស្រាយជាមួយនឹងវិស័យសុខាភិបាលទាក់ទងនឹងបញ្ហាចត្តាឡីស័ក ដោយក្នុងនោះពុំមានអ្នកអមដំណើរខ្ញុំនៅក្នុងការប្រជុំនេះ ហើយម្យ៉ាងទៀតអ្នកដែលចូលថតនៅនេះសុទ្ធតែបានពាក់នូវឯកសណ្ឋានពេទ្យទាំងអស់ ដើម្បីឱ្យចៀសវាងនូវការថ្លោះធ្លោយណាមួយ ដែលយើងមិនអាចដឹង។ នៅសល់ ៤ ថ្ងៃទៀត ទើបខ្ញុំអាចរួចផុតពីការធ្វើចត្តាឡីស័ក និងត្រូវទៅធ្វើតេស្ដ។ នេះជាដំណាក់កាលកូវីដ–១៩ ដែលវាមិនស្គាល់នាយករដ្ឋមន្រ្តី ឬប្រធានគណបក្សនោះទេ។ ក្នុងពេលនេះដែរ អនុញ្ញាត​ឱ្យខ្ញុំបានស្វាគមន៍ចំពោះឯកឧត្ដម Manny Pacquiao ដែលជាប្រធានគណបក្សរបស់ហ្វីលីពីន ដែលបានចូលរួមជាមួយយើង។ ឯកឧត្ដមមិនគ្រាន់តែជាអ្នកជោគជ័យក្នុងវិស័យកីឡាទេ ប៉ុន្តែក្នុងឋានៈជាអ្នកជោគជ័យក្នុងវិស័យនយោបាយផងដែរ។ [ចប់ប្រសាសន៍ក្រៅបទអន្តរាគមន៍] ជាបឋម, ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សរួបរួមរុស្ស៊ី ដែលបានរៀបចំឡើងនូវសន្និសីទតុមូលនេះ ក្រោមប្រធានបទ «តួនាទី…

វ៉ាក់សាំងការពារកូវីដ១៩ ស៊ីណូវ៉ាក់(Sinovac Vaccine) ចំនួន ១ លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

ព្រឹកថ្ងៃចន្ទ ទី ២៨ ខែមិថុនា ឆ្នាំ ២០២១ នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន ១​ លានដូសទៀត ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ សរុបទៅត្រឹមខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន រហូតដល់ទៅ ៥ លានដូស ហើយនៅខែកក្កដាខាងមុខ វ៉ាក់សាំងប្រមាណ ៣ លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាបន្ថែមទៀតផងដែរ។ ការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ គឺជាដំណោះស្រាយជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ វ៉ាក់សាំងបានក្លាយទៅជាវិធានការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ វត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ នឹងជួយឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ ១៣ លាននាក់ ឱ្យបានលឿន និងទៅតាមការគ្រោងទុក។ គិតចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី ២៦ ខែមិថុនា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា បានចំនួនជិត ៤ លាននាក់ ស្មើនឹងជិត ៤០ ភាគរយហើយ។ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរួចរាល់តាមផែនការ នឹងជួយឱ្យកម្ពុជាអាចគ្រប់គ្រងការរីករាលដាលជំងឺកូវីដ​១៩បានល្អ…

រកឃើញអ្នកចាក់វ៉ាក់សាំងលេខរៀងទី ៤ លាន ហើយក៏នឹងទទួលបានថវិកា ១០ លានរៀលដូចអ្នកមុនៗដែរ

កាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២១ យើងចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានដល់ចំនួន ៣ លាននាក់​។ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ នេះយើងចាក់បានជាង ៤ លាននាក់ក្នុងចំណោមមនុស្ស ១០ លាននាក់ ដែលត្រូវចាក់ ក្នុងនោះយើងបានរកឃើញមនុស្សដែលទទួលដូសទី ៤ លាន គឺបានទៅប្អូនប្រុសឈ្មោះ សូ សយ អាយុ ៦៥ ឆ្នាំជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃ រស់នៅភូមិប្រទាល ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន ១០ លានរៀល និងសម្ភារៈផ្សេងទៀតដូចមនុស្សទី ១ លាន ទី ២ លាន និងទី ៣ លានផងដែរ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំសម្ភារៈថវិកាទៅជូនប្អូន សូ សយ…