សុន្ទរកថា ថ្លែងក្នុង អង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៦

ឯកឧត្តម ប្រធានអង្គមហាសន្និបាតអង្គការសហប្រជាជាតិ; ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! ជាបឋម, ខ្ញុំសូមសម្តែងនូវការកើតសរសើរដោយស្មោះចំពោះ ឯកឧត្តម វ៉ុលកាន បូសគារ (Volkan Bozkir) សម្រាប់កិច្ចខិតខំប្រឹងប្រែងកន្លងមក ក្នុងការដឹកនាំការងារនៃអង្គមហាសន្និបាតអង្គការសហ-ប្រជាជាតិលើកទី ៧៥ ។ ខ្ញុំសូមអបអរសាទរចំពោះ ឯកឧត្តម អាប់ឌុលឡា សាហ៊ីដ (Abdulla Shahid) ដែលបានជាប់ឆ្នោតជាប្រធានអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ ។ ខ្ញុំក៏មានសេចក្តីសោមនស្ស និងសូមអបអរសាទរចំពោះ ឯកឧត្តម អង់តូនីយ៉ូ ហ្គូទែរ៉េស (Antonio Guterres) ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាធិការអង្គការសហប្រជាជាតិអាណត្តិទី ២ ។ នេះជាលើកទី ០២ (ពីរ) ហើយ ដែលអង្គមហាសន្និបាតអង្គការសហប្រជាជាតិត្រូវបានរៀបចំឡើង តាមប្រព័ន្ធវីដេអូ ដោយសារជំងឺកូវីដ-១៩ ។ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការកើនឡើងនៃមេរោគបំប្លែងថ្មីៗ គឺជាបញ្ហាប្រឈម និងជាការរំខានធំបំផុត ក្នុងប្រវត្តិសាស្ត្រសម័យទំនើប ។ ការយកឈ្នះលើជំងឺរាតត្បាត  កូវីដ-១៩…

សារជាសម្លេងពាក់ព័ន្ធការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមទីវត្ដអារាម

ព្រះថេរានុត្ថេរៈ ជាទីសក្ការៈ! សម្ដេច ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! បន្ទាប់ពីការចូលបិណ្ឌ ១ បិណ្ឌ ២ នេះ យើងបានឃើញវត្ដមួយចំនួន បានផ្ទុះឡើងនូវកូវីដ-១៩ រួចជាស្រេចទៅហើយ។ ស្ថានភាពនេះ បានបង្កើតជាការកង្វល់ដ៏ធំរបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមជា​ប្រមុខនៃរាជរដ្ឋាភិបាល និងកំពុងដឹកនាំការប្រឆាំងកូវីដ-១៩។ ប្រសិនបើមានការចម្លងបែបនេះ វាច្បាស់ណាស់ថា បញ្ហាកូវីដ-១៩ នឹងកើតឡើង ២០ ឬ​ ៥០ ភាគរយនៃវត្ដទូទាំងប្រទេស (ដូចនេះ) យើងនឹងមានកន្លែងឆ្លងរហូតទៅដល់ជាង ២ ពាន់ វត្ដ ហើយ​ការ​ឆ្លង​នោះ វានឹងរាលដាលធ្ងន់ធ្ងរនៅក្នុងសហគមន៍គ្មានទីចន្លោះនោះទេ។ បញ្ហានេះ ខ្ញុំព្រះករុណា​ខ្ញុំ សូម​សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះសង្ឃនាយក សូមព្រះមេត្ដាពិចារណា តើគួរគប្បីធ្វើ​យ៉ាងណា​នៅ​​ក្នុងកាលៈទេសៈដ៏លំបាកនេះ! តាមខ្ញុំព្រះករុណាខ្ញុំ ទទួលបាន នៅវត្ដ​ចំពុះ​​ក្អែកដែល​គង់ដោយ​ សម្ដេច អំ លឹមហេង ដែលជានាយករងទី ១ នៃគណៈសង្ឃនាយក វត្ដ​នេះ​មានទៅដល់​ ៤៥ ករណីនៃការឆ្លង ដែលតម្រូវឲ្យមានការបិទវត្ដតែម្ដង។ ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំ​សូម​ស្នើ​ឲ្យ…

គម្រោងវិនិយោគថ្មីៗចំនួន៣ទៀត សរុបទុនវិនិយោគ៨.៥លានដុល្លារ

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៣ទៀត សរុបទុនវិនិយោគប្រមាណ៨.៥លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។ តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១៖ NEW T&K TEXTILE CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៣០០កន្លែង។ ២៖ YUAN SHEN TAI CO., LTD: គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៣.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩៧៨កន្លែង។ ៣៖ FORTUNE BROAD FOOTWEAR CO., LTD : គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គស្នួលទី២…