សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សម្ពោធនិងចែកសញ្ញាបត្រនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ក្មួយៗនិស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ជាទីមេត្រី។ ថ្ងៃនេះ យើងមានការរីករាយ ដែលបានធ្វើពិធី ២រួមគ្នា ទី១ សម្ពោធដាក់ឱ្យប្រើប្រាស់នូវអាគារសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី និងទី២ ចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យចំនួន ៨៨៨ នាក់។ (១) សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្បែរសារមន្ទីជាតិបានកកើតជាង១០០ឆ្នាំមកហើយ ដូចលោកជំទាវ ភឿង សកុណា បានលើកឡើងអម្បាញ់មិញនៅក្នុងរបាយការណ៍របស់គាត់។ ខ្ញុំគួរចាប់ផ្ដើមនិយាយអំពីប្រវត្តិនៃការកកើតសាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈនៅទីកន្លែងនេះ។ យើងបានដឹងហើយអំពីប្រវត្តិដែលបានកកើតក្នុងរយៈពេលជាង ១០០ឆ្នាំ នៃសាកលវិទ្យាល័យវិចិត្រសិល្បៈនៅក្នុងប្រទេសរបស់យើង ដែលសាកលវិទ្យាល័យនោះ​ ក៏កំពុងស្ថិតនៅឯទីក្រុងភ្នំពេញ ជិតសារមន្ទីរជាតិរបស់យើង ដែលយើងនឹងប្រើប្រាស់បន្តតាមការចាត់ចែងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ (២) សំណេះសំណាលជាមួយសិល្បៈករ/ការិនី សិស្សមធ្យមសិក្សានៅសាលាក្បែរស្តាតចាស់ ខ្ញុំនៅចាំបានថា ក្នុងជំនាន់អតីតរដ្ឋកម្ពុជា ឯកឧត្តម ឆេង ផុន បានទៅរកទីកន្លែងមួយនៅម្ដុំក្បែរស្ដាតចាស់។ ខ្ញុំក៏ធ្លាប់ទៅកាន់ទីនោះដើម្បីជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី និងសិស្សមធ្យមសិក្សាផ្នែកវិចិត្រសិល្បៈ។ ក្រោយមក ដោយសារតែយើងខ្វះធនធាន យើងក៏បានផ្ទេរកន្លែងនោះទៅឱ្យវិស័យ​ឯកជន។ យើងទៅបង្កើតកន្លែងថ្មីដើម្បីនឹងដោះដូរ។ ក៏ប៉ុន្តែ ខ្ញុំពិតជាមានការសោកស្ដាយ ដោយសារតែទីកន្លែងដែលបានដោះដូរទៅនោះ ពេលខ្លះវាលិចទឹក ពេលខ្លះកូនសិស្សរបស់យើងត្រូវដើរឆ្លងភក់ទៅរៀន។…

សុន្ទរកថាសម្ដេច តេជោ ហ៊ុន សែន ក្នុងពិធីប្រគល់ និងទទួលគោរមងារកិត្តិយស “ពុទ្ធមាមកាភិបាលនៃអង្គការពុទ្ធសាសនិកពិភពលោក” ពី អង្គការពុទ្ធសាសនិកពិភពលោក និង “បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្រ្ត» ពីសកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាងនៃសាធារណរដ្ឋឥណ្ឌូនេស៊ី

សូមក្រាបថ្វាយបង្គំ សម្តេចព្រះមហាសង្ឃរាជ ទាំងពីរគណៈ សម្តេចសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេចព្រះមហាសង្ឃរាជ ប្រាសិទ្ធ ស៊ូតដាបានឌូ (Prasit Suddhabandhu)ទីប្រឹក្សាកំពូលនៃអង្គការ ពុទ្ធសាសនិកពិភពលោក និងជាព្រះចៅអធិការវត្តបូ ប្រទេសថៃ សម្តេចសង្ឃ មេត្តាយ៉ សាគីយ៍ពុទ្ធថា (Metteyya Sakyaputta) ព្រះសង្ឃនាយករងនៃ មូលនិធិអភិវឌ្ឍន៍លុម្ពិនី ឯកឧត្តម ហ្កាណេស ប្រាសាទ ទីមីលស៊ីណា (Ganesh Prasad Timilsina)ប្រធានរដ្ឋសភានេប៉ាល់ ឯកឧត្តម ផាឡប់ ថអារី ប្រធានអង្គការពុទ្ធសាសនិកពិភពលោក លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី លោក ម៉ូរីតា នរីតាដ (Morita Noritada) ព្រឹទ្ធបុរសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី តំណាងសកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ន សាធារណរដ្ឋឥណ្ឌូនេស៊ី តំណាងជាន់ខ្ពស់នៃអង្គទូត និងអង្គការយូណេស្កូ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ និងអបអរសាទរខួប ១០ ឆ្នាំនៃការបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

(១) អង្គរសង្រ្កាន្ត ផ្ដួចផ្ដើមឱ្យប្រជាជនកម្ពុជាស្វែងយល់ ស្រលាញ់ និងផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏មានតម្លៃរបស់ខ្មែរ គេកាត់អាវ តម្រូវគូ។ អាវថ្ងៃនេះ ពណ៌ក្រហម។ ស្រាប់ដល់ភ្ញាក់ឡើង ដល់ស្លៀកពាក់ទៅ វាត្រូវគូរបស់គេ។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ឯកឧត្តម អគ្គរដ្ឋទូត អគ្គរាជទូត ភារធារី និងប្រិយមិត្តបរទេសទាំងអស់ ដែលបានអញ្ជើញចូលរួមនៅឱកាសនេះ។ លោកយាយា លោកតា បងប្អូនជនរួមជាតិ ដែលចូលរួមនៅក្នុងឱកាសនេះ។ ហើយក៏សូមក្រាបបង្គំព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ដែលកំពុងមើលការផ្សាយចេញពីទីក្រុងអង្គររបស់យើង ជាទីគោរពស្រលាញ់។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមជាថ្មីម្ដងទៀត នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ២០២៣ ដែលជាខួប ១០ឆ្នាំ នៃការផ្ដួចផ្ដើមបង្កើតមហាព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយ។ ព្រឹត្តិការណ៍នោះមានអត្ថន័យបំផុសប្រជាជនកម្ពុជា ជាពិសេសកុលបុត្រ កុលធីតាជំនាន់ក្រោយ ឱ្យស្វែងយល់ ស្រលាញ់ និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏មានតម្លៃរបស់ខ្មែរ ក្នុងគោលដៅរក្សាអត្តសញ្ញាណជាតិ និងបង្កើតមោទនភាពជាតិ។ សល់តែប្រមាណជា…