ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសអញ្ជើញប្រកាសគោរមងារវិទ្យាសាស្ត្រ​ និងគោរមងារកិត្តិយស ជូនមន្រ្តីជាន់ខ្ពស់៨រូប

FN ៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រកាសគោរមងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា៨រូប។ ពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រោសព្រះរាជទានគោរមងារជូនមន្រ្តីជាន់ខ្ពស់ទាំង៨រូប គឺជារួមចំណែកសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍ជាតិមាតុភូមិ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលប្រមាណ២០ឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងការទទួលបាននូវសុខសន្តិភាពហើយនោះ កម្ពុជាក៏កំពុងជំរុញសេដ្ឋកិច្ច ឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឲ្យកម្ពុជារត់ទាន់ពីការអភិវឌ្ឍបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ត្រូវជំរុញការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ។ * សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ គឺជាតម្រូវការចាំបាច់…

ប្រមុខការពារជាតិចិន ប្រាប់សម្តេចតេជោ ហ៊ុន សែនថា ទស្សនកិច្ចរបស់លោកដើម្បីជំរុញទំនាក់ទំនងកងទ័ពទាំងពីរឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំ

FN ៖ ប្រមុខការពារជាតិចិន នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសកម្ពុជានាពេលនេះ ដើម្បីពន្លឿនការអនុវត្តន៍លើការងារផ្សេងៗ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង បានចុះហត្ថលេខានាពេលកន្លងទៅ។ ជាពិសេសជំរុញទំនាក់ទំនងកងទ័ពកម្ពុជា-ចិន ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។ ប្រមុខការពារជាតិបានគូសបញ្ជាក់បែបនេះ ក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពនារសៀលថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០១៨នេះ។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ នៅកម្ពុជា ជាពិសេសឆន្ទៈដ៏មុះមុតក្នុងពង្រឹងទំនាក់ទំនងកម្ពុជា-ចិន និងកងទ័ព។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងដែលនិយាយផង និងធ្វើផង មិនមែនគ្រាន់តែនិយាយហើយមិនអនុវត្តន៍នោះទេ។ ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណ និងជំរុញឲ្យពន្លឿនការអនុវត្តន៍នូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាពេលកន្លងមកឲ្យទទួលបានជោគជ័យ។ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រមុខការពារជាតិចិន…

រដ្ឋមន្រ្តីការពារជាតិឥណ្ឌា អះអាងថា ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ទៅប្រទេសឥណ្ឌា កន្លងទៅ ធ្វើឱ្យវិនិយោគិន ចាប់អារម្មណ៍ខ្លាំងលើកម្ពុជា

FN ៖ លោកស្រី Nirmala Sitharaman រដ្ឋមន្រ្តីក្រសួងការពារប្រទេសឥណ្ឌា បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅ ដែលសម្តេចបានអញ្ជើញទៅទស្សនកិច្ច នៅប្រទេសឥណ្ឌា នាពេលកន្លងមក និងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន ក្នុងនោះក៏មានពាក់ព័ន្ធនឹងវិស័យឯកជន ដែលបានធ្វើឲ្យអ្នកវិនិយោគឥណ្ឌា បានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រទេសកម្ពុជា។ ការអះអាងរបស់រដ្ឋមន្រ្តីក្រសួងការពារប្រទេសឥណ្ឌា បានធ្វើឡើងក្នុងឱកាសដែលលោកស្រី ចូលជួបសម្តែងការគួរសមជូសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ អំឡុងពេលលោកស្រី បំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ពីថ្ងៃទី១០ ដល់១២ ខែមិថុនា។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោកស្រី ឌីម៉ាឡា បានថ្លែងអំណរគុណសម្តេចតេជោយ៉ាងជ្រាលជ្រៅ ដែលសម្តេចបានអញ្ជើញទៅទស្សនកិច្ច នៅប្រទេសឥណ្ឌា នាពេលកន្លងមក ហើយក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន ក្នុងនោះក៏មានពាក់ព័ន្ធនឹងវិស័យឯកជន ដែលបានធ្វើឲ្យអ្នកវិនិយោគឥណ្ឌា បានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រទេសកម្ពុជា។…