អ្នកនាំពាក្យ គ.ជ.ប៖ មុនថ្ងៃបោះឆ្នោត១ថ្ងៃ គ.ជ.ប មិនអនុញ្ញតឲ្យអង្គភាពសារព័ត៌មានផ្សព្វផ្សាយពាក់ព័ន្ធការឃោសនា ឲ្យគណបក្សណាមួយឡើយ

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា មុនថ្ងៃបោះឆ្នោត១ថ្ងៃ ពោលក្នុងពេល២៤ម៉ោង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ ដែលកំណត់ទុកជាថ្ងៃ «ស» នោះ អង្គភាពសារព័ត៌មាន ស្ថានីយ៍វិទ្យុ ទូរទស្សន៍ទាំងអស់ មិនត្រូវផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការឃោសនា ឲ្យគណបក្សនយោបាយណាមួយឡើយ។ លោក ហង្ស ពុទ្ធា ថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកសិក្សាសាលានាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ សម្រាប់អ្នកសារព័ត៌មានស្ដីពី៖ ១៖ ការផ្សព្វផ្សាយព័ត៌មាន ក្នុងដំណាក់កាលឃោសនាបោះឆ្នោត, ២៖ ការផ្សព្វផ្សាយ១ថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត, ៣៖ ការដោះស្រាយបណ្ដឹងទាក់ទងការឃោសនាបោះឆ្នោត និងការបោះឆ្នោត។ លោក ពុទ្ធា បានថ្លែងឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោង នៅថ្ងៃទី០៣ ខែមិថុនា ដែលជាថ្ងៃ «ស» នោះ អង្គភាពសារព័ត៌មាន ស្ថានីយ៍វិទ្យុ ទូរទស្សន៍ ក៏ដូចជាគណបក្សនយោបាយទាំងអស់ មិនត្រូវផ្សព្វផ្សាយព័ត៌មានតាមមធ្យោបាយរបស់ខ្លួន ពាក់ព័ន្ធនឹងការឃោសនាពីកម្មវិធីនយោបាយ…

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សមិទ្ធិផលសន្តិភាព និងភាពរីកចម្រើនរបស់កម្ពុជា គ្មានបាតដៃរបស់បក្សប្រឆាំងនោះឡើយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថា សមិទ្ធិផលសន្តិភាព និងភាពរីកចម្រើនរបស់កម្ពុជាតាំងពីដើម រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់​គណបក្សប្រជាជនកម្ពុជា មិនមានបាតដៃរបស់គណបក្សប្រឆាំងនោះឡើយ ផ្ទុយទៅវិញបក្ស ប្រឆាំងនេះធ្លាប់ចូលដៃចូលជើងចង់នាំរបបវាលពិឃាតមកវិញថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា យ៉ាងដូច្នេះក្នុងកិច្ចសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីក្រុមប្រឹក្សាឃុំ សង្កាត់ នៅទូទាំងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ។ ប្រទេសកម្ពុជា បានរងភាពខ្ទេចខ្ទាំស្ទើរក្លាយជាផេះដោយសារតែភ្លើងសង្រ្គាមចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ៦០ និងក្រោយការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋដោយលោកសេនាប្រមុខ លន់ នល់ និងបក្ខពួកនៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ហើយភាពខ្ទេចខ្ទាំបានកើតមានកាន់តែខ្លាំងថែមទៀត នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-០៧ មករា ១៩៧៩)។ ក្នុងរបបនេះ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនេះ មិនត្រឹមតែមិនកសាងប្រទេសឲ្យរីកចម្រើននោះទេ ពួកគេថែមទាំងបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរអស់ជិត ៣លាននាក់ថែមទៀត។ ប្រទេសកម្ពុជា…

ធនាគារពិភពលោក៖ វិស័យសំណង់ និងវិស័យកាត់ដេរ ជំរុញឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ, ក្នុងឆ្នាំ២០១៧-២០១៨ នឹងសម្រេចបាន ៦.៩%​

FN ៖ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក បានឲ្យដឹងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះថា វិស័យសំណង់ និងកាត់ដេរសម្លៀកបំពាក់ បានធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា បន្ដនៅមានភាពរឹងមាំ ហើយបានព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៦,៩% ក្នុងឆ្នាំ២០១៧-២០១៨នេះ។ តែរបាយការណ៍បានបង្ហាញថា បើទោះបីស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅមាន​ភាពល្អប្រសើរ ក៏មានសញ្ញាណនៃការថមថយលើវិស័យមួយចំនួន។ ការនាំចេញសម្លៀកបំពាក់ គឺកំពុងប្រឈមនឹងការ​​ប្រ​កួតប្រជែងធំធេង ដោយសារតែតម្លៃប្រាក់ដុល្លារឡើងថ្លៃ និងកម្រៃពលកម្មកើនឡើង ព្រមទាំងមានការប្រកួតប្រជែងពីប្រទេស​ក្នុង​តំបន់ ដែលមានកម្រៃពលកម្មទាប កំណើនក្នុងវិស័យនាំចេញសម្លៀកបំពាក់នេះនឹងទទួលបានតែ ៨,៤% ក្នុងឆ្នាំ២០១៦ បើ​ធៀប​ទៅនឹងឆ្នាំ២០១៥ គឺមាន១២,៣%។ អ្នកស្រី អ៊ីហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងឲ្យដឹងថា «កំណើនសេដ្ឋកិច្ចកម្ពុជានៅតែបន្ដ​រឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ហើយអត្រានៃភាពក្រីក្រនឹងបន្ដថយចុះ។ វាពិតជាសំខាន់ណាស់ក្នុងការធានាការវិនិយោ​គ​របស់ប្រទេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលវាផ្ដល់ប្រយោជន៍ដល់ប្រជាជនក្រីក្រ ដែលទ្រទ្រង់ឲ្យមានកំណើនខ្ពស់ ស្រប់ពេលនេះដែរ ក៏ត្រូវផ្ដោតលើការកសាងជំនាញសម្រាប់វិស័យឯទៀតៗ ដែលផ្ដល់កំណើននាពេលអនាគត និងពង្រឹងការ​ផ្គត់​ផ្គង់វិស័យសាធារណៈ»។ របាយការណ៍ បានបញ្ជាក់ទៀតថា វិស័យដែលជួយរក្សាកំណើនរឹងមាំរបស់កម្ពុជារួមមាន៖ *ការជំរុញបង្កើនផលិភាពការងារដើម្បីជាថ្នូរ នឹងការកើនឡើងប្រាក់ឈ្នួលពិត។ អាទិភាពជាចំបងគឺលើកកម្ពស់គុណភាព នៃការអប់​រំមូលដ្ឋាន និងលើកម្ពុស់ជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ទន្ទឹមជាមួយនឹងការកាត់បន្ថយតម្លៃអគ្គិសនីដើម្បីទាក់ទាញ និង​ប្រកួតប្រជែងលើកម្មន្ដសាលមានតម្លៃបន្ថែមខ្ពស់ និងស្មុគ្រស្មាញ។…