គ.ជ.ប នឹងយកអនុសាសន៍​ទទួលបានពី១០ស្ថាប័ន ទៅពិភាក្សានៅថ្ងៃស្អែក ដើម្បីរៀបចំសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦

FN ៖ អនុសាសន៍ទទួលបានមកពី១០ស្ថាប័ន ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នឹងលើកយកពិភាក្សាគ្នា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ស្អែកនេះ ដើម្បីរៀបចំ សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ស្ថាប័នទាំង១០ដែលផ្តល់អនុសាសន៍ជូន គ.ជ.ប រួមមានទី១៖ក្រុមប្រឹក្សាធម្មនុញ្ញ, ទី២៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, ទី៣៖ ក្រសួងមហាផ្ទៃ, ទី៤៖ គណបក្សប្រជាជនកម្ពុជា, ទី៥៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, ទី៦៖គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, ទី៧៖ គណបក្សហ៊ុនស៊ិនប៉ិច, ទី៨៖ ស្ថានទូតជប៉ុន ទី៩៖ អង្គការខុមហ្វែល និងទី១០៖ សមាគមអរុណរះ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកសាព័ត៌មានជាលើកទី២

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសណាលជាមួយអ្នកព័ត៌មាន អ្នកនាំពាក្យ និងមន្ត្រីព័ត៌មានប្រមាណ ៣៤០០នាក់។ ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ជាច្រើន ដើម្បីពង្រឹងវិស័យព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ខាងក្រោមគឺជាប្រសាសន៍សំខាន់ៗមួយចំនួនរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងបរិបថសភាពការណ៍លើវិស័យព័ត៌នាបនៅកម្ពុជានាពេលបច្ចុប្បន្ន ក្តៅ ឬ ត្រជាក់ ស្ថិតនៅលើស្ថាប័ន ឬ អ្នកព័ត៌មានខ្លួនឯងតែប៉ុណ្ណោះ។ សម្តេចតេជោថា បើចង់ក្តៅសរសេរជេរប្រមាថទៅ នឹងក្តៅ តែបើត្រជាក់សរសេរលើកដៃលើកជើងទំយើបុគ្គលឲ្យខ្លាំងទៅនឹងត្រជាក់រហូតហើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ព័ត៌មានទាំងល្អ និងអាក្រក់ ត្រូវបញ្ចូលមកជាមួយគ្នា ដើម្បីក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងមួយ។ សម្តេចបានថ្លែងថា ប្រសិនបើរឿងពិតហើយអាក្រក់មិនបញ្ចេញមកមិនអាចជួយសង្គមបាននោះទេ។ * សម្តេចតេជោ បានរំលឹកថា ត្រូវធ្វើយ៉ាងណាឲ្យមានព័ត៌មានពិតមួយ…