រដ្ឋមន្រ្តីការពារជាតិឥណ្ឌា អះអាងថា ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ទៅប្រទេសឥណ្ឌា កន្លងទៅ ធ្វើឱ្យវិនិយោគិន ចាប់អារម្មណ៍ខ្លាំងលើកម្ពុជា

FN ៖ លោកស្រី Nirmala Sitharaman រដ្ឋមន្រ្តីក្រសួងការពារប្រទេសឥណ្ឌា បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅ ដែលសម្តេចបានអញ្ជើញទៅទស្សនកិច្ច នៅប្រទេសឥណ្ឌា នាពេលកន្លងមក និងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន ក្នុងនោះក៏មានពាក់ព័ន្ធនឹងវិស័យឯកជន ដែលបានធ្វើឲ្យអ្នកវិនិយោគឥណ្ឌា បានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រទេសកម្ពុជា។ ការអះអាងរបស់រដ្ឋមន្រ្តីក្រសួងការពារប្រទេសឥណ្ឌា បានធ្វើឡើងក្នុងឱកាសដែលលោកស្រី ចូលជួបសម្តែងការគួរសមជូសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ អំឡុងពេលលោកស្រី បំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ពីថ្ងៃទី១០ ដល់១២ ខែមិថុនា។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោកស្រី ឌីម៉ាឡា បានថ្លែងអំណរគុណសម្តេចតេជោយ៉ាងជ្រាលជ្រៅ ដែលសម្តេចបានអញ្ជើញទៅទស្សនកិច្ច នៅប្រទេសឥណ្ឌា នាពេលកន្លងមក ហើយក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន ក្នុងនោះក៏មានពាក់ព័ន្ធនឹងវិស័យឯកជន ដែលបានធ្វើឲ្យអ្នកវិនិយោគឥណ្ឌា បានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រទេសកម្ពុជា។…