រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសសារជាថ្មី ស្ដីពីការផ្អាកចរាចរណ៍ទាំងស្រុង លើស្ពានជ្រោយចង្វារទី១ ចាប់ពីម៉ោង១២យប់នេះតទៅ ដើម្បីធ្វើការជួសជុលឡើងវិញ

FN ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសសារជាថ្មី ស្ដីពីការផ្អាកចរាចរណ៍ទាំងស្រុង លើស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ចាប់ពីម៉ោង១២យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះតទៅ ដើម្បីធ្វើការជួសជុលឡើងវិញ។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់មកអង្គភាព Fresh News ឲ្យដឹងថា «ចាប់ពីម៉ោង១២យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧នេះ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) នឹងចាប់ផ្ដើមបិទការចរាចរណ៍ទាំងស្រុង ដើម្បីធ្វើការជួសជុលស្ពាននេះឡើងវិញ»។ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ដោយបានបញ្ជាក់ថា មិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញធំៗ ដែលធ្វើដំណើរ ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពានជ្រោយចង្វារ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ រហូតដល់ស្ពាន ជួសជុលត្រូវបានបញ្ចប់ ដោយត្រូវពង្វាងចរាចរ ទៅតាមផ្លូវឆ្ពោះទៅស្ពានព្រែកក្តាម មកផ្លូវជាតិលេខ៥ ចូលមកក្រុងវិញ។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្នុងន័យនេះ ដើម្បីជៀសវៀងការកកស្ទះចរាចរ នៅលើស្ពានមិត្តភាពកម្ពុជា-ចិន…