សុន្ទរកថា និងសង្កថា ក្នុងពិធីទទួល-ប្រគល់វ៉ាក់សាំង Sinovac ២ លានដូស បន្ថែមទៀត ពីសាធារណរដ្ឋប្រជាមានិតចិន និងពិធីអបអរសាទរការផ្ដល់វ៉ាក់សាំង ដោយជោគជ័យរបស់ប្រទេសចិន ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងជុំទីមួយរបស់កម្ពុជា

ឯកឧត្ដម​ វ៉ាង​ វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ​ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីរីករាយឥតឧបមាដោយបានមកចូលរួមដោយផ្ទាល់ក្នុង ពិធីអបអរសាទរការផ្ដល់វ៉ាក់សាំង ដោយជោគជ័យរបស់ប្រទេសចិន ចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ជុំទីមួយរបស់កម្ពុជា។ ខ្ញុំក៏សូមសម្ដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) បន្ថែមចំនួន ២ លានដូស នាថ្ងៃនេះ។ នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេលជិតពីរឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យក​ ការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ បន្ថែមលើវិធានការសំខាន់ៗដទៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ការពារសុខភាពសាធារណៈ និងជួយសង្រ្គោះអាយុជីវិតប្រជាជន។ ក្នុងស្មារតីនេះ កម្ពុជាបានចាត់ទុក វ៉ាក់សាំងជាទំនិញយុទ្ធសាស្រ្ត និងបានរៀបចំយុទ្ធសាស្រ្តទិញឲ្យបានគ្រប់គ្រាន់ និងឆាប់បំផុត ដើម្បីចាប់ផ្ដើមចាក់វ៉ាក់សាំងជូនដល់ប្រជាជន ដោយមិនរង់ចាំរហូតដល់ពេលមានការបែងចែកទូលំទូលាយជាសកលនោះទេ។ ដើម្បីសម្រេចបាននូវយុទ្ធសាស្រ្តនេះ កម្ពុជាបានជ្រើសយកចិនជាបង្អែកយុទ្ធសាស្រ្តសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង។ ការសម្រេចចិត្តដ៏ត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលានេះ ធ្វើឲ្យកម្ពុជាទទួលបាននូវបរិមាណវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយចាប់ផ្ដើមពីមន្រ្តី និងកងកម្លាំងបម្រើសេវាជួរមុខ បន្ទាប់មកប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូស

FN ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន២លានដូសបន្ថែមទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នៅក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចំណុចសំខាន់ៗដូចខាងក្រោម៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានផ្តល់វ៉ាកសាំងបង្ការជំងឺកូវីដ១៩ (Sinovac) ចំនួន២លានដូសនៅពេលនេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងរយៈពេលជិត២ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ បន្ថែមលើវិធានការសំខាន់ៗដទៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ការពារសុខភាពសាធារណៈ និងជួយសង្រ្គោះអាយុជីវិតប្រជាជន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មិត្តចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបចំនួន ៣៦,៨០០,០០០ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ ៨លាន ៣សែនដូស។…

សុន្ទរកថា ថ្លែងក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី ១១

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានអង្គប្រជុំ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានអង្គប្រជុំ លោកជំទាវ ហេឌី អូតតាឡា (Heidi Hautala) អនុប្រធានសភាអឺរ៉ុប តំណាងឯកឧត្ដមប្រធានសភាអឺរ៉ុប ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ជាកិច្ចចាប់ផ្ដើម ខ្ញុំពិតជាមានកិត្តិយស និងក្ដីសោមនស្សក្រៃលែងដែលបានចូលរួមថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី ១១ នេះ។ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ស្អិតរមួតនៃភាពជាដៃគូអាស៊ី-អឺរ៉ុប ហើយខ្ញុំជឿជាក់ថា មិត្តភាពរបស់យើងនឹងបន្តលូតលាស់ រឹងមាំ និងគង់វង្សយូរអង្វែង ដើម្បីជាថ្នាលសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ និងការដោះស្រាយនូវវិបត្តិុរួមនានា ដែលយើងនឹងប្រឈមនាពេលអនាគត។ ជាការពិតណាស់ ជំងឺកូវីដ-១៩ ពិតជាបានផ្លាស់ប្ដូរនូវបទដ្ឋាន និងឥរិយាបថនៃការបំពេញកិច្ចការ និងការរស់នៅប្រចាំថ្ងៃរបស់យើង ដែលនេះអាចចាត់ទុកបានថាជាវិញ្ញាសាសាកល្បងដល់ការប្ដេជ្ញាចិត្តរវាងអាស៊ី និងអឺរ៉ុប ក្នុងការរក្សាបាននូវកិច្ចសហប្រតិបត្តិការមួយប្រកបដោយភាពជឿទុកចិត្តគ្នា។ ទោះបីជាវិបត្តិកូវីដ-១៩ នេះ បានគំរាមកំហែងដល់និន្នាការនយោបាយពហុភាគីនិយមសកលក៏ដោយ ក៏ការប្ដេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពុំបានរង្គោះរង្គើឡើយ។ ផ្ទុយទៅវិញ កិច្ចសហប្រតិបត្តិការដ៏រឹងមាំនៃភាពជាដៃគូអាស៊ី-អឺរ៉ុបនឹងធ្វើឲ្យយើងចាកចេញ និងងើបចេញពីវិបតិ្តសកលនេះជាមួយគ្នា ដោយមិនបោះបង់ និងមិនទុកចោលប្រទេសណាមួយនោះឡើយ។ ស្ថិតក្នុងបរិការណ៍ដ៏លំបាកនេះ…