ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកសាព័ត៌មានជាលើកទី២

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសណាលជាមួយអ្នកព័ត៌មាន អ្នកនាំពាក្យ និងមន្ត្រីព័ត៌មានប្រមាណ ៣៤០០នាក់។ ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ជាច្រើន ដើម្បីពង្រឹងវិស័យព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ខាងក្រោមគឺជាប្រសាសន៍សំខាន់ៗមួយចំនួនរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងបរិបថសភាពការណ៍លើវិស័យព័ត៌នាបនៅកម្ពុជានាពេលបច្ចុប្បន្ន ក្តៅ ឬ ត្រជាក់ ស្ថិតនៅលើស្ថាប័ន ឬ អ្នកព័ត៌មានខ្លួនឯងតែប៉ុណ្ណោះ។ សម្តេចតេជោថា បើចង់ក្តៅសរសេរជេរប្រមាថទៅ នឹងក្តៅ តែបើត្រជាក់សរសេរលើកដៃលើកជើងទំយើបុគ្គលឲ្យខ្លាំងទៅនឹងត្រជាក់រហូតហើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ព័ត៌មានទាំងល្អ និងអាក្រក់ ត្រូវបញ្ចូលមកជាមួយគ្នា ដើម្បីក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងមួយ។ សម្តេចបានថ្លែងថា ប្រសិនបើរឿងពិតហើយអាក្រក់មិនបញ្ចេញមកមិនអាចជួយសង្គមបាននោះទេ។ * សម្តេចតេជោ បានរំលឹកថា ត្រូវធ្វើយ៉ាងណាឲ្យមានព័ត៌មានពិតមួយ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ នៅវិមានសន្តិភាព

FN ៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពផ្សព្វផ្សាយ គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០។ ពិធីនេះធ្វើឡើងនៅវិមានសន្តិភាព។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ គឺជាគោលនយោបាយមួយត្រូវបានកសាងឡើង ដើម្បីគាំពាំដល់មនុស្សចាស់។ តែទោះជាយ៉ាងណា ការកសាងគោលនយោបាយនេះ មិនមែនមានន័យថា រាជរដ្ឋាភិបាលទើបយកចិត្តទុកដាក់លើមនុស្សចាស់នោះទេ ផ្ទុយទៅវិញ គឺរាជរដ្ឋាភិបាលបានយកចិត្តទុក ដាក់លើមនុស្សចាស់តាំងពីក្រោយថ្ងៃរំដោះប្រទេសនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩មកម្ល៉េះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្រើនរំលឹកដល់កូនចៅឲ្យយកចិត្តដាក់ និងថែទាំដល់ឪពុកម្តាយរបស់ខ្លួន នៅពេលពួកគាត់ឈានចូលដល់វ័យចំណាស់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីការដាក់ចេញនូវគោលនយោបាយគាំពារសុខមាលភាពមនុស្សចាស់ហើយនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវមូលនិធិថែទាំងសុខភាព សម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តន៍ជន…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃនេះក្នុងឱកាសចុះជួបកម្មករ-កម្មការិនីជិត២ម៉ឺននាក់ មកពីរោងចក្រចំនួន២០ នៅតំបន់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ

FN ៖ នៅថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី សរុបប្រមាណ១៦,៩០៩នាក់ មកពីរោងចក្រសហគ្រាសចំនួន២០ នៅតំបន់ព្រៃទា ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅសប្តាហ៍ក្រោយនឹងមិនមានកម្មវិធីជួបជាមួយកម្មករ កម្មការិនីនោះទេ ព្រោះនៅថ្ងៃពុធ ទី២៤ ខែមករា សម្តេចនឹងត្រូវចេញដំណើរទៅចូលរួមកិច្ចប្រជុំ អាស៊ាន-ឥណ្ឌា បុណ្យជាតិឥណ្ឌា ត្រឡប់មកវិញនៅថ្ងៃអាទិត្យ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កម្មករ កម្មការិនី និងឪពុកម្តាយរបស់ពួកគេ ដែលបានរួមដំណើរជាមួយសម្តេច និងគណបក្សប្រជាជនកម្ពុជាចាប់តាំងពីថ្ងៃរំដោះ៧ មករា ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ន ដើម្បីស្តារប្រទេសចេញពីស្ថានភាពដ៏លំបាកលំបិន។ * សម្តេចតេជោ បានថ្លែងថា…