សម្តេចតេជោ ហ៊ុន សែន៖ ការចូលប្រជុំ Zoom ប៉ុន្មានថ្ងៃមុន ជាការជូនសារទៅក្រុមឧទ្ទាមឲ្យភ្លឺភ្នែកថាកន្លែងណាក៏មានមនុស្សរបស់សម្តេចដែរ សូមប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងផលប្រយោជន៍ជាតិ

FN៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះសម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ៗទៅក្រុមឧទ្ទាមថា ការចូលទៅប្រជុំតាម Zoom ប៉ុន្មានថ្ងៃមុន មិនមែនជាការផ្តល់សញ្ញាសម្រាប់ការចចារឲ្យនោះទេ សូមកុំយល់ខុសឲ្យសោះ ប៉ុន្តែគឺជាការជូនសារទៅក្រុមឧទ្ទាមឲ្យភ្លឺភ្នែកថាកន្លែងណាក៏មានមនុស្សរបស់សម្តេចដែរ សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងផលប្រយោជន៍ជាតិ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា សម្តេចពិតជាបានចូលប្រជុំតាម Zoom មែន ហើយពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយ ដោយការចរចានោះទេ អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវជាប់គុក២ភាគ៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូបន្ថយទោស។ ការឆ្លើយតបច្បាស់ៗរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើង ក្រោយពីក្រុមឧទ្ទាមក្រៅច្បាប់បានវិភាគលើកខ្លួនឯងថា សម្តេចមានបំណងចង់ចរចាជាមួយក្រុមពួកឧទ្ទាម ទើបចូលទៅក្នុងតាម Zoom បែបនេះ។ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបតាម Facebook របស់សម្តេចផ្ទាល់ ជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិ តែពួកក្បត់ជាតិវាមិនយល់អំពីការបង្រួបបង្រួមជាតិទេ។ ពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយ ដោយការចចានោះទេ។ អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវ ជាប់គុក2/3សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូរបន្ថយទោស។ សម្រាប់ដំណើរការនយោបាយយើងបាន និងកំពុងឈានទៅបោះឆ្នោតឃុំសង្កាត់២០២២ និងបោះឆ្នោតថ្នាក់ជាតិ២០២៣ ដោយមានការចូលរួមពីបក្សនយោបាយ ទាំងគណបក្សចាស់…

ដកស្រង់ប្រសាសន៍ជាសារសំឡេងស្ដីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារចាប់ពីអាយុ ៦ ឆ្នាំ ដល់ ១២ ឆ្នាំ

សម្តេច ឯកឧត្តម លោកជំទាវ យើងបានសម្រេចចិត្តថានឹងចាក់វ៉ាក់សាំងឲ្យក្មេងពីអាយុ ៦ ឆ្នាំទៅ ១២ ឆ្នាំ។ ប្រសិនបើយើងមិនចាក់ជូនកុមារពីអាយុ ៦ ឆ្នាំទៅ ១២ ឆ្នាំទេ យើងមិនអាចឈានទៅបើកសាលាបឋមសិក្សាបានទេ ព្រោះអាយុនេះ គឺអាយុក្នុងក្របខណ្ឌបឋមសិក្សា ហើយយើងបែរជាបើកតែអនុវិទ្យាល័យ វិទ្យាល័យ ដូច្នេះធ្វើឲ្យមានបញ្ហាលំបាក។ ម្យ៉ាងទៀត វ៉ាក់សាំងក៏បានសិក្សាតាមប្រទេសនានា ហើយគេក៏បានចាក់ប្រើប្រាស់សម្រាប់ក្មេងដែលមានអាយុក្រោម ១២ ឆ្នាំរួចមកហើយដែរ។ ដូច្នេះបញ្ហាវ៉ាក់សាំងមិនមែនជាបញ្ហាលំបាកទេ ម្ខាងគឺវ៉ាក់សាំងអនុញ្ញាតឲ្យចាក់ ហើយម្ខាងទៀតយើងមានវ៉ាក់សាំងក្នុងដៃរួចជាស្រេច ហើយចំនួនកុមារតាមស្ថិតិជាបឋមដែលឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បានផ្តល់ឲ្យអំពីស្ថិតិនោះគឺត្រឹមតែ ១ លាន ៨ សែននាក់ជាងប៉ុណ្ណោះ​។ ដូច្នេះ ខ្ញុំសម្រេចថា នឹងបើកយុទ្ធនាការថ្មីមួយទៀតនៅថ្ងៃសុក្រ ដើម្បីចាក់វ៉ាក់សាំងជូនកុមារអាយុ ៦ ឆ្នាំ​ ទៅ ១២ ឆ្នាំ បន្ទាប់ពីយើងចាក់ជិតរួចរាល់សម្រាប់កុមារ និងយុវវ័យដែលមានអាយុពី ១២ ទៅ ១៧ និង១៨ ឆ្នាំ។ ឥឡូវយើងបើកយុទ្ធនាការបន្តដោយចាប់ផ្តើមពីអាយុ ៦ ឆ្នាំ ទៅ…

៨ខែឆ្នាំនេះ គយប្រមូលចំណូលពន្ធបានជាង១,៥០០លានដុល្លារ

FN ៖ បណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធបានជាង១,៥០០លានដុល្លារ។ ការបញ្ជាក់ឲ្យដឹងបែបនេះរបស់បណ្ឌិត គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការប្រមូលពន្ធនាំចូល លើយានយន្តជ្រុកក្រោមស្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល» តាមរយៈប្រព័ន្ធអនឡាញ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ។ បណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណូល៨ខែ យើងអនុវត្ដបាន៦៤.២ភាគរយ នៃច្បាប់ផែនការ កំណត់ដោយច្បាប់ហិរញ្ញវត្ថុ […] អត់គ្រប់ផែនការទេ បើចង់គ្រប់ផែនការ ដល់តែ៦៦.៦៦ភាគរយ […] បើគិតជាប្រាក់ដុល្លារ ប្រមូលបាន១,៥២០លានដុល្លារ»។ បន្ថែមពីនោះទៀត បណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ការអនុវត្តន៍ប្រមូលពន្ធនាំចូលលើយានយន្ត ជ្រុកក្រោមស្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល គឺជួយបង្កើនចំណូលពន្ធ…