សម្តេចតេជោ ចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនចិន ចំនួន ៦

… នៅព្រឹកថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចសន្ទនាតុមូលជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំៗ នៃប្រទេសចិនដែលបានមកវិនិយោគនៅកម្ពុជាចំនួន ៦។ កិច្ចសន្ទនានេះក៏មានការចូលរួមពី លោក ឈិន ចូវ អនុប្រធាន នៃក្រុមប្រឹក្សាជម្រុញពាណិជ្ជកម្ម អន្តរជាតិ ចិន លោក ឈិន វូ អភិបាលតំបន់ស្វយ័តក្វាងស៊ី រួមទាំងតំណាងក្រុមហ៊ុន ព្រមទាំងមានអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើនរូបផងដែរ។ លោក ឈិន វូ អភិបាលតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ក៏ដូចជាប្រជាជនចិន បានចាត់ទុក សម្តេចតេជោ គឺជាមិត្តចាស់ និងជាមិត្តដ៏ល្អទុកចិត្តបានរបស់ប្រទេស និងប្រជាជនចិន។ សម្តេចតេជោ គឺជាមេដឹកនាំអាស៊ានមួយរូប ដែលមានវត្តមានអញ្ជើញមកចូលរួមពិព័រណ៌ចិន-អាស៊ាន និងវេទិកាធុរកិច្ចចិន-អាស៊ាន ច្រើនជាងគេនៅទីក្រុងណាននីង។ សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ និងអបអរសាទរចំពោះកិច្ចសន្ទនាតុមូល ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសជំរុញការវិនិយោគពីប្រទេសចិនទៅកាន់កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងរយៈពេល…

សុន្ទរកថា និងសេចក្តីអធិប្បាយ នៅក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ចិន “កម្ពុជា៖ ព្រះរាជាណាចក្រនៃកាលានុវត្តភាព ខ្សែក្រវាត់មួយ ផ្លូវមួយ”

–  ឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំព្រះរាជាណាចក្រកម្ពុជា –   ឯកឧត្តម ឆឹង វៃសាន អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃ​សភាប្រជាជនខេត្ត​ជើជាំង សាធារណរដ្ឋ​ប្រជាមានិតចិន –   លោក តុង វិនពាវ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMIG –   អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) និងជាប្រធានសមាគម​ឧកញ៉ាកម្ពុជា -​ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រីភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី! [ចាប់ផ្តើមអធិប្បាយ] ផ្តល់ទិដ្ឋាការរយៈពេលវែង ៣ ឆ្នាំ សម្រាប់អ្នកវិនិយោគដែលកាន់លិខិតឆ្លងដែនធម្មតា មុននឹងចាប់ផ្តើមនូវខ្លឹមសារ ខ្ញុំគួរតែនិយាយបន្តិចលើបញ្ហាពីរបី។ បញ្ហាទី ១ ប្រហែលជាដំណឹង​រីករាយ​សម្រាប់វិនិយោគិនទាំងអស់របស់ចិន ហើយក៏ពាក់ព័ន្ធជាមួយនឹងអ្នកវិនិយោគិនរបស់កូរ៉េផង​ដែរ។ កន្លង​ទៅ កម្ពុជាបានផ្តល់នូវភាពអនុគ្រោះសម្រាប់ទិដ្ឋាការ​រយៈពេលវែង ដោយចេញចូលច្រើនដងសម្រាប់អ្នក​ទេស​ចរចិន និងកូរ៉េរួចស្រេចទៅហើយ។ ថ្ងៃនេះ តាមការស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បន្ទាប់ពី​ការ​ពិគ្រោះ​យោបល់ជាមួយក្រសួងមហាផ្ទៃ ក្រសួងការបរទេស…