រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសសារជាថ្មី ស្ដីពីការផ្អាកចរាចរណ៍ទាំងស្រុង លើស្ពានជ្រោយចង្វារទី១ ចាប់ពីម៉ោង១២យប់នេះតទៅ ដើម្បីធ្វើការជួសជុលឡើងវិញ

FN ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសសារជាថ្មី ស្ដីពីការផ្អាកចរាចរណ៍ទាំងស្រុង លើស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ចាប់ពីម៉ោង១២យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះតទៅ ដើម្បីធ្វើការជួសជុលឡើងវិញ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់មកអង្គភាព Fresh News ឲ្យដឹងថា «ចាប់ពីម៉ោង១២យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧នេះ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) នឹងចាប់ផ្ដើមបិទការចរាចរណ៍ទាំងស្រុង ដើម្បីធ្វើការជួសជុលស្ពាននេះឡើងវិញ»។ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ដោយបានបញ្ជាក់ថា មិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញធំៗ ដែលធ្វើដំណើរ ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពានជ្រោយចង្វារ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ រហូតដល់ស្ពាន ជួសជុលត្រូវបានបញ្ចប់ ដោយត្រូវពង្វាងចរាចរ ទៅតាមផ្លូវឆ្ពោះទៅស្ពានព្រែកក្តាម មកផ្លូវជាតិលេខ៥ ចូលមកក្រុងវិញ។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្នុងន័យនេះ ដើម្បីជៀសវៀងការកកស្ទះចរាចរ នៅលើស្ពានមិត្តភាពកម្ពុជា-ចិន…

ធនាគារកាណាឌីយ៉ា ចុះ MoU ជាមួយ ប.ស.ស ផ្ដល់សេវាកម្ម បង់ភាគទាន និងការទូទាត់របបឧបត្ថម្ភសម្រាប់កម្មករ-កម្មការិនី

FN ៖ ធនាគារកាណាឌីយ៉ា ក.អ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពី ការប្រើប្រាស់សេវាកម្ម បង់ភាគទាន និងការទូទាត់តាវកាលិក (របបឧបត្ថម្ភសម្រាប់កម្មករ-កម្មការិនី) ជាមួយបេឡាជាតិរបបសន្ដិសុខសង្គម ដែលហៅកាត់ថា ប.ស.ស។ លោក គ័រ ប៊ុនឡេង អគ្គនាយកប្រតិបត្តិ នៃធនាគារកាណាឌីយ៉ា ក.អ បានឲ្យដឹងថា ការចូលរួមសហការជាមួយនឹង ប.ស.ស នៅក្នុងការបម្រើជូន នូវសេវាកម្មបង់ភាគទាន និងការទូទាត់ តាវកាលិកនេះ។ លោកបានលើកឡើងថា គឺដោយសារតែ ធនាគារកាណាឌីយ៉ាចង់បង្កើននៃភាពងាយស្រួល ជូនដល់សាធារណជន។ លោក អ៊ុក សមវិទ្យា នាយក ប.ស.ស បានថ្លែងថា «ថ្ងៃនេះ បេឡាជាតិរបបសន្ដិសុខសង្គម មានការរីករាយ ចំពោះកិច្ចសហការចូលរួម រវាងធនាគារកាណាឌីយ៉ា ជាមួយនឹងអង្គភាព ប.ស.ស.ស ដែលជាអង្គភាពរបស់រដ្ឋ»។ លោក អ៊ុក សមវិទ្យា បានឲ្យដឹងថា ប.ស.ស បានចាប់ផ្ដើមដំណើរការនៅឆ្នាំ២០០៨ ដោយគិតរហូតមកដល់ពេលនេះ នៅសល់តែ១ខែទៀតប៉ុណ្ណោះ គម្រោងខួប៩ឆ្នាំ…

លោក អៀង មូលី៖ «រាជរដ្ឋាភិបាលបានប្តេជ្ញា ធ្វើឲ្យសម្រេចនូវគោលដៅ​ ៩៥-៩៥-៩៥ ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ នៅឆ្នាំ២០២៥»

FN ៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ​ នឹងជំងឺអេដស៍បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលបានប្តេជ្ញា ធ្វើឲ្យសម្រេចនូវគោលដៅ​ ៩៥-៩៥-៩៥ ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ នៅឆ្នាំ២០២៥ ហើយការធានាឲ្យមាន កម្មវិធីសំណាញ់សុវត្ថិភាពសង្គម (Social Safety ​Net Program) និងជាពិសេសការពង្រឹង​ ប្រព័ន្ធគាំពារសង្គម ជាបន្ទុកមួយដែលរាជរដ្ឋាភិបាលត្រូវរៀបចំ នូវ​គោលនយោបាយយូរអង្វែង ដើម្បីលើកស្ទួយជីវភាពជនក្រីក្រ ដែលមានរួមបញ្ចូលគ្រួសារ ដែលទទួលរងផលប៉ះពាល់ នៃជំងឺអេដស៍​។ ការថ្លែងបែបនេះ របស់លោក អៀង មូលី ត្រូវបានធ្វើឡើងក្នុង​ពិធីបិទសិក្ខាសាលាស្ដីពី «ការពិគ្រោះយោបល់ស្តីពីការបញ្ចូល​គ្រួសាររងផល ប៉ះពាល់ដោយសារមេរោគអេដស៍ ​និងជនងាយរងគ្រោះ ​ក្នុងដំណើរការ​កំណត់អត្តសញ្ញាណ គ្រួសារក្រីក្រ» ដែលបានរៀបចំឡើង នាល្ងាចថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារកាំបូឌីយ៉ាណា។ ក្នុងនោះក៏មានការអញ្ជើញ​ចូលរួមពីសំណាក់ លោកស្រី វ្លាដាំងកា អាន់ដ្រីវ៉ា ប្រធានអង្គការយូអិនអេដស៍ (UNAIDS) ប្រចាំកម្ពុជា, ប្រធានលេខាធិការដ្ឋានអេដស៍ និងជាប្រធានកម្មវិធីអេដស៍ និងកាមរោគ រាជធានីភ្នំពេញ និងខេត្តទាំង២៥, អ្នកតំណាងដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល…