សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ លើកទី ២០

បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-ចិន រួចហើយ នៅព្រឹកថ្ងៃទី ១៤ វិច្ឆិកា ដដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី ២០។ ប្រមុខដឹកនាំ នៃប្រទេសអាស៊ានទាំងអស់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯឧ មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី ២០ ថ្ងៃនេះ គឺផ្តោតលើប្រធានបទ «ការពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ និងទិសដៅអនាគត»។ ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន និងសាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញឡើងធ្វើបទអន្តរាគមន៍ និងទស្សនៈវិស័យអំពីទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ លើចំណុចសំខាន់ៗចំនួន ៣៖ ១) កម្ពុជាស្វាគមន៍នូវសំណើររៀបចំកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សាធារណរដ្ឋកូរ៉េ នៅឆ្នាំ ២០១៩ នៅសាធារណរដ្ឋកូរ៉េ។ ទន្ទឹមនឹងនេះដែរ គឺកម្ពុជាបានកត់សំគាល់ដោយក្តីរីករាយនូវបំណងតម្លើង កិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ ទៅជាកិច្ចប្រជុំកំពូល ហើយរៀបចំកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី ១ ស្របពេលជាមួយនឹងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ។ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន…

ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ វេស្ទើន

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! វឌ្ឍនភាពសាកលវិទ្យាល័យ វេស្ទើន ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចែកសញ្ញាបត្រសាជាថ្មីម្ដងទៀត សម្រាប់និស្សិត ចំនួន ៤.១៥៨ នាក់ នៅសាកលវិទ្យាល័យ វេស្ទើន។ អម្បាញ់មិញ លោកសាកលវិទ្យាធិការ តែ ណូរិន បានធ្វើរបាយការណ៍ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យនេះ ក៏ដូចជា ការខិតខំរបស់សាកលវិទ្យាល័យ ព្រមទាំងការសិក្សារបស់និស្សិតនៅទីនេះ។ សិស្សរៀនកាន់តែពូកែ បង់ប្រាក់កាន់តែតិច ជាចំណុចដែលរាជរដ្ឋាភិបាលចង់បាន ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំព្រះករុណាខ្ញុំផ្ទាល់ សុំសម្តែងនូវការកោតសរសើរ ចំពោះការខិតខំទាំងអស់របស់សាកលវិទ្យាល័យ ដែលបានធ្វើក្នុងរយៈពេលកន្លងទៅ។ អម្បាញ់​មិញ លោក តែ ណូរិន បានលើកឡើងនូវចំណុចមួយថា សិស្សរៀនកាន់តែពូកែ បង់ប្រាក់កាន់តែតិច នេះជាចំណុចដែលយើងចង់បាន ទាក់ទងទៅនឹងគុណភាព នៃការបណ្ដុះបណ្ដាលរបស់យើង។ ថ្ងៃនេះ យើងមាននិស្សិតដែលជាធនធានមនុស្សសម្រាប់ជាតិរបស់យើងចំនួនជាង…